Connect with us

ព័ត៌មានអន្ដរជាតិ

​​ស្ត្រីជន​ជាតិ​អាល្លឺម៉ង់​​​ម្នាក់​ស្លាប់​ដោយ​ត្រីឆ្លាមវាយប្រហារ​ដ៏កម្រ​​​នៅជិតកោះ Canary​

បានផុស

នៅ

ស្ត្រី​ម្នាក់​បាន​ស្លាប់​បន្ទាប់​ពី​ត្រី​ឆ្លាម​វាយប្រហារនៅ​មហាសមុទ្រ​អាត្លង់ទិក​ក្បែរ​ប្រជុំ​កោះ Canary ជា​ប្រជុំ​កោះ​របស់​អេស្ប៉ាញ​ភាគ​ពាយ័ព្យ​​ទ្វីប​អាហ្វ្រិក។ យោង​ការ​ផ្សាយ​​របស់ CNN នៅថ្ងៃទី១៩ខែកញ្ញានេះ។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរបស់ Guardia Civil របស់ប្រទេសអេស្ប៉ាញបានប្រាប់ CNN កាលពីថ្ងៃពុធថា ស្រ្តីសញ្ជាតិអាល្លឺម៉ង់វ័យ ៣១ឆ្នាំរូបនេះបានបាត់បង់ជើងម្ខាងដោយតែត្រីឆ្លាមវាយប្រហារ។ នាងត្រូវបានបញ្ជូនតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យមួយនៅលើកោះ Canary និងបន្ទាប់មកនាងបានស្លាប់។

ហេតុការណ៍នេះបានកើតឡើងចម្ងាយ៥១៤គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Gran Canaria និង ១៨០គីឡូម៉ែត្រ ភាគខាងលិចនៃទីក្រុង Dakhla ភាគខាងលិចសាហារ៉ា។ ស្ត្រី​រូប​នេះ​បាន​រង​ការ​វាយ​ប្រហារ​​ពេល​នាង​​កំពុងហែលទឹកក្បែរទូក កាតាម៉ារ៉ាន់ ដែលធ្វើដំណើរពីទីក្រុង Las Palmas នៅលើ Gran Canaria កាលពីថ្ងៃសៅរ៍។ ស្រ្តីរូបនេះគាំង​បេះដូង​បន្ទាប់​ពី​បាត់បង់​ជើងម្ខាង ​នេះ​បើ​យោង​តាម​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក។

(រូបភាព៖ MAGO)

ការវាយប្រហារដោយត្រីឆ្លាមនៅជិតកោះ Canary គឺកម្រ​កើត​មាន​ណាស់។ នេះបើយោងតាមឯកសារវាយប្រហារ​ដោយ​ត្រីឆ្លាមអន្តរជាតិរបស់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិរដ្ឋផ្លរីដា ដោយមានឧប្បត្តិហេតុ​​​នៃ​កំណត់​ត្រា​វាយ​ប្រហារ​តែ៦​ដង​ប៉ុណ្ណោះ​ ខណៈដែលកោះ Canary គឺជាគោលដៅ​ទេសចរ​​​ណ៍​វិស្សមកាលដ៏ពេញនិយមជាយូរមកហើយ ដោយសារអាកាសធាតុដ៏ល្អពេញមួយឆ្នាំរបស់កោះនេះ៕

(រូបភាព៖ Shutter Stock)

អត្ថបទ​៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម