ព័ត៌មានអន្ដរជាតិ
គ្រោះមហន្តរាយផ្លូវទឹក! ស្រឡាងបុកកប៉ាល់ដឹកទំនិញ ស្លាប់មនុស្ស២៦នាក់នៅ បង់ក្លាដែស
គ្រោះមហន្តរាយស្រឡាងក្នុងប្រទេសបង់ក្លាដែស បានបណ្តាលឲ្យមនុស្សយ៉ាងតិច២៦នាក់ស្លាប់ បន្ទាប់ពីស្រឡាងបុកជាមួយកប៉ាល់ដឹកទំនិញមួយគ្រឿង កាលពីថ្ងៃអាទិត្យ។
ស្រឡាងដែលលិច ត្រូវបានគេស្រង់ចេញពីទឹកទន្លេ Shitalakshya ក្នុងស្រុក Narayanganj កាលពីថ្ងៃចន្ទ។
មន្ត្រីក្នុងតំបន់ M Sustain Billah បានប្រាប់ AFP ថា “សាកសពជាច្រើន ត្រូវបានរកឃើញនៅខាងក្នុងស្រឡាងដែលលិច បន្ទាប់ពីត្រូវបានគេអូសទៅច្រាំង”។
ក្រុមមន្រ្តីបានប្រាប់ AFP ថា ស្រឡាងឈ្មោះ Sabit Al Hasan កម្ពស់មួយជាន់កន្លះមួយគ្រឿងនេះ បានចាកចេញមិនដល់មួយម៉ោងផង ពីស្រុក Narayanganj ចម្ងាយ២០គីឡូម៉ែត្រពីទីក្រុង ដាកា។
អធិការប៉ូលិសក្នុងតំបន់ម្នាក់បាននិយាយថា ស្រឡាងនេះ មានផ្ទុកអ្នកដំណើរយ៉ាងច្រើនកុះករបន្ទាប់ពីរដ្ឋាភិបាលបានបញ្ជាក់ថា ខ្លួននឹងបិទប្រទេសរយៈពេល៧ថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃករណីជំងឺកូវីដ-១៩។
គួរបញ្ជាក់ថា គ្រោះថ្នាក់ស្រឡាងគឺជារឿងធម្មតានៅក្នុងប្រទេសបង់ក្លាដែស។
មនុស្សរាប់លាននាក់ ពឹងផ្អែកយ៉ាងខ្លាំងលើស្រឡាងសម្រាប់ដឹកជញ្ជូន ជាពិសេសនៅតំបន់ភាគខាងត្បូងរបស់ប្រទេស ប៉ុន្តែស្រឡាងទាំងនោះ មិនមានកំណត់ត្រាសុវត្ថិភាពល្អឡើយ។
កាលពីខែមិថុនាឆ្នាំមុន ស្រឡាងមួយគ្រឿងបានលិចនៅទីក្រុងដាកា បន្ទាប់ពីវាបុកសាឡាងមួយគ្រឿងទៀត ដែលបានសម្លាប់មនុស្សយ៉ាងតិច៣២នាក់។
កាលពីខែកុម្ភៈឆ្នាំ២០១៥ មនុស្សចំនួន៧៨នាក់បានស្លាប់ នៅពេលកប៉ាល់ដឹកទំនិញមួយគ្រឿង បុកជាមួយទូកដឹកទំនិញមួយគ្រឿងនៅភាគកណ្តាលប្រទេសបង់ក្លាដែស៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ស្ត្រីរកស៊ីផ្លូវភេទបង់ក្លាដែស ទទួលបានការចាក់វ៉ាក់សាំងកូវីដ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


