ព័ត៌មានអន្ដរជាតិ
អ្នកទេសចរយ៉ាងហោច១២នាក់រងរបួសក្នុងហេតុការណ៍ធ្លាក់ប៉េងប៉ោងនៅម៉ិកស៊ិក
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២៤ខែឧសភានេះ អ្នកទេសចរយ៉ាងហោចណាស់ ១២ នាក់ បានរងរបួសនៅក្នុងការហេតុការណ៍ធ្លាក់ប៉េងប៉ោងដឹកភ្ញៀវទេសចរណ៍កាលពីថ្ងៃសុក្រនៅជិតតំបន់បុរាណដ្ឋាន Teotihuacan ក្បែរទីក្រុងម៉ិកស៊ិក ប្រទេសម៉ិកស៊ិក។

យោងតាមមន្ត្រីការពារស៊ីវិល ប៉េងប៉ោងនេះបានចុះចតដោយបង្ខំបន្ទាប់ពីបានជួបនឹងបញ្ហាបំពង់ខ្យល់ និងបានធ្លាក់នៅជិតប្រាសាទ Pyramid of the Moon ដែលជាកន្លែងទាក់ទាញទេសចរណ៍ដ៏សំខាន់មួយក្នុងប្រទេសនេះ។
ប៉េងប៉ោងនេះត្រូវបានដំណើរការដោយក្រុមហ៊ុនទេសចរណ៍មួយដែលផ្តល់នូវសេវាជិះប៉េងប៉ោងមើលទេសភាពពីលើអាកាស។ ជុំវិញហេតុការណ៍នេះប៉ូលិសបានឃាត់ខ្លួនបុរសម្នាក់អាយុ ២៩ឆ្នាំម្នា ហើយការស៊ើបអង្កេតកំពុងដំណើរការ៕

អត្ថបទ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១៦ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


