ព័ត៌មានអន្ដរជាតិ
បេក្ខជន៥រូប អាចក្លាយជានាយករដ្ឋមន្ត្រីថៃ ក្រោយ ផែថងថាន ធ្លាក់តំណែង
លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ត្រូវបានតុលាការធម្មនុញ្ញ សម្រេចក្នុងសំឡេង ៦-៣ ដកតំណែងនាយករដ្ឋមន្ត្រីជាផ្លូវការ ជុំវិញសំណុំរឿងបែកធ្លាយសារសំឡេងជាមួយសម្តេចតេជោ ហ៊ុន សែន។

ពេលនេះ ប្រទេសថៃ មានបេក្ខជនចំនួន៥រូបដែលមានសិទ្ធិមកជំនួសតំណែងនាយករដ្ឋមន្ត្រី៖
១. លោក Chaikasem Nitisiri (គណបក្សភឿថៃ)៖ លោកជាអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាឥស្សរជនជើងចាស់នៅក្នុងគណបក្ស ភឿថៃ។ លោកមានចំណេះដឹងផ្នែកច្បាប់ជ្រៅជ្រះ និងមានបទពិសោធន៍នយោបាយយូរឆ្នាំ ដែលធ្វើឲ្យលោកក្លាយជាបេក្ខភាពអាចទុកចិត្តបាន។
២. លោក Anutin Charnvirakul (គណបក្សភូមិចៃថៃ)៖ ថ្វីដ្បិតតែលោកមិនមែនមកពីគណបក្ស ភឿថៃ ប៉ុន្តែឥទ្ធិពលនិងតួនាទីរបស់លោកក្នុងការដឹកនាំសម្ព័ន្ធភាពរដ្ឋាភិបាល ធ្វើឲ្យលោកក្លាយជាបេក្ខភាពដ៏មានសក្តានុពល។
៣. លោក Prayut Chan-o-cha (គណបក្សថៃរួបរួមជាតិ)៖ ដ្បិតធ្លាប់មានការជជែកដេញដោលយ៉ាងចម្រូងចម្រាស់អំពីការកំណត់អាណត្តិ ៨ ឆ្នាំរបស់នាយករដ្ឋមន្ត្រី ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៧ លោក Prayut នៅតែអាចឈរឈ្មោះជានាយករដ្ឋមន្ត្រីបាន ដោយសារតែ សេចក្តីសម្រេចរបស់តុលាការរដ្ឋធម្មនុញ្ញថៃ។ តុលាការរដ្ឋធម្មនុញ្ញថៃសម្រេចថា អាណត្តិរបស់លោក Prayut គួរតែរាប់ចាប់ពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៩ ដែលជាពេលលោកត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីជាផ្លូវការក្រោមរដ្ឋធម្មនុញ្ញឆ្នាំ ២០១៧ មិនមែនរាប់ចាប់ពីពេលលោកធ្វើរដ្ឋប្រហារឆ្នាំ២០១៤ទេ។ ដូចនេះ លោក Prayut នឹងអាចកាន់តំណែងបានរហូតដល់ឆ្នាំ ២០២៧ ដែលធ្វើឲ្យលោកនៅមានសិទ្ធិអាចឈរឈ្មោះជានាយករដ្ឋមន្ត្រីបានម្តងទៀត។
៤. លោក Pirapan Salirathavibhaga (គណបក្សថៃរួបរួមជាតិ)៖ លោកជាឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងថាមពល។ មុននឹងចូលប្រឡូកក្នុងឆាកនយោបាយ លោកក៏ធ្លាប់ជាចៅក្រមផងដែរ។ លោកគឺជាឥស្សរជនជើងចាស់ម្នាក់នៅក្នុងនយោបាយថៃ។ លោកធ្លាប់ជាអតីតសមាជិកជាន់ខ្ពស់របស់គណបក្សប្រជាធិបតេយ្យ មុននឹងផ្លាស់មកដឹកនាំគណបក្សថៃរួបរួមជាតិ។ ក្នុងនាមជាមេដឹកនាំគណបក្ស លោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រ និងជំរុញយុទ្ធនាការនយោបាយរបស់លោក Prayut Chan-o-cha។
៥. លោក Jurin Laksanawisit (គណបក្សប្រជាធិបតេយ្យ)៖ លោក Jurin ត្រូវបានគេចាត់ទុកជាឥស្សរជនសំខាន់មួយរូបនៅក្នុងគណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សនយោបាយចំណាស់ជាងគេមួយនៅក្នុងប្រទេសថៃ។ លោកបានឡើងកាន់តំណែងជាមេបក្សនៅឆ្នាំ ២០១៩ បន្ទាប់ពីលោក Abhisit Vejjajiva លាឈប់។ បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០២៣ ដែលគណបក្សទទួលបានអាសនៈតិចជាងការរំពឹងទុក លោកក៏បានសម្រេចចិត្តលាឈប់ពីតំណែងជាមេបក្សវិញ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


