ព័ត៌មានអន្ដរជាតិ
ទឹកជំនន់ដ៏សាហាវវាយប្រហារខេត្តពីររបស់ឥណ្ឌូណេស៊ី សម្លាប់មនុស្ស១៥នាក់
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១១ខែកញ្ញា យ៉ាងហោចណាស់មនុស្ស ១៥ នាក់បានស្លាប់ និង១០ នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីទឹកជំនន់ភ្លាមៗ និងបំណាក់ដីនវាយប្រហារខេត្ត Bali និង Nusa Tenggara របស់ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ។

នៅភាគខាងកើតខេត្ត Nusa Tenggara ប្រទេសឥណ្ឌូណេស៊ីក្រុមអ្នកជួយសង្គ្រោះបានរកឃើញជនរងគ្រោះកប់នៅក្រោមភក់ និងកំទេចកំទី ខណៈដែលគ្រួសារជាច្រើនត្រូវបានហូរទឹកនាំទៅឆ្ងាយ។ ស្ពានចំនួនពីរ ទីស្នាក់ការរដ្ឋាភិបាល និងស្រែចំការបានរងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។
ចំណែកនៅក្នុងនៅលើខេត្តកោះទេសចរណ៍ Bali វិញ ទឹកជំនន់បានលិចចូលតាម សង្កាត់ ផ្សារ ផ្ទះ និងផ្លូវថ្នល់ បង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ហើយបង្ខំមនុស្សរាប់រយនាក់ជម្លៀសទៅកាន់ជម្រកសុវត្ថិភាព។ ក្នុងខេត្តនេះ មនុស្ស៦នាក់បានស្លាប់ ខណៈមនុស្សជាច្រើននាក់ទៀតបាត់ខ្លួន។ កិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះនិងស្វែងរកត្រូវបានរារាំងដោយបញ្ហាអាកាសធាតុ និងដីរដាក់រដុប។

អាជ្ញាធរឥណ្ឌូណេស៊ីបានកាត់ផ្តាច់ការផ្គត់ផ្គង់ទឹក និងអគ្គិសនី ដើម្បីបង្ការគ្រោះថ្នាក់ ដោយបង្ខំឱ្យសណ្ឋាគារ មន្ទីរពេទ្យ និងភោជនីយដ្ឋានពឹងផ្អែកលើម៉ាស៊ីនភ្លើង។ បើតាមអភិបាលខេត្ត Bali គ្រោះមហន្តរាយនេះនឹងធ្វើឲ្យខាតបង់ធំដល់វិស័យទេសចរណ៍ និងអាជីវកម្មក្នុងស្រុក។
គួរបញ្ជាក់ថា ឥណ្ឌូណេស៊ីជារឿយៗទទួលរងនូវទឹកជំនន់ និងបំណាក់ដីក្នុងរដូវវស្សា ដែលមានរយៈពេលពីខែកញ្ញាដល់ខែមីនា៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


