ព័ត៌មានអន្ដរជាតិ
១០កន្លែង មានសុវត្ថិភាពបំផុត បើផ្ទុះសង្គ្រាមលោកលើកទី៣ មែន
ពិភពលោកបច្ចុប្បន្នកំពុងកើតមានសង្គ្រាមច្រើនកន្លែងនិងការប្រឈមមុខដាក់គ្នាផ្នែកយោធានៅតំបន់មួយចំនួន។ ជាក់ស្តែងក្រៅពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន, ជម្លោះយោធាក៏បានផ្ទុះឡើងនៅមជ្ឈិមបូព៌ារវាងខ្លាក្នុងតំបន់ទាំងពីរគឺអ៊ីស្រាអែលនិងអ៊ីរ៉ង់ ផងដែរ។

មកដល់ចំនុចមួយដែលឈានដល់ការលូកដៃរបស់មហាអំណាចផុតលេខអាមេរិក តាមរយៈការទម្លាក់គ្រាប់បែកលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ បានទាញសញ្ញាព្រមានអំពីអន្តរាគមន៍ពីសំណាក់សម្ព័ន្ធមិត្តអ៊ីរ៉ង់ ធ្វើឲ្យគេបារម្ភខ្លាំងអំពីលទ្ធភាពផ្ទុះសង្គ្រាមលោកលើកទី៣ ហើយបើផ្ទុះសង្គ្រាមមែន ច្បាស់ណាស់គេជឿជាក់ថា ប្រាកដជាមានការបាញ់នុយក្លេអ៊ែរ ជាក់ជាមិនខានឡើយ។
ដូច្នេះហើយទើបសារព័ត៌មាន Economic Times បានដកស្រង់និងពិនិត្យព្រមទាំងវិភាគយ៉ាងល្អិតល្អន់ រកឃើញកន្លែងចំនួន១០ ដែលមានសុវត្ថិភាពបំផុតក្នុងករណីផ្ទុះសង្គ្រាមលោកលើកទី៣៖
- ប្រទេសនូវែលសេឡង់
- ប្រទេសស្វីស
- ប្រទេសអ៊ីស្លង់
- ប្រទេសប៊ូតង់
- កោះហ្វីជី
- តំបន់អង់តាក់ទិក
- កោះទូវ៉ាលូ
- ប្រទេសម៉ុងហ្គោលី
- ប្រទេសអៀរឡង់
- ភ្នំ Patagonia នៃប្រទេសឈីលី
សម្រាប់ហេតុផលដែលគេហ៊ានអះអាងថា ទីកន្លែងខាងលើសុទ្ធតែមានសុវត្ថិភាពក្នុងករណីផ្ទុះសង្គ្រាមលោកលើកទី៣ គឺព្រោះតែ កន្លែងទាំងនោះគ្មានអាវុធនុយក្លេអ៊ែរឬមូលដ្ឋានយោធាសំខាន់ៗ, អព្យាក្រឹតនយោបាយឬមិនចូលបក្សសម្ព័ន្ធ, មានភូមិសាស្ត្រដាច់ឆ្ងាយ, មិនមែនជាផ្នែកនៃសម្ព័ន្ធភាពធំៗដូចជា NATO ឬ CSTO និងមិនសូវមានផលប្រយោជន៍យុទ្ធសាស្ត្រឬសេដ្ឋកិច្ច សម្រាប់ប្រទេសមហាអំណាច៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ្នកវិភាគអន្តរជាតិបារម្ភថា ការលូកដៃកាន់តែជ្រៅរបស់អាល្លឺម៉ង់ អាចបញ្ឆេះសង្គ្រាមលោកលើកទី៣
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


