Connect with us

ព័ត៌មានអន្ដរជាតិ

គន្លឹះគួរយល់ដឹងនៅពេលអ្នកចាក់វ៉ាក់សាំងគ្រប់ដូស (CDC)

បានផុស

នៅ

វ៉ាក់សាំង​ការពារ​កូវីដ-១៩មាន​ប្រសិទ្ធភាព​ក្នុង​ការការពារ​​​អ្នក​ពី​​ជំងឺ។ តាម​អ្វី​ដែល​សិក្សា​ស្រាវ​ជ្រាវ​អំពី​វ៉ាក់សាំង​កូវីដ-១៩ អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ហើយ​អាច​ធ្វើ​អ្វី​មួយ​ចំនួន​ដែល​ពួក​គាត់​បាន​ឈប់​ធ្វើ​ដោយ​សារ​ការ​ផ្ទុះ​ជំងឺ​ដ៏​កាច​សាហាវ​នេះ។

អ្វី​ដែល​បាន​សិក្សា​ស្វែង​យល់​​ថា​តើ​​វ៉ាក់សាំង​​មាន​ឥទ្ធិពល​​ក្នុង​ទប់​ស្កាត់​ដល់​ការ​រីករាល​ដាល​កូវីដ-១៩​កម្រិត​ណា​។ បន្ទាប់​ពី​​អ្នក​ចាក់​វ៉ាក់សាំងពេញ​លេញ​ហើយ អ្នក​គួរ​​​បន្ត​​​ប្រុង​​ប្រយ័ត្ន​ដូច​ជា ពាក់ម៉ាស់ រក្សា​គម្លាត​សង្គម លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់ ជៀស​វាង​ទៅ​កន្លែង​មាន​មនុស្ស​ច្រើន និង​ទី​កន្លែង​​ដែល​មាន​ខ្យល់​ចេញ​ចូល​មិន​គ្រប់​គ្រាន់។

តាម​​អនុសាសន៍​មួយ​ចំនួនរបស់ មជ្ឈមណ្ឌល​គ្រប់​គ្រង និង​ទប់​ស្កាត់​ជំងឺ​ឆ្លង (CDC) ​អាច​ជួយ​​អ្នក​ឲ្យ​​​សម្រេច​ចិត្ត​ពី​សកម្មភាព​ប្រចាំ​ថ្ងៃ​ បន្ទាប់​ពី​​អ្នក​ចាក់​វ៉ាក់សាំង​ពេញ​លេញ​រួច​រាល់។ អនុសាសន៍​ទាំង​នេះ​មិន​បំរ៉ុង​ទុក​សម្រាប់​ការ​កំណត់​ការ​ថែទាំ​សុខភាព​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វី​ដែល​​អ្នក​អាច​ចាប់​ផ្តើម​ធ្វើ​?

ប្រសិន​បើ​​អ្នក​បាន​ចាក់វ៉ាក់សាំង​ពេញ​លេញៈ​

  • ​អ្នក​អាច​ជួប​ជុំ​នៅ​ខាង​ក្រៅ​បាន​ជា​មួយ​មនុស្ស​ដែល​ចាក់វ៉ាក់សាំង​ពេញ​លេញ​ដូច​គ្នា​ដោយ​មិន​ចាំ​បាច់​ពាក់​ម៉ាស់​ឬ​ស្ថិត​នៅ​ឆ្ងាយ​គម្លាត​សង្គម​បាន។​
  • អ្នក​អាច​ជួប​ជុំ​នៅ​ខាង​ក្រៅ​ជា​មួយ​មនុស្ស​ដែលមិន​ទាន់​ចាក់​វ៉ាក់សាំង​​ពី​សមាជិក​គ្រួសារ​ណា​ផ្សេង​ដូច​ជា ទៅ​លេង​សាច់ញាតិ​ដែល​រស់​នៅ​ជា​មួយ​គ្នា ដោយ​ពុំ​ចាំ​បាច់​ពាក់​ម៉ាស់​ ឬ​គម្លាត​សង្គម​បាន ប្រសិន​បើ​មនុស្ស​ទាំង​នោះ​ ឬ​នរណា​ម្នាក់​ដែល​រស់​នៅ​ក្នុង​តំបន់​ដែល​មិនមាន​ហានិភ័យ​កូវីដ-១៩។
  • បើ​អ្នក​ធ្វើ​ដំណើរ​ទៅ​​​អាមេរិក​ អ្នក​មិន​ចាំ​បាច់​ធ្វើ​តេស្ត​ទាំង​មុន​ពេល​ចូល ឬ​ចេញ​ ឬ​ក៏​ធ្វើ​ចត្តាឡីស័ក​ឡើយ។

