ព័ត៌មានអន្ដរជាតិ
ហេតុការណ៍ក្រឡាប់ទូកនៅកុងហ្គោសម្លាប់មនុស្ស ៧៨នាក់
យ៉ាងហោចមនុស្ស៧៨នាក់បានស្លាប់បាត់បង់ជីវិត ដោយសារទូកមួយដឹកមនុស្ស២៧៨នាក់បានក្រឡាប់នៅភាគខាងកើតប្រទេសកុងហ្គោក្នុងទ្វីបអាហ្រ្វិក។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី៤ខែកញ្ញា។

តាមការចុះផ្សាយដែលដកស្រង់ពីមន្ត្រីខេត្ត យ៉ាងហោចណាស់មនុស្ស ៧៨នាក់បានស្លាប់ ដោយសារតែទូកដឹកលើសចំណុះបានក្រឡាប់នៅលើបឹង Kivu ភាគខាងកើតប្រទេសកុងហ្គោ កាលពីសប្តាហ៍មុន។ ប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះកំពុងដំណើរការ ខណៈដែលមនុស្សជាច្រើនបាត់ខ្លួនក្នុងចំណោមមនុស្ស២៧៨នាក់នៅលើទូក។
អភិបាលខេត្ត South Kivu បាននិយាយថា ចំនួនអ្នកស្លាប់គឺជាចំនួនបណ្តោះអាសន្ននោះទេ ដោយចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត។ ទូកនេះបានចាកចេញពីកំពង់ផែ Minova ក្នុងខេត្ត South Kivu កាលពីព្រឹកព្រលឹម ម្សិលមិញ និងកំពុងធ្វើដំណើរទៅកាន់ទីក្រុង Goma ក្នុងខេត្ត North Kivu ។ វាបានលិចខណៈពេលដែលព្យាយាមចូលចតនៅចម្ងាយតែប៉ុន្មានម៉ែត្រប៉ុណ្ណោះពីកំពង់ផែ Kituku នេះបើយោងតាមសាក្សីដែលបានស្ថិតនៅក្នុងហេតុ ការណ៍។

វាជាឧបទ្ទវហេតុលិចទូកមានមនុស្សស្លាប់ចុងក្រោយបង្អស់នៅក្នុងប្រទេសអាហ្រ្វិកកណ្តាលនេះ ដោយសារតែការផ្ទុកលើសចំណុះ ដែលជាញឹកញាប់បទប្បញ្ញត្តិដែនសមុទ្រក៏មិនអនុញាត្តដែរ។ មន្ត្រីកុងហ្គោជាញឹកញាប់បានព្រមានប្រឆាំងនឹងការផ្ទុកលើសទម្ងន់ និងបានប្តេជ្ញាដាក់ទណ្ឌកម្មអ្នកដែលបំពានលើវិធានការសុវត្ថិភាពសម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹក ប៉ុន្តែនៅតំបន់ដាច់ស្រយាលដែលអ្នកដំណើរភាគច្រើនមកពីមិនមានលទ្ធភាពជួលមធ្យោបាយដឹកជញ្ជូនសាធារណៈដែលមានស្ដង់ដារទេនោះទេហើយពួកគេប្រថុយនឹងការធ្វើដំណើរដែលមានគ្រោះថ្នាក់។
ទោះយ៉ាងណាក្រុមគ្រួសារជនរងគ្រោះ និងអ្នកស្រុក Goma បានប្រមូលផ្តុំគ្នានៅកំពង់ផែ Kituku ដោយចោទប្រកាន់អាជ្ញាធរថាមានការធ្វេសប្រហែសចំពោះមុខអសន្តិសុខដែលកំពុងកើនឡើងនៅក្នុងតំបន់។
គួររម្លឹកថាចាប់តាំងពីការប្រយុទ្ធគ្នារវាងកងកម្លាំងប្រដាប់អាវុធ និងក្រុមឧទ្ទាម M23 បានធ្វើឱ្យផ្លូវរវាងទីក្រុង Goma និងទីក្រុង Minova មិនអាចឆ្លងកាត់បាន ដោយបង្ខំឱ្យបិទផ្លូវទៅកាន់រថយន្តដឹកជញ្ជូនអាហារ ពាណិជ្ជករជាច្រើនបានងាកទៅរកការដឹកជញ្ជូនតាមសមុទ្រនៅលើបឹង Kivu ដោយសារវាជាជម្រើសដែលគេចាត់ទុកថាមានសុវត្ថិភាពជាងចរាចរណ៍ផ្លូវថ្នល់ ដែលត្រូវបានគំរាមកំហែងដោយអសន្តិសុខ ប៉ុន្តែវាក៏មានហានិភ័យផងដែរអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ពីការផ្ទុកលើសចំណុះ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


