ព័ត៌មានអន្ដរជាតិ
ចាយពេលត្រឹម១៨ម៉ោង! តើអាមេរិក បើកប្រតិបត្តិការ Midnight Hammer វាយអ៊ីរ៉ង់ ដោយរបៀបណា?
កាលពីចុងសប្តាហ៍ សហរដ្ឋអាមេរិក បានបើកប្រតិបត្តិការ Midnight Hammer វាយប្រហារប្រទេសអ៊ីរ៉ង់ ដោយកំណត់គោលដៅសំខាន់លើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន៣ ដូចជា Isfahan, Natanz and Fordow។

ប្រតិបត្តិការនោះមានការចូលរួមពីយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 និងការបាញ់មីស៊ីល Tomahawk ចេញពីនាវាមុជទឹកផងដែរ ខណៈអាមេរិកអះអាងថា ខ្លួនទទួលបានជោគជ័យ។
តើប្រតិបត្តិការ Midnight Hammer ដែលចាយពេលត្រឹម១៨ម៉ោងនេះ ដំណើរការដោយរបៀបណា?

– ថ្ងៃទី២១ខែមិថុនា (ម៉ោង ១២:០១ថ្ងៃត្រង់) – យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 ចាកចេញពីមូលដ្ឋាន Whiteman AFB
តាមការបញ្ជាក់ពីនាយឧត្តមសេនីយ៍ Dan Caine ប្រធានអគ្គសេនាធិការចម្រុះអាមេរិក, យន្តហោះ B-2 បានហោះចេញពីមូលដ្ឋានទ័ពអាកាស Whiteman AFB ក្នុងរដ្ឋ Missouri ជាផ្នែកមួយនៃផែនការរៀបចំយ៉ាងប្រុងប្រយ័ត្ន ដើម្បីរក្សាការណ៍សម្ងាត់ខាងយុទ្ធសាស្ត្រ។ អាមេរិកបានបញ្ជូនក្រុមបញ្ឆោតមួយធ្វើដំណើរឆ្ពោះទៅទិសខាងលិច ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ចំណែកកងកម្លាំងវាយប្រហារសំខាន់ដែលក្នុងនោះរួមមានយន្តហោះទម្លាក់គ្រាប់បែក B-2 Spirit ២គ្រឿង ងាកទៅទិសខាងកើតដោយស្ងាត់ៗ។ ប្រតិបត្តិការនេះត្រូវបានលាក់យ៉ាងជិត ដោយមានតែអ្នករៀបចំផែនការនិងមេដឹកនាំសំខាន់ៗនៅក្នុងទីក្រុងវ៉ាស៊ីនតោន និង Tampa មួយក្រុមតូចប៉ុណ្ណោះ ដែលដឹងពីរឿងនេះ។
– ថ្ងៃទី២១ខែមិថុនា (ម៉ោង១៧:០០) – B-2 ចូលរួមក្នុងក្រុមជំនួយរបស់ CENTCOM
ក្នុងអំឡុងពេលនៃការហោះហើររយៈពេល១៨ម៉ោងនេះ B-2 បានធ្វើចាក់ប្រេងលើអាកាសជាច្រើនដង មុនពេលភ្ជាប់ទំនាក់ទំនងជាមួយយន្តហោះអមការពារនិងយន្តហោះជំនួយ។ ប្រតិបត្តិការនេះត្រូវបានអនុវត្តយ៉ាងជាក់លាក់ និងមានការប្រាស្រ័យទាក់ទងតិចតួចបំផុត។
– ថ្ងៃទី២១ខែមិថុនា (ម៉ោង១៧:០០ដដែល) – មីស៊ីលបាញ់ចេញពីនាវាមុជទឹក
មុនពេលកងប្រយុទ្ធរបស់អាមេរិក ហោះចូលដែនអាកាសអ៊ីរ៉ង់បន្តិច នាវាមុជទឹកអាមេរិកមួយគ្រឿងបានបាញ់មីស៊ីល Tomahawk ជាង២០គ្រាប់ សំដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងទីក្រុង Isfahan ដែលស្ថិតនៅក្នុងតំបន់ទទួលខុសត្រូវរបស់បញ្ជាការកណ្តាល (Central Command Area of Responsibility)។
– ថ្ងៃទី ២១ ខែមិថុនា (ម៉ោង ១៨:០០) – យន្តហោះទម្លាក់គ្រាប់បែក និងកងជំនួយបានចូលដល់ប្រទេសអ៊ីរ៉ង់
នៅពេលក្រុមប្រយុទ្ធចូលដល់ក្នុងដែនអាកាសអ៊ីរ៉ង់ សហរដ្ឋអាមេរិកបានប្រើយន្តហោះបញ្ឆោតដែលមានល្បឿនលឿន ដើម្បីទប់ទល់នឹងការគំរាមកំហែង។ ដោយមានការគាំទ្រពីបណ្តាបញ្ជាការយោធាផ្សេងៗ អាវុធសម្រាប់ទប់ស្កាត់កម្រិតខ្ពស់ ត្រូវបានដាក់ពង្រាយនៅក្បែររោងចក្រ Fordow និង Natanz ដើម្បីធានាបាននូវការឆ្លងកាត់ប្រកបដោយសុវត្ថិភាព។
– ថ្ងៃទី ២១ ខែមិថុនា ម៉ោង (១៨:៤០ ដល់ម៉ោង១៩:០០) – ដល់ពេលត្រូវបើកប្រតិបត្តិការ
យន្តហោះ B-2 បាននាំមុខគេដោយទម្លាក់គ្រាប់បែក GBU-57 Massive Ordnance Penetrators ចំនួន២គ្រាប់ទៅលើរោងចក្រ Fordow ដែលជាការវាយប្រហារលើកដំបូងក្នុងចំណោមការវាយប្រហារជាច្រើន ប្រឆាំងនឹងគោលដៅនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ទីតាំងទាំងបីត្រូវបានវាយប្រហារចន្លោះម៉ោង ៦:៤០ ល្ងាច និង ៧:០៥ យប់ ដោយមីស៊ីល Tomahawk បានវាយប្រហាររោងចក្រ Isfahan ក្រោយគេ។
– ថ្ងៃទី ២១ ខែមិថុនា ម៉ោង (១៩:៣០) – B-2 ហោះចេញពីអ៊ីរ៉ង់វិញ
បន្ទាប់ពីវាយប្រហាររួច ក្រុមប្រយុទ្ធ Midnight Hammer បានចាកចេញពីដែនអាកាសអ៊ីរ៉ង់ ហើយចាប់ផ្តើមដំណើរត្រឡប់មកវិញ។ គ្មានរបាយការណ៍ណាមួយបង្ហាញពីការបាញ់តបត មកលើក្រុមនេះឡើយអំឡុងពេលចាកចេញ។
– ថ្ងៃទី ២២ ខែមិថុនា – B-2 ត្រឡប់មកមូលដ្ឋានទ័ពអាកាស Whiteman វិញ
យន្តហោះទម្លាក់គ្រាប់បែក B-2 បានត្រឡប់ទៅមូលដ្ឋានទ័ពអាកាស Whiteman ដោយជោគជ័យ បន្ទាប់ពីបញ្ចប់បេសកកម្ម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក សុំឲ្យចិនប្រាប់អ៊ីរ៉ង់កុំបិទច្រកសមុទ្រ Hormuz
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


