ព័ត៌មានអន្ដរជាតិ
ត្រឹម២ថ្ងៃ អ៊ីស្រាអែល បាញ់ពលរដ្ឋប៉ាឡេស្ទីនកំពុងចាំយកជំនួយ ស្លាប់ជាង ៨០នាក់
ត្រឹម២ថ្ងៃប៉ុណ្ណោះ កងកម្លាំងអ៊ីស្រាអែល បានបើកការបាញ់ប្រហារលើពលរដ្ឋប៉ាឡេស្ទីន ដែលកំពុងរង់ចាំយកជំនួយនៅតំបន់ហ្គាហ្សា បណ្តាលឲ្យមនុស្សសរុប៨១នាក់ស្លាប់និងរាប់រយនាក់ទៀត រងរបួស។

តាមសេចក្តីរាយការណ៍របស់ Al Jazeera, ការវាយប្រហារចុងក្រោយគឺកើតឡើងនៅកន្លែងចែកជំនួយក្បែរប៉ុស្តិ៍ត្រួតពិនិត្យ Netzarim កណ្តាលជ្រោយហ្គាហ្សា កាលពីថ្ងៃពុធទី១១ខែមិថុនាឆ្នាំ២០២៥ បណ្តាលឲ្យពលរដ្ឋប៉ាឡេស្ទីន២៤នាក់ស្លាប់ និងជាង២០០នាក់រងរបួស។

ការវាយប្រហារកើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមនុស្ស៥៧នាក់ក៏ត្រូវសម្លាប់ផងដែរ និងរាប់សិបនាក់ទៀតរងរបួសនៅកន្លែងចែកជំនួយដដែលនេះ។

យោងតាម Reuters ដែលដកស្រង់តួលេខពីមន្ត្រីសុខាភិបាលហ្គាហ្សា, គិតចាប់តាំងពីថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៥មក មានពលរដ្ឋប៉ាឡេស្ទីនសរុប១៦៣នាក់ ត្រូវបានសម្លាប់ក្រោមដៃអ៊ីស្រាអែល ពេលពួកគេរង់ចាំយកជំនួយ។

សូមជម្រាបថា ជម្លោះដែលកំពុងបន្តបានបណ្តាលឲ្យមានវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរនៅតំបន់ហ្គាហ្សា ដោយជនជាតិប៉ាឡេស្ទីនជាង ៥៤ ០០០នាក់ត្រូវបានគេរាយការណ៍ថាស្លាប់ ចាប់តាំងពីការកើតឡើងនៃអរិភាពក្នុងឆ្នាំ២០២៣។

កិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់បទឈប់បាញ់ដ៏ទូលំទូលាយនៅតែបន្ត ដោយមានអ្នកសម្រុះសម្រួលមកពីសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា ចូលរួមជាមួយភាគីទាំង២ ដើម្បីដោះស្រាយបញ្ហាដែលជាប់គាំងក្នុងដំណើរឆ្ពោះទៅរកសន្តិភាព៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រឹមមួយថ្ងៃ ជនជាតិប៉ាឡេស្ទីនស្លាប់ជាង ៧០នាក់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្គាហ្សា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


