ព័ត៌មានអន្ដរជាតិ
គ្រាន់តែ១សប្តាហ៍ បាញ់សម្លាប់នៅទីសាធារណៈ២ដងនៅអាមេរិក លោក បៃដិនជំរុញសភាអនុម័តច្បាប់គ្រប់គ្រងអាវុធ
សហរដ្ឋអាមេរិកដែលល្បីជាបិតាប្រជាធិបតេយ្យលើលោកត្រូវបានគេមើលឃើញថាជារឿយៗមានការបាញ់ប្រហារសម្លាប់ពលរដ្ឋតាមទីសាធារណៈជាញឹកញាប់ ហើយរាល់ការបាញ់ប្រហារម្តងៗមនុស្សជាច្រើនបានស្លាប់។

ជាក់ស្តែងគ្រាន់តែមួយសប្តាហ៍កន្លងទៅនេះមានការបាញ់ប្រហារពីរលើកបណ្តាលឲ្យជនរងគ្រោះបាត់បង់ជីវិតសរុប១៨នាក់។
សេតវិមានបាននិយាយនៅថ្ងៃអង្គារម្សិលមិញ មួយថៃបន្ទាប់ពីការបាញ់ប្រហារបណ្តាលឲ្យមនុស្សស្លាប់លើកទី២ក្នុងមួយសប្តាហ៍ថា លោកប្រធាធិបតីអាមេរិក ចូ បៃដិន បានជំរុញឲ្យសភាឲ្យពន្លឿនអនុម័តច្បាប់គ្រប់គ្រងអាវុធ និងប្រហែលជាចាត់វិធានការដោយខ្លួនលោកផ្ទាល់ដើម្បីបញ្ឈប់ហិង្សា។

អ្នកប្រជាធិបតេយ្យម្នាក់បានអំពាវនាវឲ្យព្រឹទ្ធសភាអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរដែលត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រនៅថ្ងៃទី១១ ខែមីនា ដែលនឹងពង្រីកលើការត្រួតពិនិត្យទៅលើអ្នកទិញអាវុធ។ លោកក៏បានអំពាវនាវឲ្យហាមឃាតក្នុងការប្រើអាវុធបែបវាយប្រហារ។
លោក បៃដិន បាននិយាយនៅសេតវិមានកាលពីថ្ងៃអង្គារថា ៖«ខ្ញុំមិនត្រូវរង់ចាំ សូម្បីតែមួយនាទី ធ្វើតែម្នាក់ឯងមួយម៉ោង ដើម្បីចាត់វិធានការរួមដើម្បីសង្គ្រោះអាយុជីវិតនាពេលអនាគត ហើយខ្ញុំជំរុញឲ្យសហការីរបស់ខ្ញុំនៅសភា និងព្រឹទ្ធសភាធ្វើសកម្មភាព»។

អ្នកនាំពាក្យសេតវិមានអ្នកស្រី Jen Psaki បានប្រាប់អ្នកកាសែតថា លោក បៃដិន កំពុងពិចារណាលើស៊េរីនៃវិធានការអនុវត្តដើម្បីព្យាយាមបញ្ឈប់ហិង្សាដោយអាវុធ។ សកម្មភាពបែបនេះមិនតម្រូវឲ្យមានការយល់ព្រមពីសភាឡើយ។
លោក បៃដិន ដែលបានកាន់តំណែងប្រធានាធិបតីកាលពីខែមករា បានសន្យាក្នុងយុទ្ធនាការណ៍ឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់លោកដើម្បីអនុម័តវិធានការសុវត្ថិភាពកាំភ្លើង ប៉ុន្តែលោកត្រូវចំណាយពេលប៉ុន្មានខែដំបូងលើរឿងវ៉ាក់សាំងចាក់ការពារកូវីដ-១៩។

កាលពីថ្ងៃចន្ទ ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់មនុស្ស១០នាក់នៅផ្សារទំនើប Colorado មួយកន្លែង ដែលករណីបាញ់សម្លាប់នេះទើបតែ៦ថ្ងៃ បន្ទាប់ពីមនុស្ស៨នាក់ត្រូវបានបាញ់សម្លាប់នៅតំបន់ Atlanta។
ការបាញ់សម្លាប់នៅទីសាធារណៈទាំងពីរនេះបានក្លាយជាសម្ពាធលើលោកប្រធានាធិបតី ចូ បៃដិន ឲ្យចាត់វិធានការតាមការសន្យារបស់លោក។

យោងតាមការស្រាវជ្រាវរបស់ RAND Corp បង្ហាញថា សហរដ្ឋអាមេរិកមានអត្រាជនស៊ីវិលកាន់កាំភ្លើងច្រើនជាងគេបំផុតក្នុងពិភពលោក និងអត្រាអ្នកស្លាប់ដោយកាំភ្លើងក៏ខ្ពស់ជាងបណ្តាប្រទេសអ្នកមានដែរ។
តាមប្រភពចងក្រងរបស់ Gun Violence Archive បង្ហាញថា អ្នកស្លាប់ដោយសារកាំភ្លើងបាញ់ប្រហារកាលពីឆ្នាំមុនគឺ៤៣០០០នាក់នៅសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


