ព័ត៌មានអន្ដរជាតិ
ណេតាន់យ៉ាហ៊ូ ប្រកាសថាអត់មានបទឈប់បាញ់ទេ ទោះហាម៉ាសដោះលែងចំណាប់ខ្មាំងអាមេរិក
កាលពីថ្ងៃទី១២ខែឧសភាឆ្នាំ២០២៥ ក្រុមហាម៉ាសបានដោះលែងលោក Edan Alexander ដែលជាទាហានជនជាតិអាមេរិកដើមកំណើតអ៊ីស្រាអែលអាយុ២១ឆ្នាំ និងជាចំណាប់ខ្មាំងជនជាតិអាមេរិកដែលនៅរស់ចុងក្រោយគេដែលត្រូវបានឃុំខ្លួនក្នុងតំបន់ហ្គាហ្សាអស់រយៈពេល១៩ខែ។ ថ្វីត្បិតមានការដោះលែងនេះក្ដី នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់ថា ពុំមានការយល់ព្រមលើបទឈប់បាញ់ណាមួយឡើយជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។

លោក ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ថា ប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សានឹងបន្ត និងថែមទាំងខ្លាំងជាងមុនទៀត ដោយអះអាងថា ការដោះលែងនេះត្រូវបានសម្រេចតាមរយៈសម្ពាធយោធា ជាជាងការសម្បទាន។
ក្រុមហាម៉ាស បានលើកឡើងថា ការដោះលែងលោក Alexander ជាកាយវិការសុច្ឆន្ទៈមួយទៅកាន់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលកំពុងបំពេញទស្សនកិច្ចក្នុងតំបន់មជ្ឈិមបូព៌ានៅសប្តាហ៍នេះ។
ពាក់ព័ន្ធនឹងចំណាត់ការនេះ លោក ដូណាល់ ត្រាំ បានសរសេរសារលើបណ្ដាញសង្គមថា៖ «Edan Alexander ចំណាប់ខ្មាំងជនជាតិអាមេរិកដែលគេគិតថាស្លាប់ នឹងត្រូវបានដោះលែងដោយហាម៉ាស។ នេះជាដំណឹងដ៏អស្ចារ្យ!»។
យ៉ាងណាមិញ លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា ការដោះលែងនេះ បានកើតឡើងដោយសារតែសម្ពាធយោធារបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា និងសម្ពាធនយោបាយដោយលោក ត្រាំ ដោយបញ្ជាក់ថា៖ «អ៊ីស្រាអែលមិនបានប្តេជ្ញាចំពោះបទឈប់បាញ់ណាមួយឡើយ»។

សូមជម្រាបជាថ្មីថា ស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សានៅតែអាក្រក់ ដោយជនជាតិប៉ាឡេស្ទីនជាង ៥២ ០០០នាក់ត្រូវបានសម្លាប់ ចាប់តាំងពីជម្លោះចាប់ផ្តើមក្នុងខែតុលាឆ្នាំ២០២៣។ អង្គការសហប្រជាជាតិ បានព្រមានអំពីស្ថានភាពទុរ្ភិក្សកាន់តែអាក្រក់ ដោយមនុស្សប្រមាណ ៥០០ ០០០នាក់ប្រឈមនឹងហានិភ័យនៃភាពអត់ឃ្លានដោយសារតែការបិទផ្លូវជំនួយទាំងស្រុងពីភាគីអ៊ីស្រាអែលកាលពីខែមីនាកន្លងទៅ៕
ដោយ៖ ឈាង
ចុចអាន៖ ហាម៉ាស ប្រកាសដោះលែងចំណាប់ខ្មាំងជនជាតិអាមេរិកតែម្នាក់គត់ដែលនៅរស់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


