ព័ត៌មានអន្ដរជាតិ
អ្នកលេង TikTok ត្រូវរថភ្លើងបុកស្លាប់ ពេលថតមាតិកាលើស្ពានផ្លូវរថភ្លើង
បុរសម្នាក់អាយុ៥១ឆ្នាំត្រូវបានរថភ្លើងបុកស្លាប់នៅព្រឹកថ្ងៃពុធនេះ ពេលគាត់ព្យាយាមថតផ្សាយផ្ទាល់ (Live) លើបណ្តាញសង្គម TikTok អំពីខ្លឹមសារទាក់ទាញទេសចរនៅចំណុចស្ពានដែក Chulalongkorn ដែលមានរថភ្លើងឆ្លងកាត់ នៅខេត្ត Ratchaburi។

សេចក្តីរាយការណ៍របស់សារព័ត៌មានថៃ បានឱ្យដឹងថា សពរបស់គាត់ត្រូវបានដាច់ជាបំណែកៗ ហើយ សមត្ថកិច្ចថៃកំពុងស៊ើបអង្កេតថាតើវាជាឧបទ្ទវហេតុឬក៏យ៉ាងណា។
សារព័ត៌មានថៃបានរាយការណ៍ដោយដកស្រង់សម្តីរបស់ភរិយារបស់បុរសវ័យ៥១ឆ្នាំនេះ ដោយប្រាប់ឈ្មោះបុរសនោះ ត្រឹម«Wiroj» ជាអ្នកផលិតមាតិកាតាមបណ្តាញសង្គម និងជាគ្រូបង្រៀនភាសាអង់គ្លេសតាមអនឡាញ ហើយមុនរថភ្លើងបុកស្លាប់ គាត់ទើបជូនកូនប្រុសរបស់គាត់ទៅសាលារៀនវេនព្រឹក។
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច៤ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


