Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! មនុស្សយ៉ាងតិច ៤៥ នាក់រត់ជាន់គ្នាស្លាប់ក្នុងពិធីបុណ្យសពប្រធានាធិបតី តង់សានី

បានផុស

នៅ

ដោយដកស្រង់សម្ដីប៉ូលិស ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្សចំនួន ៤៥ នាក់បានស្លាប់ដោយសារការរត់ជាន់គ្នាក្នុងអំឡុងពេលនៃពិធីបុណ្យសពរបស់ប្រធានាធិបតីតង់សានី ។

សារព័ត៌មានខាងលើបានឲ្យដឹងទៀតថា ក្នុងនោះក៏មានមនុស្ស ៧៥ នាក់បានរងរបួសផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី ១៧ ខែមីនា ប្រធានាធិបតីតង់សានីលោក John Magufuli បានទទួលមរណភាពក្នុងអាយុ ៦១ ឆ្នាំនៅក្នុងមន្ទីរពេទ្យមួយនៅទីក្រុង Dar es Salam នៃប្រទេសតង់សានី ដោយសារជំងឺបេះដូងដែលគាត់កើតរយៈពេលមួយទសវត្សរ៍មកហើយ ខណៈក្រុមប្រឆាំងអះអាងថា គាត់មានរោគសញ្ញាជំងឺកូវីដ ១៩ ធ្ងន់ធ្ងរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ប្រធានាធិបតីប្រទេស តង់សានី ទទួលមរណភាពក្រោយបាត់ខ្លួនជាង ២ សប្តាហ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម