Connect with us

ព័ត៌មានអន្ដរជាតិ

មិនធូរស្បើយឡើយ! ចំនួនបាតុករ ស្លាប់ក្នុងរដ្ឋប្រហារយោធាមីយ៉ាន់ម៉ាកើនឡើងទៀតហើយ

បានផុស

នៅ

អង្គការសិទ្ធិមនុស្ស (HRO) នៅថ្ងៃអង្គារនេះបានប្រកាសថា មនុស្សយ៉ាងតិច ១៨៣ នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីមានរដ្ឋប្រហារយោធាក្នុងប្រទេសនេះ បន្ទាប់ពីមនុស្ស ២០ នាក់បានត្រូវសម្លាប់កាលពីថ្ងៃចន្ទ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា “ចំនួនអ្នកស្លាប់ និងរបួសកំពុងតែកើនឡើងយ៉ាងខ្លាំង” ។

យោងតាម AAPP បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ១៥ ខែមីនា មនុស្សសរុបចំនួន ២,១៧៥ នាក់ត្រូវបានចាប់ឃុំខ្លួន ចោទប្រកាន់ ឬកាត់ទោសដោយអាជ្ញាធរពាក់ព័ន្ធនឹងរដ្ឋប្រហារកាលពីថ្ងៃទី ១ ខែកុម្ភៈ ។

ខណៈដែលជនរងគ្រោះភាគច្រើនជាបាតុករប្រឆាំងរដ្ឋប្រហារ AAPP បាននិយាយថា ខ្លួនក៏បានចងក្រងឯកសារសម្លាប់មនុស្សផ្សេងទៀតដែលមិនពាក់ព័ន្ធនឹងបាតុកម្មនេះផងដែរ ។

សេចក្តីរាយការណ៍បានលើកឡើងថា យោធាក៏បានបិទបណ្តាញអ៊ីនធឺណិតទូរស័ព្ទចល័តនៅទូទាំងប្រទេសចាប់តាំងពីយប់ថ្ងៃចន្ទ ក៏ដូចជាផ្តាច់អគ្គិសនីនៅតាមបណ្តាសង្កាត់មួយចំនួនផងដែរ ។

សេចក្តីថ្លែងការណ៍និយាយថា “ការរំលោភសិទ្ធិមនុស្ស និងអំពើហិង្សាទាំងនេះអាចកាន់តែអាក្រក់នៅពេលយប់ងងឹតដោយគ្មានការទំនាក់ទំនងតាមអ៊ីនធឺណិត” ។

យោធាមីយ៉ាន់ម៉ាបានដាក់ច្បាប់អាជ្ញាសឹកនៅតាមទីប្រជុំជនចំនួន ៩ ផ្សេងទៀតក្នុងទីក្រុងយ៉ាំងហ្គោន និង Mandalay កាលពីថ្ងៃចន្ទពោលមួយថ្ងៃបន្ទាប់ពីកងកម្លាំងសន្តិសុខបានបាញ់បាតុករជិត ៤០ នាក់ដោយទាមទារឲ្យមានការស្តារច្បាប់ស៊ីវិលឡើងវិញ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ មនុស្សច្រើនបំផុតស្លាប់ក្នុងការប្រយុទ្ធគ្នារវាងយោធានិងបាតុករមីយ៉ាន់ម៉ា ម្សិលមិញ

ចុចអាន ៖ បាតុករ ១៣៨ នាក់ហើយបានស្លាប់ក្នុងរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម