ព័ត៌មានអន្ដរជាតិ
ខ្មាន់កាំភ្លើងចូលប្លន់សម្លាប់អ្នកភូមិ១៣៧នាក់នៅប្រទេស នីហ្សេរ
រដ្ឋាភិបាលប្រទេសនីហ្សេរបានបញ្ជាក់កាលពីយប់ថ្ងៃចន្ទថា មនុស្សយ៉ាងតិច១៣៧នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ នៅទីតាំងជាច្រើនក្នុងតំបន់ Tahoua ភាគខាងលិចជាប់ព្រំដែនប្រទេសម៉ាលី។

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “នៅរសៀលថ្ងៃទី២១ខែមីនាឆ្នាំ ២០២១ ភូមិ Intazayene, Bakorat និង Wistane រួមជាមួយភូមិនិងជំរំដទៃទៀតនៅក្នុងមូលដ្ឋាន Tilla នៃតំបន់ Tahoua ត្រូវបានវាយប្រហារដោយក្រុមចោរប្លន់ប្រដាប់អាវុធ”។

រដ្ឋាភិបាលបានបន្ថែមថា វិធានការសន្តិសុខ ត្រូវបានពង្រឹងនៅក្នុងតំបន់ ហើយការស៊ើបអង្កេតបានចាប់ផ្តើមដើម្បីស្វែងរកជនល្មើស។
រដ្ឋាភិបាលក៏បានប្រកាសអំពីការកាន់ទុក្ខទូទាំងប្រទេសរយៈពេល៣ថ្ងៃផងដែរ ដែលចាប់ផ្តើមពីថ្ងៃទី២៣ខែមីនាទៅ។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសនីហ្សេរ បានទទួលរងការវាយប្រហារភេរវកម្មទៅលើបុគ្គលិកសន្តិសុខនិងជនស៊ីវិលរាប់មិនអស់ បើទោះបីជាមានកងទ័ពប្រឆាំងភេរវកម្មរបស់ប្រទេសបារាំងក៏ដោយ។
កាលពីខែមករាឆ្នាំ២០២១ ជនស៊ីវិលចំនួន១០០នាក់ត្រូវបានសម្លាប់ដោយភេរវករនៅក្នុងភូមិ Tchombangou និង Zaroumdareye ក្នុងតំបន់នេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua
-
ព័ត៌មានជាតិ៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


