ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូងប្រកាសថា ខ្លួនក៏អាចបញ្ជូនសព្វាវុធទៅជួយអ៊ុយក្រែន ដោយផ្ទាល់ដែរ
ធ្លាប់តែជាប្រទេសប្រកាន់គោលនយោបាយមិនផ្តល់ជំនួយទៅរដ្ឋដទៃដែលមានជម្លោះ ពេលនេះស្រាប់តែកូរ៉េខាងត្បូងប្រកាសថា ខ្លួនក៏អាចបញ្ជូនសព្វាវុធដោយផ្ទាល់ទៅឲ្យអ៊ុយក្រែនដែរ ព្រោះតែវត្តមានទាហានកូរ៉េខាងជើងនៅជួយរុស្ស៊ីក្នុងសមរភូមិ។

ក្នុងសេចក្តីប្រកាសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol នៅថ្ងៃព្រហស្បតិ៍ទី៧ខែវិច្ឆិកាឆ្នាំ២០២៤, ឥឡូវនេះអ្វីៗគឺអាស្រ័យលើកូរ៉េខាងជើងថាតើពួកគេលូកដៃចូលជម្លោះរុស្ស៊ី-អ៊ុយក្រែនជ្រៅកម្រិតណា។ បន្ទាប់មក យើងនឹងពិភាក្សាគ្នាអំពីយុទ្ធសាស្រ្តជួយអ៊ុយក្រែន តាមដំណាក់កាល។ នេះមានន័យថា ទីក្រុងសេអ៊ូល ប្រហែលជាមិនច្រានចោលលទ្ធភាពនៃការបញ្ជូនសព្វាវុធទៅជួយអ៊ុយក្រែន ដោយផ្ទាល់នោះទេ។
ស្របពេលជាមួយគ្នានោះ លោក Yoon ក៏បង្ហើបផងដែរថា លោកបានពិភាក្សាបញ្ហាកូរ៉េខាងជើង ជាមួយប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិក ដូណាល់ ត្រាំ រួចហើយ ព្រមទាំងពិភាក្សាអំពីការរៀបចំកិច្ចប្រជុំមួយ នាពេលអនាគតដ៏ខ្លីខាងមុខផងដែរ។

ការលើកឡើងរបស់ប្រធានាធិបតីកូរ៉េខាងត្បូង កើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umerov ប្រាប់ប៉ុស្តិ៍ទូរទស្សន៍កូរ៉េខាងត្បូង KBS ថា កងទ័ពរបស់គាត់ មានការប៉ះទង្គិចទ្រង់ទ្រាយតូចជាមួយទាហានកូរ៉េខាងជើង។
ប្រសិនបើជាការពិត វានឹងក្លាយជាការប៉ះទង្គិចលើកដំបូងចាប់តាំងពីកូរ៉េខាងត្បូងបានធ្វើការអះអាងកាលពីខែមុនថា ទីក្រុងព្យុងយ៉ាងបានបញ្ជូនទាហានរាប់ពាន់នាក់ទៅកាន់ប្រទេសរុស្ស៊ី ដោយបានចូលរួមក្នុងសង្គ្រាមរយៈពេលជិត៣ឆ្នាំរបស់ក្រុងមូស្គូប្រឆាំងនឹងអ៊ុយក្រែន។
តាមការបញ្ជាក់ពីក្រសួងការពារជាតិកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារសប្តាហ៍, មានទាហានកូរ៉េខាងជើងរហូតដល់ទៅ១ម៉ឺននាក់ឯណោះ ដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសរុស្ស៊ី។
ទោះបីជាយ៉ាងណាក៏ដោយ ទាំងកូរ៉េខាងជើង និងរុស្ស៊ី សុទ្ធតែមិនធ្វើអត្ថាធិប្បាយលើការចោទប្រកាន់នេះ ខណៈវិមានក្រឹមឡាំងបានអះអាងពីសិទ្ធិរបស់ខ្លួនក្នុងការកសាងទំនាក់ទំនងជាមួយទីក្រុងព្យុងយ៉ាង ដោយពណ៌នាថាវាជាបញ្ហានៃអធិបតេយ្យភាពរបស់រុស្ស៊ី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ុយក្រែន៖ ការប៉ះទង្គិចជាមួយទ័ពកូរ៉េខាងជើងលើកដំបូង បានបើកទំព័រថ្មីនៃអស្ថិរភាពសកល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


