ព័ត៌មានអន្ដរជាតិ
ព្រឹលធ្លាក់ខ្លាំងពេកនៅកូរ៉េខាងត្បូងរហូតដល់មានការប្រកាសអាសន្ន
ព្រឹលធ្លាក់ខ្លាំង និងភ្លៀង ត្រូវបានព្យាករណ៍ថា នឹងប៉ះពាល់ដល់តំបន់ជាច្រើនក្នុងប្រទេសកូរ៉េខាងត្បូងនៅក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី ជំរុញឱ្យអាជ្ញាធរបង្កើនការជូនដំណឹងអំពីអាកាសធាតុនិងត្រៀមខ្លួនសម្រាប់ការរំខានដែលអាចកើតមាន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhab។

ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ ត្រូវបានពន្យារពេលដល់ទៅ៦ថ្ងៃរហូតដល់ថ្ងៃព្រហស្បតិ៍ជំនួសវិញ បន្ទាប់ពីរដ្ឋាភិបាលបានកំណត់ថ្ងៃចន្ទជាថ្ងៃឈប់សម្រាកជាតិបណ្តោះអាសន្ន។
ការធ្លាក់ព្រឹលពី១០ទៅ២០សង់ទីម៉ែត្រត្រូវបានគេរំពឹងថា នឹងកើតមាននៅក្នុងតំបន់ធំនៃទីក្រុងសេអ៊ូល ផ្នែកខ្លះនៃខេត្ត Gyeonggi និងតំបន់ភាគខាងត្បូងនៃប្រទេសនេះនឹងបន្តរហូតដល់ថ្ងៃពុធ។ ចំណែក នៅតំបន់មួយចំនួន ដូចជាតំបន់ដីគោក និងតំបន់ភ្នំភាគខាងកើត ខេត្តGangwon ខេត្តJeolla ខាងជើង និងកោះJeju ភាគខាងត្បូង ព្រឹលធ្លាក់អាចលើសពី ៣០សង់ទីម៉ែត្រ។
អាជ្ញាធរក៏បានចេញការណែនាំអំពីការធ្លាក់ព្រឹលត្រូវបានចេញនៅពេលដែលមានព្រិល៥សង់ទីម៉ែត្រ ឬច្រើនជាងនេះក្នុងរយៈពេល២៤ម៉ោងផងដែរ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្តីទី លោក Ko Ki-dong បានណែនាំដល់ស្ថាប័នពាក់ព័ន្ធ ឱ្យចល័តបុគ្គលិក និងសម្ភារៈទាំងអស់ ដើម្បីកាត់បន្ថយការខូចខាតដោយសារការធ្លាក់ព្រឹលខ្លាំងនេះ និងអនុវត្តវិធានការកាត់បន្ថយការកកស្ទះចរាចរណ៍ ខណៈដែលមនុស្សរាប់លាននាក់ធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ពួកគេក្នុងថ្ងៃបុណ្យប្រពៃណីដ៏សំខាន់មួយរបស់ប្រទេសនេះ។
ជាការឆ្លើយតបទៅនឹងការព្យាករណ៍ រដ្ឋាភិបាលទីក្រុងសេអ៊ូលក៏បានបង្កើនការប្រុងប្រយ័ត្នរបស់ខ្លួនដល់កម្រិតខ្ពស់បំផុតទីពីរផងដែរ។ កម្មករសរុបចំនួន ៩៦៨៥នាក់ត្រូវបានកៀរគរ រួមជាមួយនឹងយានជំនិះសម្អាតព្រិលចំនួន១៤២៤ និងគ្រឿងបរិក្ខារ ដើម្បីធានាសុវត្ថិភាពសាធារណៈ និងកាត់បន្ថយការរំខាននានា៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


