ព័ត៌មានអន្ដរជាតិ
ឥណ្ឌាទិញយន្តហោះចម្បាំង២៦គ្រឿង ចំពេលសភាពការណ៍ជាមួយ ប៉ាគីស្ថាន កាន់តែមិនស្រួលខ្លាំង
ចំពេលសភាពការណ៍ជាមួយប៉ាគីស្ថានកាន់តែមិនស្រួលខ្លាំងនោះ ប្រទេសឥណ្ឌា ស្រាប់តែចុះហត្ថលេខាទិញយន្តហោះចម្បាំង Rafale ចំនួន២៦គ្រឿងពីបារាំង ក្នុងកិច្ចព្រមព្រៀងមានទំហំទឹកប្រាក់៧.៤១ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ RT។
អ្នកជិតខាងទាំងពីរ កំពុងប្រឈមមុខដាក់គ្នាខ្លាំងបំផុត ជុំវិញការវាយប្រហារថ្មីៗដែលខ្មាន់កាំភ្លើងបាញ់សម្លាប់ទេសចរ២៦នាក់ ពេលកំពុងធ្វើដំណើរកម្សាន្តនៅតំបន់កាស្មៀរខាងឥណ្ឌា។
ក្រោយមក ប្រទេសទាំងពីរក៏ចោទប្រកាន់ដាក់គ្នា និងចាត់វិធានការក្តៅរៀងខ្លួន ឈានដល់ការបិទច្រកព្រំដែន ឥណ្ឌាផ្អាកជាឯកតោភាគីនូវសន្ធិសញ្ញាចែករំលែកទឹកដ៏សំខាន់ជាមួយប៉ាគីស្ថាន និងបណ្តេញមន្ត្រីទូតទៅវិញទៅមកទៀតផង។

ជុំវិញស្ថានការណ៍កំពុងពុះកញ្ជ្រោលនេះ កាលពីថ្ងៃចន្ទទី២៨ខែមេសាឆ្នាំ២០២៥ ឥណ្ឌាបានចុះហត្ថលេខាជាមួយបារាំង ទិញយន្តហោះមួយកៅអីចំនួន២២គ្រឿងនិងយន្តហោះកៅអីភ្លោះចំនួន៤គ្រឿង ដើម្បីយកមកពង្រឹងកម្លាំងរបស់ខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ ដ្បិតការដឹកជញ្ជូននឹងរួចរាល់ទាំងស្រុងរហូតដល់ឆ្នាំ២០៣១ឯណោះក៏ពិតមែន ប៉ុន្តែយន្តហោះ Rafale ផលិតដោយក្រុមហ៊ុនបារាំង Dassault Aviation កំពុងត្រូវបាននាំចូលខ្លះៗជាបណ្ដោះអាសន្ន ដើម្បីបំពេញតម្រូវការចាំបាច់របស់កងទ័ពជើងទឹកឥណ្ឌា។
មិនត្រឹមតែទិញយន្តហោះចម្បាំងទេ កងទ័ពជើងទឹកឥណ្ឌា ក៏ធ្វើសមយុទ្ធបាញ់គ្រាប់ពិតក្នុងសមុទ្រអារ៉ាប់ផងដែរ ដោយមានការចូលរួមពីសំណាក់នាវាចម្បាំងជាច្រើនគ្រឿង ព្រមទាំងមីស៊ីលប្រឆាំងនាវានិងជាមីស៊ីលប្រឆាំងដែនអាកាស BrahMos។

សូមជម្រាបថា កាស្មៀរដែលស្ថិតនៅតំបន់ភ្នំហិមាល័យ ត្រូវបែងចែកជាពីរក្រោយការប្រកាសឯករាជ្យរបស់ឥណ្ឌាពីចក្រភពអង់គ្លេសនិងការបង្កើតប្រទេសប៉ាគីស្ថាន នៅឆ្នាំ១៩៤៧។ យ៉ាងណា ប្រទេសប្រដាប់ដោយនុយក្លេអ៊ែរទាំងពីរនេះ សុទ្ធតែទាមទារគ្រប់គ្រងតំបន់នោះទាំងមូលផ្តាច់មុខ ហើយក៏ធ្លាប់ប្រយុទ្ធគ្នាក្នុងសង្គ្រាមពីរលើករួចមកហើយដែរ។
មិនត្រឹមប៉ុណ្ណឹង ទីនោះក៏កើតមានអំពើបះបោរជាយូរមកហើយដែរ ចាប់តាំងពីឆ្នាំ១៩៨៩មក នៅក្នុងតំបន់ដែលមានជនមូស្លីមភាគច្រើន។
ការវាយប្រហារទ្រង់ទ្រាយធំលើជនស៊ីវិលលើកចុងក្រោយបំផុត គឺកើតឡើងក្នុងខែមិថុនាឆ្នាំ២០២៤ នៅពេលមនុស្ស៩នាក់ ត្រូវបានសម្លាប់និង៣៣នាក់រងរបួស បន្ទាប់ពីក្រុមសកម្មប្រយុទ្ធបាញ់ស្រោចលើរថយន្តក្រុងដឹកអ្នកធ្វើធម្មយាត្រា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កាន់តែក្តៅ! រដ្ឋមន្ត្រីប៉ាគីស្ថាន គំរាមបាញ់នុយក្លេអ៊ែរ លើ ឥណ្ឌា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


