ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ លើកឡើងពីកង្វះការប្រុងប្រយ័ត្នរបស់អ្នកបើកបរ នៅពេលផ្លូវកាន់ល្អស្អាត
ពេលផ្លូវកាន់តែងាយស្រួលធ្វើដំណើរ អ្នកបើកបរកាន់តែខ្វះការប្រុងប្រយ័ត្ន និងមិនគោរពច្បាប់។ នេះជាការកត់សម្គាល់របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ដែលក្នុងន័យនេះ លោកនៅតែទទូចសុំដល់អ្នកដំណើរទាំងអស់បន្តចូលរួមគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នពេលបើកបរតាមដងផ្លូវ។

ការលើកឡើងដូច្នេះរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺបានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវបេតុង ពីភូមិច្រាំងទទឹង ឃុំព្រែកអន្ទះ ដល់ភូមិយាយសល់ ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ពីសារៈសំខាន់នៃសមិទ្ធផលជាផ្លូវបេតុងនេះ ដែលបានតភ្ជាប់ និងកាន់តែបង្កើនភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរក្នុងជីវភាពប្រចាំថ្ងៃ រួមទាំងអ្នកដំណើរទៅមករាជធានីភ្នំពេញ និងក្រុងព្រៃវែង។

ភ្ជាប់ទៅនឹងការសាទរចំពោះសមិទ្ធផលថ្មីនេះ លោក ស សុខា ដែលជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកផងនោះ បានអំពាវនាវយ៉ាងទទូចទៅកាន់ប្រជាពលរដ្ឋក្នុងស្រុកពោធិ៍រៀង និយាយដោយឡែក និងនិយាយជារួមសម្រាប់អ្នកដំណើរទូទៅឱ្យបើកបរដោយការគោរពច្បាប់ចរាចរណ៍ និងបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលាខណៈករណីគ្រោះថ្នាក់ចរាចរណ៍នឹងបន្តកើតមានឡើង នៅពេលដែលមានផ្លូវងាយស្រួលធ្វើដំណើរបែបនេះ។

ចេញពីបញ្ហាចរាចរណ៍ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ ក៏បានណែនាំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ឱ្យបង្កើនការរឹតបន្តឹងវិធានការបង្ក្រាបក្រុមក្មេងទំនើងដោយគ្មានលើកលែង ពោលគឺត្រូវឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ។ ចំណែក វិធានការបង្ការបញ្ហានេះ ប្រមុខក្រសួងមហាផ្ទៃ ក៏បានគូសបញ្ជាក់ពីភាពចាំបាច់នៃការចូលរួមពីនាយកសាលា លោកគ្រូអ្នកគ្រូ ជាពិសេសអាណាព្យាបាល៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


