ព័ត៌មានអន្ដរជាតិ
អាមេរិក ព្រមានឲ្យពលរដ្ឋខ្លួននៅទូទាំងពិភពលោកត្រូវប្រយ័ត្ន ក្រោយត្រាំ វាយអ៊ីរ៉ង់
ក្រសួងការបរទេសអាមេរិក បានព្រមានឲ្យពលរដ្ឋរបស់ខ្លួននៅទូទាំងពិភពលោក ត្រូវប្រុងប្រយ័ត្ន ចំពោះហេតុការណ៍អាក្រក់ណាមួយដែលអាចកើតឡើងលើពួកគេ ក្រោយលោក ដូណាល់ ត្រាំ វាយប្រហាររោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងចំពេលសង្គ្រាមមជ្ឈិមបូព៌ាកាន់តែធំ។

ក្នុងសេចក្តីណែនាំឲ្យប្រុងប្រយ័ត្នរបស់ក្រសួងកាលពីថ្ងៃអាទិត្យទី២២ខែមិថុនាឆ្នាំ២០២៥ បានឲ្យដឹងថា «ជម្លោះរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ បានបណ្តាលឲ្យរំខានដល់ការធ្វើដំណើរនិងការបិទដែនអាកាសតាមកាលកំណត់នៅទូទាំងមជ្ឈិមបូព៌ា។ មានសក្តានុពលសម្រាប់បាតុកម្មប្រឆាំងពលរដ្ឋអាមេរិក និងផលប្រយោជន៍នៅបរទេស។ ដូច្នេះ ក្រសួងការបរទេសសូមផ្តល់ដំបូន្មានដល់ពលរដ្ឋអាមេរិកទូទាំងពិភពលោកឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់»។
ការព្រមាននេះកើតឡើងបន្ទាប់ពីទីក្រុងនានានៅទូទាំងសហរដ្ឋអាមេរិកជាពិសេសញូវយ៉ក វ៉ាស៊ីនតោនឌី.ស៊ី និងឡូសអេនជឺឡេស បានចាប់ផ្តើមបង្កើនកម្លាំងប៉ូលិសនិងប្រុងជើងការខ្ពស់ ដើម្បីទប់ទល់ការសងសឹករបស់អ៊ីរ៉ង់ ចំពេលមានក្តីបារម្ភខ្លាំងអំពីបញ្ហាសន្តិសុខ។
ប៉ូលិសក្រុងញូវយ៉ក បានបង្ហោះលើបណ្តាញសង្គម X ថា «យើងកំពុងតាមដានស្ថានការណ៍នៅអ៊ីរ៉ង់យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ ជាវិធានការប្រុងប្រយ័ត្ន យើងបានដាក់ពង្រាយកម្លាំងបន្ថែមនៅតាមកន្លែងសាសនា វប្បធម៌ និងការទូត ទូទាំងទីក្រុង។ យើងនឹងបន្តតាមដានសម្រាប់ផលប៉ះពាល់ដែលអាចកើតមានចំពោះញូវយ៉ក»។

ចំណែក នាយកដ្ឋានប៉ូលិសក្រុងវ៉ាស៊ីនតោន ក៏ចេញសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះដែរ ដោយនិយាយថា «នាយកដ្ឋានកំពុងតាមដានយ៉ាងដិតដល់នូវព្រឹត្តិការណ៍នៅក្នុងប្រទេសអ៊ីរ៉ង់។ យើងកំពុងសហការជាមួយដៃគូអនុវត្តច្បាប់ក្នុងតំបន់ រដ្ឋ និងសហព័ន្ធ ដើម្បីចែករំលែកព័ត៌មាននិងតាមដានការណ៍សម្ងាត់ ដើម្បីជួយការពារពលរដ្ឋ អាជីវករ និងអ្នកទេសចរនៅវ៉ាស៊ីនតោន»។
រីឯនៅ Los Angeles ឯណោះ អភិបាលក្រុងឡូសអេនជឺឡេស លោកស្រី Karen Bass បានបង្ហោះសារលើបណ្តាញសង្គម X ថា ទីក្រុងកំពុងតាមដានយ៉ាងដិតដល់នូវការគំរាមកំហែងណាមួយចំពោះសុវត្ថិភាពសាធារណៈ។ យ៉ាងណា ឥឡូវមិនទាន់មានការគំរាមធ្ងន់ធ្ងរទេ ប៉ុន្តែជាការប្រុងប្រយ័ត្ន ប៉ូលិសនឹងបង្កើនការល្បាតនៅជិតទីតាំងគោរពបូជា ទីប្រមូលផ្តុំសហគមន៍ និងកន្លែងរសើបផ្សេងទៀត។
វិធានការទាំងនេះកើតឡើងស្របពេល សហរដ្ឋអាមេរិក ក៏ព្រមានឲ្យកងទ័ពរបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ា ត្រូវត្រៀមខ្លួនទប់ទល់នឹងការសងសឹករបស់អ៊ីរ៉ង់ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទីក្រុងធំៗនៅអាមេរិក ចាប់ផ្តើមបង្កើនកម្លាំងប៉ូលិសនិងប្រុងជើងការខ្ពស់ ត្រៀមការសងសឹករបស់អ៊ីរ៉ង់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


