ព័ត៌មានអន្ដរជាតិ
នាវាដឹកយន្តហោះថ្មីរបស់ចិននឹងដើរដោយថាមពលនុយក្លេអ៊ែរ
របាយការណ៍ថ្មីមួយបានបង្ហាញនៅថ្ងៃសៅរ៍នេះថា ប្រទេសចិនកំពុងផលិតនាវាដឹកកយន្តហោះទី ៤ របស់ខ្លួន ខណៈដែលប្រទេសនេះព្យាយាមបង្កើនកម្លាំងកងទ័ពជើងទឹករបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយនាវានេះទំនងជាដើរដោយថាមពលនុយក្លេអ៊ែរ ។

ដោយដកស្រង់សំដីមនុស្សម្នាក់ដែលស្និទ្ធនឹងកងនាវាចរចិន កាសែត South China Morning Post បាននិយាយថា ក្រុមអ្នកផលិតនាវាចង់ធ្វើឲ្យមានរបកគំឃើញដ៏សំខាន់ថ្មីមួយទៀតជាមួយនឹងការស្ថាបនានាវាទី ៤ នេះ ។
ប្រភពនេះបានប្រាប់កាសែត South China Morning Post ថា “វានឹងក្លាយជាជំហានបច្ចេកវិទ្យាថ្មីសម្រាប់ឧស្សាហកម្មផលិតកប៉ាល់” ។

ប្រភពមិនបញ្ចេញឈ្មោះផ្សេងទៀតក៏បានប្រាប់ការសែតនេះផងដែរថា “មន្រ្តីចិនកំពុងសិក្សាលើសំណើមួយដើម្បីប្រើប្រាស់ថាមពលនុយក្លេអ៊ែរសម្រាប់នាវាទី ៤ នេះ” ។
បុគ្គលនោះមិនបាននិយាយថាតើការសម្រេចចិត្តចុងក្រោយត្រូវបានធ្វើឡើងយ៉ាងណានោះទេ ប៉ុន្តែបានប្រាប់កាសែតថា “វានឹងជាការសម្រេចចិត្តដ៏មុតមាំដែលពោរពេញទៅដោយបញ្ហាប្រឈមមួយចំនួន” ។

ការសាងសង់នាវាទី ៤ នេះក៏ត្រូវបានពន្យាពេលអស់រយៈពេល ២ ឆ្នាំមកហើយផងដែរ ប៉ុន្តែបានបន្តឡើងវិញនៅដើមឆ្នាំនេះ ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសចិនមាននាវាដឹកយន្តហោះ ២ គ្រឿងកំពុងដំណើរការ ហើយនាវាទី ៣ រំពឹងថានឹងត្រូវចាប់ផ្តើមនៅឆ្នាំនេះ ខណៈនាវាទាំងបីនេះមិនទាន់មាននាវាណាដើរដោយថាមពលនុយក្លេអ៊ែរនៅឡើយទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ ចិនជាប្រទេសដំបូងគេចេញលិខិតឆ្លងដែនកូវីដ
ចុចអាន ៖ មិនធម្មតា! ចិន និងរុស្ស៊ីត្រៀមសាងសង់ស្ថានីយ៍អវកាសនៅភពព្រះចន្ទ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


