ព័ត៌មានអន្ដរជាតិ
ថៃធ្វើរឿងដ៏អាម៉ាស់ ហ៊ានបដិសេធការដាក់ពង្រាយអ្នកអង្កេតការណ៍អន្តរជាតិ
ខណៈពេលដែលប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសថៃបង្កើនការផ្សព្វផ្សាយព័ត៌មានអំពីការបង្កហេតុរបស់យោធាថៃនៅតាមបណ្តោយព្រំដែនកម្ពុជា នាយករដ្ឋមន្ត្រីស្តីទីថៃ លោក Phumtham Wechayachai បានបដិសេធសំណើរបស់ប្រធានអាស៊ានក្នុងការដាក់ពង្រាយក្រុមអង្កេតការណ៍អន្តរជាតិបន្ថែមទៀត ដើម្បីតាមដានការអនុវត្តបទឈប់បាញ់ដែលប្រទេសថៃនិងកម្ពុជាសម្រេចបានដំបូងកាលពីថ្ងៃទី២៨ខែកក្កដា និង កិច្ចព្រមព្រៀង១៣ចំណុចនៃគណៈកម្មការព្រំដែនទូទៅ។

តាមការចេញផ្សាយរបស់សារព័ត៌មានថៃ លោក Phumtham Wechayachai បាននិយាយកាលពីថ្ងៃពុធថា លោកបានច្រានចោលសំណើរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ដើម្បីបញ្ជូនអ្នកសង្កេតការណ៍អន្តរជាតិបន្ថែមទៀតដើម្បីតាមដានបទឈប់បាញ់នៅក្នុងប្រទេសថៃ។
ហេតុផលដែលនាយករដ្ឋមន្ត្រីថៃរូបនេះបញ្ជាក់ដល់សារព័ត៌មានថៃ គឺថា មានការងារជាច្រើនដែលក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្នអាស៊ាន (IOT) មិនអាចធ្វើតែម្នាក់ឯងបានទេ។
កន្លងមកភាគីកម្ពុជានិងថៃបានព្រមព្រៀងគ្នាទទួលយក ក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្នអាស៊ាន (IOT) ដើម្បីត្រួតពិនិត្យមើលការអនុវត្តបទឈប់បាញ់ ហើយ លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងនាមជាប្រធានប្តូរវេនអាស៊ានក៏ធ្លាប់បានអះអាងពីការដាក់ពង្រាយផ្កាយរណបដើម្បីតាមដានការអនុវត្តបទឈប់បាញ់។
លើសពីនោះ ប្រធានអាស៊ាន ក៏បានបញ្ជូនក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្នអាស៊ាន (IOT) មកកាន់តំបន់ព្រំដែនដែលមានការប្រឈមខ្លាំង ជាពិសេសតំបន់ដែលកងទ័ពថៃ បានរាយលួសឡាម និងការចល័តគ្រឿងចក្រធ្វើសកម្មភាពផ្ទុយពីកិច្ចព្រមព្រៀងបទឈប់បាញ់ដែលភាគីទាំងពីរបានព្រមព្រៀងគ្នា។
នៅតាមសារបង្ហោះតាមបណ្តាញសង្គមងហ្វេសប៊ុក លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានលើកឡើងថា បន្ទាប់ពីនិយាយជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត ខ្ញុំក៏បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីស្តីទីថៃ លោក Phumtham Wechayachai ដើម្បីពិភាក្សាអំពីស្ថានភាពបច្ចុប្បន្នទាក់ទងនឹងបទឈប់បាញ់កម្ពុជា-ថៃ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានលើកឡើងថា៖«ក្នុងកិច្ចពិភាក្សានេះ យើងក៏បានសង្កត់ធ្ងន់បន្ថែមលើកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (IOT) ដែលបន្តតាមដានយ៉ាងដិតដល់នូវស្ថានភាពនៅតាមព្រំដែន បន្ថែមពីលើការពិនិត្យមើលគំនិតផ្តួចផ្តើមមួយចំនួនទៀតដែលអាចឆ្ពោះទៅរកការពង្រឹងប្រតិបត្តិការត្រួតពិនិត្យបទឈប់បាញ់។
លើសពីនេះ យើងទាំងពីរបានពិភាក្សាអំពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រជុំនៅខែក្រោយ»។
កន្លងមក បណ្តាប្រទេសមហាអំណាចមានចិននិងសហរដ្ឋអាមេរិកជាអ្នកអង្កេតការណ៍ផ្ទាល់លើដំណើរការចរចារវាងភាគីកម្ពុជានិងថៃ ហើយ សហរដ្ឋអាមេរិក បានកោតសរសើរចំពោះតូនាទីដ៏សំខាន់របស់ម៉ាឡេស៊ីក្នុងការសម្របសម្រួលជម្លោះរវាងកម្ពុជានិងថៃនេះ។
ការបដិសេធរបស់ប្រទេសថៃ គឺបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលថៃកំពុងបង្ហាញពីភាពគ្មានឆន្ទៈក្នុងការបញ្ចប់ជម្លោះដោយសន្តិវិធី ស្របពេលដែលក្រុមយោធារបស់ប្រទេសនេះកំពុងធ្វើសកម្មភាពបង្កហេតុជាបន្តបន្ទាប់។ ទង្វើរបស់ថៃនឹងធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយរបស់ប្រទេសថៃយ៉ាងធ្ងន់ធ្ងរនៅថ្ងៃអនាគត៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