  • អ្នក​ត្រូវ​​តាម​ដាន​​ពី​ស្ថានភាព​ឲ្យ​បាន​​ច្បាស់​ពី​​ទិស​ដៅ​អន្តរជាតិ​​របស់​​​អ្នក មុន​ពេល​អ្នក​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ ឬ​សហរដ្ឋ​អាមេរិក។
    • អ្នកមិន​ត្រូវ​ការ​​ធ្វើ​តេស្ត​មុន​ពេល​ចាក់​ចេញ​ពី​អាមេរិក ប្រសិន​បើ​​ទិស​ដៅ​របស់​អ្នក​មិន​តម្រូវ​ឲ្យ​ធ្វើ​តេស្ត។
    • អ្នក​នៅ​តែ​ត្រូវ​ការ​បង្ហាញ​លទ្ធផល​អវិជ្ជមាន ឬ​ឯកសារ​នៃ​ការ​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ-១៩ មុន​ពេល​ឡើង​យន្តហោះ​ទៅ​អាមេរិក។
    • អ្នក​គួរ​ធ្វើ​តេស្ត​៣​ទៅ​៥​ថ្ងៃ​ បន្ទាប់​ពី​​ធ្វើ​ដំណើរ​អន្តរជាតិ។
    • អ្នក​មិន​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ដោយ​ខ្លួន​ឯង បន្ទាប់​ពី​ទៅ​ដល់​អាមេរិក។
  • ប្រសិន​បើនៅ​ជិត​អ្នក​មាន​ជំងឺ​កូវីដ-១៩ អ្នក​មិន​​ចាំ​បាច់​ត្រូវ​ស្ថិត​នៅឆ្ងាយ ឬ​ធ្វើ​តេស្ត​ទេ ប្រសិន​បើ​គ្មាន​រោគ​សញ្ញា។
    • ទោះ​បី​ជា​យ៉ាង​ណា បើ​អ្នក​រស់​នៅកន្លែង​ជា​ក្រុម (ដូច​ជា​មណ្ឌល​កែ​ប្រែ មន្ទីរ​ឃុំឃាំង ឬ​​​ផ្ទះ​ស្នាក់​នៅ​ជា​ក្រុម) ហើយ​មាន​នរណា​ម្នាក់​​​មាន​កូវីដ-១៩ អ្នក​​ត្រូវ​នៅ​​ឲ្យ​ឆ្ងាយ​រយៈ​ពេល​១៤​ថ្ងៃ និង​ត្រូវ​ធ្វើ​តេស្ត​ ​ទោះ​ជា​គ្មាន​​រោគ​សញ្ញា​។

អ្វី​ដែល​​អ្នក​គួរ​បន្ត​ធ្វើ?

ឥឡូវ​នេះ ប្រសិន​បើ​អ្នក​​ចាក់វ៉ាក់សាំង​ពេញ​លេញ:

