ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ថា មានទ័ពកូរ៉េខាងជើង ១០០នាក់ហើយ ស្លាប់ក្នុងសមរភូមិនៅអ៊ុយក្រែន
បន្ទាប់ពីភ្នាក់ងារចារកម្មជាតិកូរ៉េខាងត្បូងរាយការណ៍ព័ត៌មានទៅកាន់រដ្ឋសភា, តំណាងរាស្រ្តមួយរូបឈ្មោះ Lee Sung-kwon បានប្រាប់ទៅក្រុមអ្នកកាសែតថា ទាហានកូរ៉េខាងជើងយ៉ាងតិច ១០០នាក់ត្រូវបានសម្លាប់និង ១ ០០០នាក់ទៀតរងរបួស ចាប់តាំងពីពួកគេចូលជួយប្រយុទ្ធរុស្ស៊ីក្នុងសង្គ្រាមជាមួយអ៊ុយក្រែនមក ហើយក្នុងចំណោមនោះ ក៏រួមមានមេទ័ពផងដែរ។
តាមការចុះផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ទី១៩ខែធ្នូឆ្នាំ២០២៤, លោក Lee និយាយថា ចំនួនទាហានកូរ៉េខាងជើងស្លាប់និងរបួសច្រើន អាចច្រើនជាងនេះទៀតព្រោះកត្តាសំខាន់នានាដូចជា ទាហានទាំងនោះមិនស៊ាំនឹងបរិយាកាសនៅសមរភូមិ, កងកម្លាំងកូរ៉េខាងជើងភាគច្រើនត្រូវគេបញ្ជូនឲ្យទៅប្រយុទ្ធនៅជួរមុខ និងអសមត្ថភាព ទប់ទល់ជាមួយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក។
លើសពីនេះ លោក Lee សម្តែងការហួសចិត្តថា មានទាហានស្លាប់ប៉ុណ្ណឹងហើយ ប៉ុន្តែក៏នៅតែមានរបាយការណ៍ថា កូរ៉េខាងជើង គ្រោងបញ្ជូនកម្លាំងទៅជាបន្ត ហើយមេដឹកនាំ គីម ជុងអ៊ុន អាចជាអ្នកទទួលខុសត្រូវគ្រប់គ្រងការហ្វឹកហ្វឺននិងបំពាក់បំប៉នទាហានថែមទៀតផង។
ទោះបីជាយ៉ាងណាក៏ដោយ ការអះអាងនេះ មិនទាន់មានប្រតិកម្មឬក៏ការឆ្លើយតបពីសំណាក់កូរ៉េខាងជើង ឬរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តនឹងគ្នានោះទេ។
ការអះអាងនេះទៀតសោត កើតឡើងមួយថ្ងៃបន្ទាប់ពីសេតវិមានអាមេរិក ក៏ប្រកាសផងដែរថា ឥឡូវ ខ្លួនជឿហើយថា ទាហានកូរ៉េខាងជើង ពិតជាស្ថិតនៅសមរភូមិជួរមុខនៃសង្រ្គាមរបស់រុស្ស៊ីមែន ហើយកំពុងចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន។
លោក Pat Ryder អ្នកនាំពាក្យមន្ទីរបញ្ចកោណ បានប្រាប់ថា ទាហានកូរ៉េខាងជើងមួយចំនួន បានស្លាប់ក្នុងការប្រយុទ្ធនៅតំបន់ Kursk ប៉ុន្តែមិនបង្ហាញចំនួនជាក់លាក់ទេ។ លោកបន្ថែមថា កងទ័ពទាំងនោះ ត្រូវបានប្រើប្រាស់ជាចម្បងក្នុងតួនាទីថ្មើរជើង ហើយបានចាប់ផ្តើមប្រយុទ្ធប្រហែលមួយសប្តាហ៍កន្លងទៅ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


