ព័ត៌មានអន្ដរជាតិ
ABC News បញ្ជាក់ពីការជជែកដេញដោល ត្រាំ-ហារីស នៅថ្ងៃ១០ខែកញ្ញា
ពេលនេះ ទូរទស្សន៍ ABC News បញ្ជាក់ច្បាស់ហើយថា លោក ដូណាល់ ត្រាំ និងលោកស្រី កាម៉ាឡា ហារីស បានយល់ព្រមធ្វើការជជែកដេញដោលគ្នា ក្នុងកម្មវិធីដែលរៀបចំដោយបណ្តាញទូរទស្សន៍នេះផ្ទាល់តែម្តង។

តាមសេចក្តីប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី៨ខែសីហា, «ABC News នឹងរៀបចំការជជែកដេញដោលសម្រាប់បេក្ខជនប្រធានាធិបតីទាំងពីរ នៅថ្ងៃទី១០ខែកញ្ញា ខណៈអនុប្រធានាធិបតី កាម៉ាឡា ហារីស និងអតីតប្រធានាធិបតី ដូណាល់ ត្រាំ សុទ្ធតែបញ្ជាក់ថា នឹងចូលរួម»។
ស្របពេលជាមួយគ្នានោះដែរ ABC News បានឲ្យដឹងថា ការជជែកដេញដោលនេះ នឹងមានការសម្របសម្រួលដោយពិធីករកម្មវិធី World News Tonight និងជានិពន្ធនាយកគឺលោក David Muir និងពិធីការិនីកម្មវិធី ABC News Live Prime គឺអ្នកនាង Linsey Davis។

ត្បិតតែទីតាំងមិនទាន់ត្រូវបានគេបញ្ជាក់ច្បាស់ តែមានប្រភពមួយទម្លាយថា ការជជែកដេញដោលគ្នារយៈពេល៩០នាទីរវាងលោក ត្រាំ និងលោកស្រី ហារីស ទំនងជាធ្វើឡើងនៅទីក្រុង Philadelphia នៃរដ្ឋ Pennsylvania។
សូមបញ្ជាក់ថា មុននេះ លោក ត្រាំ ក៏បានយល់ព្រមជាមួយសារព័ត៌មាន Fox News ដើម្បីជជែកដេញដោលតតាំងជាមួយលោកស្រី ហារីស នៅថ្ងៃទី៤ខែកញ្ញាខាងមុខផងដែរ។

លោក ត្រាំ ក៏បញ្ជាក់ទៀតថា ការជជែកដេញដោលថ្មីនេះ នឹងធ្វើឡើងនៅរដ្ឋ Pennsylvania សម្របសម្រួលដោយពិធីករ Fox News ២រូបគឺលោក Bret Baier និងអ្នកនាង Martha MacCallum។
សូមបញ្ជាក់ថា ការបោះឆ្នោតលើកទី៦០នៅសហរដ្ឋអាមេរិក នឹងប្រព្រឹត្តឡើងនៅថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២៤ ហើយនេះក៏ជាការបោះឆ្នោតដែលគ្រប់គ្នាមិនថាតែនៅលើទឹកដីអាមេរិកនោះទេ បានផ្ដោតការយកចិត្តទុកដាក់ជាខ្លាំង ស្របពេលពិភពលោកកំពុងកើតមានជម្លោះភូមិសាស្ត្រយ៉ាងសកម្មនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ត្រាំ យល់ព្រមជជែកដេញដោលជាមួយលោកស្រី ហារីស នៅដើមខែក្រោយ
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច២ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


