ព័ត៌មានអន្ដរជាតិ
ដាច់ខ្សែស្ពានយោលនៅតំបន់ Xinjiang ប្រទេសចិនសម្លាប់មនុស្ស៥នាក់
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters មនុស្ស ៥ នាក់បានស្លាប់និង ២៤ នាក់បានរងរបួសកាលពីល្ងាចថ្ងៃពុធ ក្នុងហេតុការណ៍ខ្សែស្ពានយោលមួយដាច់នាំឲ្យស្ពានបាក់ទៅម្ខាងធ្លាក់មនុស្សចុះក្រោមក្នុងតំបន់ Xinjiang ភាគពាយ័ព្យនៃប្រទេសចិន។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅ Xiata ជាតំបន់ទេសចរណ៍មួយក្នុងខេត្តស្វយ័ត Ili Kazakh ដែលមានទេសភាពធម្មជាតិ រួមទាំងផ្លូវភ្នំ ជ្រលងភ្នំ និងទន្លេ ព្រមទាំងសំណល់វប្បធម៌ ដូចជាប្រាសាទបុរាណនៃទីក្រុងបុរាណ។ បើតាមវីដេអូដែលបង្ហាញដោយ Reuters ឃើញថាស្ពានរងការខូចខាតនិងផ្អៀងទៅម្ខាង ខណៈកំពុងមានកិច្ទខិតខំប្រឹងប្រែងជួយសង្គ្រោះមនុស្សដែលធ្លាក់ចុះមកក្រោមនិងអ្នកដែលជាប់នៅខាងលើស្ពាន។
តំបន់ទេសចរណ៍ខាងលើត្រូវបានបិទ ដើម្បីធ្វើការស៊ើបអង្កេត។ រដ្ឋាភិបាលចិនក៏បានបញ្ជូនក្រុមមួយទៅជួយក្នុងការជួយសង្គ្រោះ និងស្វែងរកមូលហេតុដែលនាំឲ្យមានហេតុការណ៍ដ៏រន្ធត់នេះកើតឡើង៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


