ព័ត៌មានអន្ដរជាតិ
ប៉ាគីស្ថានចោទឥណ្ឌាថាបាញ់មីស៊ីលលើមូលដ្ឋានទ័ពអាកាសរបស់ខ្លួនចំនួនបីកន្លែង
ប៉ាគីស្ថានបានចោទប្រកាន់ឥណ្ឌាថាបានបើកការវាយប្រហារដោយមីស៊ីលទៅលើមូលដ្ឋានទ័ពអាកាសចំនួនបីរបស់ខ្លួននៅព្រឹកថ្ងៃសៅរ៍ទី១០ឧសភានេះ ដែលជាការប្រឈមមុខដាក់គ្នាយ៉ាងធ្ងន់ធ្ងរបំផុតមួយរវាងប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរក្នុងរយៈពេលជាច្រើនទសវត្សរ៍។

យោងតាមយោធាប៉ាគីស្ថាន មូលដ្ឋានទ័ពអាកាសដែលជាគោលដៅរបស់ឥណ្ឌា មានមូលដ្ឋានអាកាស Nur Khan នៅជិតទីក្រុង Islamabad មូលដ្ឋានអាកាស Murid នៅទីក្រុង Chakwal និងមូលដ្ឋានអាកាស Rafiqui នៅស្រុក Jhang នៃខេត្ត Punjab ភាគខាងកើត។ យោធាប៉ាគីស្ថានបាននិយាយថា មីស៊ីលភាគច្រើនត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស ប៉ុន្តែខ្លះបានបង្កការខូចខាត ដែលនាំឲ្យមានភាពតានតឹងកាន់តែខ្លាំងនៅក្នុងតំបន់។
ជាការឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីលនេះ ប៉ាគីស្ថានបានបើកការវាយប្រតិបត្តិការសងសឹកវិញភ្លាមៗនៅទីតាំងជាច្រើនកន្លែងរបស់ឥណ្ឌា រួមទាំងអាកាសយានដ្ឋាន Pathankot ស្ថានីយ៍ទ័ពអាកាស Udhampur និងទីតាំងមីស៊ីល BrahMos។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ខែឧសភា ឥណ្ឌាបានចាប់ផ្តើមប្រតិបត្តិការ «Sindoor» ដោយផ្តោតលើអ្វីដែលខ្លួនបានពិពណ៌នាថាជាហេដ្ឋារចនាសម្ព័ន្ធភេរវករនៅក្នុងប្រទេសប៉ាគីស្ថាន បន្ទាប់ពីភាពតានតឹងត្រូវបានបង្កឡើងដោយការវាយប្រហារភេរវកម្មនៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌាកាលពីថ្ងៃទី២២ខែមេសា ដែលបានសម្លាប់មនុស្ស ២៦នាក់។ ឥណ្ឌាអះអាងថា ការវាយប្រហារនោះបានសម្លាប់ពួកសកម្មប្រយុទ្ធយ៉ាងហោចណាស់១០០នាក់ ខណៈប៉ាគីស្ថានបានបញ្ជាក់តែពីរបាយការណ៍ស្លាប់របស់ជនស៊ីវិលប៉ុណ្ណោះ និងបានប្រកាសសងសឹកវិញ។
សហគមន៍អន្តរជាតិបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជម្លោះដែលកំពុងកើនឡើង។ សហរដ្ឋអាមេរិកបានអំពាវនាវឲ្យមានការអត់ធ្មត់ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងថាស្ថានភាពនេះជា«ការអាម៉ាស់» និងបង្ហាញក្តីសង្ឃឹមសម្រាប់ដំណោះស្រាយដ៏ឆាប់រហ័ស។ យ៉ាងណាមិញ អនុប្រធានាធិបតី JD Vance បានសង្កត់ធ្ងន់លើជំហរមិនលូកដៃធ្វើអន្តរាគមន៍ ដោយបញ្ជាក់ថាជម្លោះគឺមិនមែនជាបញ្ហារបស់អាមេរិកឡើយ តែបានជំរុញឲ្យប្រទេសទាំងពីរបន្ថយភាពតានតឹង៕

ដោយ៖ ឈាង
ចុចអាន៖ មេទ័ពអ៊ីរ៉ង់ គំរាមបើក «ទ្វារនរក» ចាំដាក់អាមេរិកនិងអ៊ីស្រាអែល បើហ៊ានវាយប្រហារខ្លួនមែន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


