ព័ត៌មានអន្ដរជាតិ
ហាម៉ាស៖ ទាល់តែដោះលែងអ្នកទោសប៉ាឡេស្ទីន ៦២០នាក់ ទើបការចរចាអាចបន្តទៀត
ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃទី២៣កុម្ភៈថា កិច្ចចរចាបទឈប់បាញ់បន្ថែមទៀតជាមួយអ៊ីស្រាអែល នឹងអាស្រ័យលើការដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន ៦២០នាក់ ដូចដែលបានព្រមព្រៀងគ្នាពីមុននៅក្នុងបទឈប់បាញ់។

ការសម្រេចចិត្តរបស់រដ្ឋាភិបាលអ៊ីស្រាអែលក្នុងការពន្យារពេលដោះលែងអ្នកទោសប៉ាឡេស្ទីន បានបង្កើនភាពតានតឹង ដោយក្រុមហាម៉ាសបានទទូចថាលក្ខខណ្ឌដែលបានព្រមព្រៀងត្រូវតែបំពេញមុនពេលចាប់ផ្តើមការចរចាឡើងវិញ។
ការពន្យារពេលនេះ កើតឡើងបន្ទាប់ពីមានការព្រួយបារម្ភដែលលើកឡើងដោយអ៊ីស្រាអែលអំពីស្ថានភាព និងការប្រព្រឹត្តអំពើព្រៃផ្សៃរបស់ហាម៉ាសទៅលើចំណាប់ខ្មាំងរបស់ខ្លួន។ បើទោះជាយ៉ាងនេះក្តី សហរដ្ឋអាមេរិកបានគាំទ្រការសម្រេចចិត្តរបស់អ៊ីស្រាអែល ដោយថ្កោលទោសចំពោះការចាប់ចំណាប់ខ្មាំងរបស់ក្រុមហាម៉ាស។
ឥឡូវនេះ ក្រុមហាម៉ាសបានប្រកាសថា ខ្លួននឹងមិនចូលរួមក្នុងកិច្ចពិភាក្សាបន្ថែមទៀតទេ លុះត្រាតែមានការដោះលែងអ្នកទោស។ គ្រួសារប៉ាឡេស្ទីនដែលរង់ចាំការត្រឡប់មកវិញនៃមនុស្សជាទីស្រលាញ់របស់ពួកគេ បានសម្តែងការខកចិត្តចំពោះការពន្យារពេលនេះ ដោយអ្នកខ្លះបានហៅសកម្មភាពរបស់អ៊ីស្រាអែលថាជាទង្វើនៃ «រដ្ឋ-ភេរវកម្ម»។
សូមបញ្ជាក់ថា បទឈប់បាញ់ដែលមានប្រសិទ្ធភាពចាប់តាំងពីថ្ងៃទី១៩ខែមករា បានជួយសម្រួលដល់ការផ្លាស់ប្តូរចំណាប់ខ្មាំង និងអ្នកទោសរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ យ៉ាងណាមិញ ឧប្បត្តិហេតុថ្មីៗនេះ រួមទាំងការកំណត់អត្តសញ្ញាណមិនត្រឹមត្រូវនៃសាកសពចំណាប់ខ្មាំងដែលបានប្រគល់មកវិញ បានធ្វើឲ្យកិច្ចព្រមព្រៀងនេះកាន់តែតានតឹង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


