ព័ត៌មានអន្ដរជាតិ
រលកកម្តៅខ្ពស់កំពុងវាយប្រហារវៀតណាម
ប្រទេសវៀតណាម បានប្រកាសពីការវាយប្រហារសាជាថ្មីដោយរលកកម្តៅ ខណៈខេត្តភាគច្រើននៅប៉ែកខាងជើង បានជួបសីតុណ្ហភាពឡើងខ្ពស់ដល់កំណត់ត្រាថ្មី ពោលគឺឈានដល់លើស ៣៥អង្សាសេទៅទៀត ហើយតំបន់ដែលកម្តៅឡើងខ្ពស់ជាងគេគឺ Lac Son ដែលមានកម្តៅរហូតដល់៤០អង្សាសេ និងទីក្រុងហាណូយមានកម្តៅ៣៩.៣អង្សាសេ។ នេះបើតាមការចុះផ្សាយរបស់ VN Express កាលពីថ្ងៃអាទិត្យទី១១ខែសីហាឆ្នាំ២០២៤។
មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករធនធានជលសាស្ត្របាននិយាយថា ថ្ងៃសៅរ៍ទី១០ខែសីហាឆ្នាំ២០២៤ គឺជាថ្ងៃក្តៅបំផុត ដោយមានខេត្តរហូតដល់ទៅ២៣ក្នុងចំណោមខេត្តទាំង២៥នៅភាគខាងជើង បានជួបប្រទះកម្តៅខ្លាំង ផុត៣៥អង្សាសេ។
លើសពីនេះ ស្ថានីយចំនួន៤ក្នុងចំណោមស្ថានីយទាំង៥នៅទីក្រុងហាណូយ បានកត់ត្រាអំពីសីតុណ្ហភាពក្តៅជាង៣៨.៥អង្សាសេ ពោលក្នុងនោះគឺ Ha Dong ឡើងដល់៣៩.៣អង្សាសេ, Ba Vi ៣៩អង្សាសេ ចំណែក Lang និង Hoai Duc ឈរនៅប្រហែល៣៩អង្សាសេ។
ដោយឡែក នៅតំបន់ដីសណ្តដូចជា Hai Duong, Hung Yen, Nam Dinh, Ninh Binh និង Thai Binh សីតុណ្ហភាពខ្ពស់បំផុតគឺ ៣៨ ទៅ ៣៩អង្សាសេ។
រីឯតំបន់កណ្តាលក៏ជួបប្រទះរលកកម្តៅធ្ងន់ធ្ងរផងដែរ ដោយ Do Luong មានសីតុណ្ហភាព ៤០.១អង្សាសេ ខ្ពស់បំផុតក្នុងប្រទេស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វៀតណាម ព្រមានឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះថា រលកកម្តៅនឹងវាយប្រហារក្នុងសប្តាហ៍នេះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាក់ស្ពាននៅវៀតណាម ធ្លាក់រថយន្តនិងម៉ូតូច្រើនគ្រឿងចូលទន្លេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រុមហ៊ុនរបស់កូរ៉េ គ្រោងនឹងបើករោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផ្លូវមួយខ្សែ ប្រវែងជិត ១០ គីឡូម៉ែត្រ ក្នុងស្រុកបវេល កំពុងមានបញ្ហាយ៉ាងខ្លាំងដល់ការធ្វើដំណើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បន្លែឡើងថ្លៃ ក្រោយវៀតណាមទទួលរងឥទ្ធិពលព្យុះយ៉ាកជី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផុតពីព្យុះ យ៉ាកជី ព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា បានចូលមកបន្ត កម្ពុជា ក៏ត្រូវរងឥទ្ធិពលផងដែរចាប់ពីថ្ងៃទី១២ ដល់ទី១៤កញ្ញានេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មិនដល់១សប្ដាហ៍ផង សិល្បករ៣រូប ល្មើសច្បាប់បើកបរទាំងស្ថានភាពស្រវឹងខ្លាំង ផ្អើលអស់មហាជន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនត្រឹមទឹកជំនន់ ពេលនេះ ទីក្រុងហាណូយ ចេញការព្រមានអំពីរន្ទះបាញ់ ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
លើកដំបូងលើលោក! ចិន រកឃើញមេរោគស៊ីខួរក្បាលដ៏សាហាវ ឆ្លងមកមនុស្ស តាមសត្វចៃ