ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលដាក់ពង្រាយរថក្រោះក្នុងតំបន់ West Bank ដើម្បីរារាំងជនជាតិប៉ាឡេស្ទីនមិនឲ្យត្រឡប់មកវិញ
អ៊ីស្រាអែល បានដាក់ពង្រាយរថក្រោះចូលទៅក្នុងតំបន់ West Bank ជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០២២ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននៅក្នុងជំរុំជនភៀសខ្លួន។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្រកាសកាលពីថ្ងៃទី២៣កុម្ភៈថា កងកម្លាំងអ៊ីស្រាអែលនឹងបន្តនៅក្នុងផ្នែកខ្លះនៃទឹកដីតំបន់ West Bank យ៉ាងហោចណាស់មួយឆ្នាំ ដោយរារាំងប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ដែលភៀសខ្លួនមិនឲ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។
ប្រតិបត្តិការនេះ ដែលរួមមានការដាក់ពង្រាយរថក្រោះ Merkava ពីកងពលតូចពាសដែកលេខ១៨៨ ទៅកាន់ទីក្រុង Jenin គឺជាផ្នែកនៃយុទ្ធសាស្ត្រទូលំទូលាយក្នុងការរុះរើហេដ្ឋារចនាសម្ព័ន្ធសកម្មប្រយុទ្ធនៅក្នុងតំបន់។ ចំណាត់ការនេះ កើតឡើងបន្ទាប់ពីឧប្បត្តិហេតុថ្មីៗនេះ រួមទាំងការផ្ទុះរថយន្តក្រុងនៅជិតទីក្រុង Tel Aviv ដែលអាជ្ញាធរអ៊ីស្រាអែលចាត់ទុកថាជាទង្វើក្រុមសកម្មប្រយុទ្ធដែលកំពុងប្រតិបត្តិការពីតំបន់ West Bank។
មន្ត្រីប៉ាឡេស្ទីនបានថ្កោលទោសចំណាត់ការរបស់អ៊ីស្រាអែលនេះថាជា «ការកើនឡើងភាពតានតឹងដ៏គ្រោះថ្នាក់» ដោយសង្កត់ធ្ងន់លើតម្រូវការការផ្លាស់ទីលំនៅយ៉ាងសំខាន់នៃគ្រួសារប៉ាឡេស្ទីន។ អង្គការមនុស្សធម៌រាយការណ៍ថា ទំហំនៃការផ្លាស់ទីលំនៅរបស់ប៉ាឡេស្ទីនគឺមិនធ្លាប់មានពីមុនមកចាប់តាំងពីសម័យសង្រ្គាម៦ថ្ងៃឆ្នាំ១៩៦៧។
សហគមន៍អន្តរជាតិកំពុងតាមដានស្ថានការណ៍នេះយ៉ាងដិតដល់ ដោយមានការព្រួយបារម្ភអំពីផលប៉ះពាល់មនុស្សធម៌ និងអស្ថិរភាពបន្ថែមទៀតនៅក្នុងតំបន់។ ចំណែកឯអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យមានប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិដើម្បីការពារជនស៊ីវិល៕


ដោយ៖ ឈាង
ចុចអាន៖ អាមេរិក គាំទ្រអ៊ីស្រាអែល ដែលពន្យារពេលដោះលែងអ្នកទោសប៉ាឡេស្ទីនជាង៦០០នាក់
-
ព័ត៌មានជាតិ១០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


