ព័ត៌មានអន្ដរជាតិ
នៅតែច្រើន! ប្រេស៊ីល បន្តរកឃើញអ្នកឆ្លងកូវីដជិត ៨ ពាន់ករណី និងស្លាប់ជាង ២ ពាន់នាក់
ក្រសួងសុខាភិបាលបាននិយាយថា ប្រទេសប្រេស៊ីលកាលពីថ្ងៃសៅរ៍បានរាយការណ៍ពីអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ ១៩ ចំនួន ២,៤៣៨ នាក់ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ២៩២,៧៥២ នាក់ ខណៈប្រព័ន្ធសុខាភិបាលរបស់ប្រទេសនៅតែបន្តរងផលប៉ះពាល់ទូទាំងប្រទេស ។

ទន្ទឹមនឹងនេះដែរប្រទេសប្រេស៊ីលក៏បានចុះបញ្ជីករណីឆ្លងថ្មីចំនួន ៧៩,០៦៩ ករណីផងដែរដែលនាំឲ្យករណីឆ្លងសរុបកើន ១១,៩៥០,៤៥៩ ករណី ។
បន្ថែមពីនេះរដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃទីក្រុង Sao Paulo លោក Edson Aparecido បាននិយាយថា ការប្រើប្រាស់អុកស៊ីសែននៅក្នុងមន្ទីរពេទ្យបានកើនឡើងដល់ ១២១ ភាគរយក្នុងរយៈពេលពីរខែ ហើយរដ្ឋាភិបាលក្នុងតំបន់បានស្នើសុំឲ្យសហព័ន្ធឧស្សាហកម្មក្នុងស្រុកធ្វើអន្តរាគមន៍ដើម្បីធានាការផ្គត់ផ្គង់ធុងអុកស៊ីសែន ។

ស្របពេលជាមួយគ្នានេះប្រទេសអាមេរិកខាងត្បូងមួយនេះក៏កំពុងជួបប្រទះរលកថ្មីនៃជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទថ្មីរបស់ខ្លួនដែលគេស្គាល់ថា P.1 ដែលបានផុសឡើងនៅរដ្ឋ Amazonas ភាគខាងជើងកាលពីខែវិច្ឆិកាឆ្នាំមុនក៏ដូចជាការធ្វើដំណើររបស់ប្រជាជនក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅ ។
គួរបញ្ជាក់ថា ប្រជាជាតិអាមេរិកខាងត្បូងមួយនេះបានក្លាយជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេទី ២ នៅលើពិភពលោកទាំងករណីឆ្លង និងស្លាប់ដោយសារជំងឺកូវីដ ១៩ បន្ទាប់ពីសហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ ប្រេស៊ីល បន្តរកឃើញអ្នកឆ្លងកូវីដខ្ពស់បំផុតក្នុងកម្រិតកំណត់ត្រា ២៤ម៉ោងចុងក្រោយជាង ៩ម៉ឺនករណី
ចុចអាន ៖ ខណៈខ្វះគ្រូពេទ្យនៅបន្ទប់ ICU ប្រេស៊ីល បន្តមានអ្នកស្លាប់ដោយកូវីដប្រចាំថ្ងៃខ្ពស់បំផុតលើកទីពីរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


