ព័ត៌មានអន្ដរជាតិ
៥ស្រុកនៅថៃ ប្រកាសអាសន្ន ដាក់ចូលជាតំបន់ក្រហមដោយសារ ហានិភ័យជំងឺអាសន្នរោគ
ដោយសារតែហានិភ័យឆ្លងជំងឺអាសន្នរោគពីប្រទេសមីយ៉ាន់ម៉ា, ថៃ បានប្រកាសអាសន្ន ដាក់ស្រុកចំនួន៥ក្នុងខេត្ត Tak នៃព្រំដែនភាគខាងជើង ចូលជាតំបន់ក្រហម ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ត្បិតថា ពេលនេះស្ថានការណ៍ហាក់គ្រប់គ្រងបាន រីឯករណីឆ្លងនៅមីយ៉ាន់ម៉ា ក៏កំពុងថយចុះគួរឲ្យកត់សម្គាល់ក៏ដោយ។

តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃទី១ខែមករាឆ្នាំ២០២៥, ស្រុកចំនួន៥ក្នុងខេត្ត Tak ដែលដាក់ចូលជាតំបន់ក្រហមទាំងនោះមានដូចជា Mae Sot, Mae Ramat, Phop Phra, Tha Song Yang និង Umphang។
ជុំវិញរឿងនេះ នាយកមន្ទីរពេទ្យ Mae Sot លោកវេជ្ជបណ្ឌិត Ramet Wongwilairat លើកឡើងថា ត្បិតស្ថានការណ៍មិនធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែមានហានិភ័យនៃករណីថ្មីនាពេលអនាគត។
ស្របពេលជាមួយគ្នានោះ លោក Suphachok Wetchaphanphesat មន្ត្រីតាមដានសុខភាពសាធារណៈ បានបញ្ជាក់ថា គិតត្រឹមពេលនេះ មន្ទីរពេទ្យ Mae Sot រកឃើញអ្នកឆ្លងជំងឺអាសន្នរោគចំនួន៤ករណី ក្នុងនោះមានថៃ២នាក់ និងមីយ៉ាន់ម៉ា ២នាក់ ប៉ុន្តែបានព្យាបាលឲ្យជាសះស្បើយរួចហើយ។

ត្បិតតែមីយ៉ាន់ម៉ា ហាក់ធូរស្រាលបន្តិចពីជំងឺអាសន្នរោគក៏ពិតមែន ប៉ុន្តែបើតាមរបាយការណ៍ពីឆ្មាំព្រំដែនថៃបានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ដល់២៧ខែធ្នូឆ្នាំ២០២៤ ក្រុង Shwe Kokko មានការឆ្លងជំងឺនេះ៧៦១ករណី ដែលតម្រូវឲ្យចូលព្យាបាលក្នុងមន្ទីរពេទ្យ។
អាសន្នរោគគឺជាជំងឺឆ្លងដោយបាក់តេរី Vibrio cholerae ដែលបណ្តាលឲ្យបាត់បង់ជាតិទឹកក្នុងរាងកាយ ដោយសាររាកខ្លាំង ហើយអាចឈានស្លាប់ ប្រសិនបើព្យាបាលមិនទាន់ពេល។
ជំងឺនេះភាគច្រើន ឆ្លងតាមការទទួលទានទឹកឬអាហារដែលមានបាក់តេរីនេះ។ វិធីដើម្បីបង្ការអាសន្នរោគ គឺត្រូវរក្សាអនាម័យខ្ពស់ ផឹកទឹកនិងទទួលទានអាហារឆ្អិនល្អ ប្រើបង្គន់ស្អាត និងលាងដៃដោយសាប៊ូ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាសន្នរោគនៅមីយ៉ាន់ម៉ា ផ្ទុះរឹតខ្លាំង ធ្វើឲ្យថៃ ភ័យព្រួយ ឈានដល់បិទព្រំដែន
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