  • អ្នក​​គួរ​​បន្ត​ការពារ​ខ្លួន និង​អ្នក​ដទៃ​ក្នុង​ស្ថានភាព​ជា​ច្រើន ដូច​ជា​ពាក់ម៉ាស់ រក្សា​គម្លាត​សង្គម ជៀសវៀង​ទៅ​កន្លែង​មនុស្ស​ច្រើន លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់ និង​មិន​គួរ​នៅ​ទី​កន្លែង​ដែល​មាន​ខ្យល់​អាកាស​មិន​ល្អ។ អ្នក​គួរ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​អ្នក​​:
    • នៅ​ទី​សាធារណៈ
    • ជួបជុំ​ជា​មួយ​​មនុស្ស​​មិន​ទាន់​ចាក់វ៉ាក់សាំង
    • ទៅ​លេង​នរណា​ម្នាក់​ដែល​មិន​ទាន់​ចាក់វ៉ាក់សាំង​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​ធ្ងន់​ធ្ងរ ឬស្លាប់​ដោយ​សារ​កូវីដ-១៩ ឬ​អ្នក​ដែល​រស់​នៅ​ជា​មួយ​នរណា​ម្នាក់​ដែល​មាន​ហានិភ័​កើន​ឡើង។
  • អ្នក​​​គួរជៀស​វាង​ទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​កកកុញ។
  • បើ​អ្នក​ធ្វើដំណើរ អ្នក​នៅ​តែ​គួរ​​ការពារ​ខ្លួន និង​អ្នក​ដទៃ។ អ្នក​នឹង​នៅ​តែទាមទារ​ឲ្យ​ពាក់ម៉ាស់​ដូច​ជា​ជិះ​យន្តហោះ រថយន្ត​ក្រុង រថ​ភ្លើង និង​ទម្រង់​ដឹក​ជញ្ជូន​សាធារណៈ​។​
  • អ្នក​គួរ​ត្រូវ​​តាម​ដាន​រោគ​សញ្ញា​កូវីដ-១៩ ជា​ពិសេស បើ​អ្នក​នៅ​ជិត​អ្នក​ដែល​មាន​ជំងឺ។ បើ​អ្នក​មាន​រោគ​សញ្ញា​កូវីដ-១៩ អ្នក​គួរ​​ធ្វើ​តេស្ត និង​ស្នាក់​នៅ​ផ្ទះ ហើយ​ស្ថិត​នៅ​ឆ្ងាយ​ពី​អ្នក​ដទៃ។
  • អ្នក​នៅ​តែ​ត្រូវ​ការសេចក្តី​ណែនាំ​​នៅ​កន្លែង​ធ្វើ​ការ​របស់​អ្នក។

អ្វី​ដែល​យើង​ដឹង និង​អ្វី​ដែល​គួរបន្ត​ស្វែង​យល់​ទៀត?

  • យើង​ដឹង​ថា វ៉ាក់សាំងកូវីដ-១៩​​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ការងារ​ជំងឺ​កូវីដ-១៩ ជា​ពិសេស​ជំងឺ​ធ្ងន់​ធ្ងរ និង​ស្លាប់។
    • យើង​នៅ​តែ​កំពុង​ស្វែង​យល់ ថា​តើ​ប្រសិទ្ធភាព​ដែល​វ៉ាក់សាំង​ប្រឆាំង​នឹង​វីរុស​បំប្លែង​មក​ពី​កូវីដ-១៩​កម្រិត​ណា​។ ​ទិន្នន័យ​ពី​ដំបូង​បង្ហាញថា វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ប្រឆាំអ​នឹង​វីរុស​បំប្លែង​មួយ​ចំនួន ប៉ុន្ត​អាច​គ្មាន​ប្រសិទ្ធភាព​​ប្រឆាំង​នឹង​វីរុសផ្សេង​ទៀត។
  • យើង​ដឹងថា ជំហាន​ការពារ​​ជួយ​បញ្ឈប់​ការ​រីក​រាល់​កូវីដ-១៩ និង​ថា ជំហាន​ទាំង​​នោះ​នៅ​តែ​សំខាន់ បើ​ទោះ​ជា​វ៉ាក់សាំង​ត្រូវ​បាន​ចែក​ចាយ។
    • យើង​នៅ​កំពុង​ស្វែង​យល់ ​ថាតើ​វ៉ាក់សាំង​កូវីដ-១៩​រក្សាមនុស្ស​​មិន​ឲ្យ​ឆ្លង​ដល់កម្រិត​ណា។
    • ទិន្នន័យ​ដំបូង​បង្ហាញ​ថា វ៉ាក់សាំង​ប្រហែល​ជា​ជួយ​មនុស្ស​ពី​ការទប់​ស្កាត់​ក្នុង​ការ​​​រីក​រាល​ដាល​កូវីដ-១៩ ប៉ុន្តែ​យើង​នៅ​តែ​កំពុង​ស្វែង​យល់​​បន្ថែម​​ ខណៈ​មនុស្ស​ជា​ច្រើន​បាន​ចាក់វ៉ាក់សាំង។
  • យើង​នៅ​តែ​កំពុង​ស្វែង​យល់ តើវ៉ាក់សាំង​កូវីដ-១៩ អាច​ការពារ​យូរ​បាន​កម្រិត​ណា។
  • ដូចដែល​​យើង​បាន​​ដឹង CDC នឹង​នៅ​តែ​បន្ត​ធ្វើ​បច្ចុប្បន្នភាព​ពី​អនុសាសន៍​​សម្រាប់​អ្នក​ចាក់វ៉ាក់សាំង​រួច និង​មិនទាន់​ចាក់វ៉ាក់សាំង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CDC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម