ព័ត៌មានអន្ដរជាតិ
រលកយក្សស៊ូណាមិនៅជប៉ុន ហក់ឡើងដល់កម្ពស់ ១,៣ម៉ែត្រ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK World នៅថ្ងៃទី៣០កក្កដានេះ រលកយក្សស៊ូណាមិ បានហក់ឡើងដល់កម្ពស់ ១,៣ម៉ែត្រហើយនៅកំពង់ផែ Kuji ភាគឦសានប្រទេសជប៉ុន។ រលកយក្សស៊ូណាមិនេះ កើតឡើងបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់៨,៨រ៉ិចទ័រ បានវាយប្រហារតំបន់ចុងបូព៌ានៃប្រទេសរុស្ស៊ី។

រលកក៏បានកើនឡើងកម្ពស់ដល់ ៨០សង់ទីម៉ែត្រនៅទីក្រុង Nemuro Hanasaki និង ៧០សង់ទីម៉ែត្រនៅកំពង់ផែ Ishinomaki។ កម្ពស់រលក កំពុងកើនឡើងជាលំដាប់នៅកន្លែងផ្សេងទៀតក្នុងប្រទេសជប៉ុនពីកម្ពស់ ៥០ ដល់ ៦០សង់ទីម៉ែត្រ កើនឡើងពី ២០សង់ទីម៉ែត្រកាលពីព្រឹកមិញ។
អាជ្ញាធរជប៉ុន និយាយថា រលកអាចឡើងដល់កម្ពស់ ៣ម៉ែត្រ ហើយបានព្រមានអ្នកស្រុកថា ការព្រមានអំពីរលកយក្សស៊ូណាមិអាចនឹងស្ថិតនៅក្នុងរយៈពេល ២៤ម៉ោងបន្ទាប់។
ចំណែកឯសារព័ត៌មាន Al Jazeera បានរាយការណ៍ថា រលកយក្សស៊ូណាមិ ក៏ត្រូវបានរកសង្កេតឃើញនៅឆ្នេរសមុទ្រប៉ាស៊ីហ្វិក នៃរដ្ឋអាឡាស្កា សហរដ្ឋអាមេរិកផងដែរ។ ដោយឡែក CNN បានផ្សាយថា រលកយក្សស៊ូណាមិ មានកម្ពស់ហក់ឡើងដល់ ១,៥ម៉ែត្រហើយនៅកោះ Island ខណៈការប៉ាន់ប្រមាណថា វានឹងអាចឡើងដល់ ៣ម៉ែត្រឯណោះក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ។
សូមជម្រាបថា តាមសេចក្តីរាយការណ៍របស់ RT នៅថ្ងៃពុធទី៣០ខែកក្កដាឆ្នាំ២០២៥, ការរញ្ជួយដីនេះកើតឡើងនៅឧបទ្វីប Kamchatka នាវេលាម៉ោង១១:៣០នាទីព្រឹក (ម៉ោងនៅរុស្ស៊ី) មានជម្រៅ១៩គីឡូម៉ែត្រ ជាមួយចំណុចកណ្តាលនៅចម្ងាយ១៣៦គីឡូម៉ែត្រពីតំបន់ Petropavlovsk-Kamchatsky។
ការរញ្ជួយដីនេះមានកម្លាំងខ្លាំងណាស់ ដោយនៅរុស្ស៊ី មានកើតរលកយក្សស៊ូណាមិរួចទៅហើយ ប៉ុន្តែភ្លាមៗមិនទាន់មានការបញ្ចេញទិន្នន័យអំពីការខូចខាតនិងជនរងគ្រោះនៅឡើយទេ។
ពាក់ព័ន្ធនឹងរលកយក្សស៊ូណាមិនេះ ក្រសួងការងារកម្ពុជា ក៏បានប្រកាសឲ្យពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅជប៉ុន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងបន្តយកចិត្តទុកដាក់តាមដានស្ថានការណ៍ ព្រមទាំងអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន៕
ដោយ៖ ឈាង
ចុចអាន៖ រញ្ជួយដីកម្រិតធ្ងន់៨.៧រ៉ិចទ័រ វាយប្រហាររុស្ស៊ី ទាញសញ្ញាព្រមានរលកយក្សស៊ូណាមិ ដល់ជប៉ុននិងអាមេរិក
-
ព័ត៌មានជាតិ១៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


