ព័ត៌មានអន្ដរជាតិ
ប្រជាជនមីយ៉ាន់ម៉ាត្រូវការជំនួយមនុស្សធម៌ចាំបាច់កើនដល់២២លាននាក់ ក្រោយរញ្ជួយដី
ប្រជាជនមីយ៉ាន់ម៉ា២លាននាក់បន្ថែមទៀតមកដល់ពេលនេះកំពុងត្រូវការជំនួយមនុស្សធម៌ ដែលនាំឲ្យចំនួនប្រជាជនត្រូវការជំនួយសរុបកើនដល់២២លាននាក់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងកាលពីថ្ងៃទី២៨ខែមីនា។ នេះបើយោងតាមការចេញផ្សាយរបស់ News Central នៅថ្ងៃទី២៩ខែមេសានេះ។

លោក Tin Aung Thein មកពីការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) ប្រចាំប្រទេសមីយ៉ាន់ម៉ា បានឲ្យដឹងថា មនុស្សជាច្រើននៅតែទទួលរងពីផលប៉ះពាល់ពីការរញ្ជួយដី ទោះបីមួយខែកន្លងផុតក៏ដោយ។ នៅក្នុងទីក្រុង Mandalay ផ្ទះប្រហែល៤០០គ្រួសារបានរងគ្រោះដោយការរញ្ជួយដី និងភ្លើងឆេះក្នុងពេលតែមួយ បណ្ដាលឲ្យមនុស្សជាច្រើនកំពុងរស់នៅក្នុងជម្រកបណ្ដោះអាសន្ននៅតាមដងផ្លូវ និងនៅទីកន្លែងសាធារណៈ។
បើតាមលោក Thein អ្នកស្ម័គ្រចិត្តក្នុងស្រុកបានផ្តល់ស្បៀងអាហារ និងការផ្គត់ផ្គង់ជាចាំបាច់ ប៉ុន្តែនៅតែមានតម្រូវការខ្លាំងចំពោះទីជម្រក អាហារ សម្ភារៈអនាម័យ និងបង្គន់អនាម័យ។ ភាគច្រើនអ្នកដែលរងផលប៉ះពាល់ ពឹងផ្អែកលើប្រាក់ឈ្នួលប្រចាំថ្ងៃនិងជំនួយពីសហគមន៍អន្តរជាតិ ដើម្បីរស់រានមានជីវិត។
មន្ត្រី OCHA ម្នាក់ទៀតក៏បានឲ្យដឹងដែរថា មីយ៉ាន់ម៉ាកំពុងប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងររួចទៅហើយ សូម្បីតែមុនពេលរញ្ជួយដីក៏ដោយ។ OCHA បានព្រមានថា មនុស្សឥឡូវកាន់តែប្រឈមនឹងស្ថានភាពអាក្រក់ជាងមុន។

មកដល់ពេលនេះ UN និងក្រុមជំនួយបានកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការក្នុងស្រុក។ ចាប់តាំងពីការរញ្ជួយដីមក ពួកគេបានជួយមនុស្សយ៉ាងហោចណាស់ ៦០០,០០០នាក់ តាមរយៈការផ្ដល់ទឹកស្អាត និងអនាម័យ ជិតកន្លះលាននាក់ជាមួយនឹងអាហារ និងច្រើនជាង ១០០,០០០ ជាមួយនឹងការផ្គត់ផ្គង់ជាចាំបាច់មួយចំនួន។
គួរបញ្ជាក់ថា រញ្ជួយដីដ៏សាហាវកាលពីខែមុនបានបំផ្លាញភាគកណ្ដាលប្រទេសមីយ៉ាន់ម៉ាយ៉ាងធ្ងន់ធ្ងរ យោងតាម Myanma Alinn បានរាយការណ៍ថា គិតត្រឹមថ្ងៃទី ២៥ ខែមេសា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនឡើងដល់ ៣៧៦៣នាក់ ខណៈមនុស្សចំនួន ៥១០៧ នាក់បានរងរបួស និង១១០ នាក់បាត់ខ្លួន។ ចំនួនអ្នកស្លាប់ និងរបួសនៅក្នុងប្រទេសមីយ៉ាន់ម៉ា ប្រែប្រួលតាមប្រភពផ្សេងៗគ្នា បើតាម Mizzima News អ្នកស្លាប់ចំនួន ៥,៣៥២នាក់ របួស ៧១០៨ នាក់ និងមនុស្សបាត់ខ្លួនចំនួន៥៣៨នាក់៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


