ព័ត៌មានអន្ដរជាតិ
កុមារឥណ្ឌូណេស៊ីជាង ១ពាន់នាក់ធ្លាក់ខ្លួនឈឺដោយសារហូបអាហារសាលាផ្ដល់ឲ្យ
កុមារជាង ១ពាន់ នាក់នៅខេត្ត West Java ប្រទេសឥណ្ឌូណេស៊ី បានធ្លាក់ខ្លួនឈឺក្នុងសប្តាហ៍នេះ បន្ទាប់ពីទទួលទានអាហារពេលសាលាដោយឥតគិតថ្លៃ ដែលជាការផ្ទុះឡើងនៃការពុលអាហារដ៍ធំចុងក្រោយបង្អស់ពីកម្មវិធីអាហារឥតគិតថ្លៃរបស់ប្រធានាធិបតី Prabowo Subianto។

នៅភាគខាងលិចទីក្រុង Bandung ក្នុងខេត្តWest Java សិស្សជាង ៤៧០ នាក់បានពុលកាលពីថ្ងៃចន្ទ បន្ទាប់មកមានការផ្ទុះឡើងចំនួន៣ ទៀតនៅថ្ងៃពុធនៅ West Bandung និងទីក្រុង Sukabumi ដែលប៉ះពាល់ដល់កុមារយ៉ាងហោចណាស់ ៥៨០ នាក់ទៀត។ ដោយសារមន្ទីរពេទ្យមានសភាពតូចចង្អៀត សិស្សមួយចំនួនត្រូវទទួលការព្យាបាលនៅកីឡាដ្ឋាន និងនៅក្រៅអគារមន្ទីរពេទ្យ។ ពេលនេះនៅ West Bandung បានប្រកាសអាសន្នផ្នែកសុខភាព ដើម្បីគ្រប់គ្រងវិបត្តិ ខណៈកន្លែងចម្អិនអាហារដែលជាប់ទាក់ទងនឹងការពុលត្រូវបានផ្អាកបណ្ដោះអាសន្ន។
បើតាមអភិបាលខេត្ត បាននិយាយថា បញ្ហាកើតចេញពីការរៀបចំម្ហូបអាហារមិនល្អ ផ្ទះបាយនៅឆ្ងាយពីសាលារៀន អាហារឆាប់ចម្អិនពេក (ជួនកាលនៅយប់មុន) ហើយម្ហូបត្រូវបានបិទជិតខណៈពេលក្តៅ ដែលបណ្តាលឱ្យអាហារខូចគុណភាព។

គួរបញ្ជាក់ថាកម្មវិធីផ្ដល់អាហារនេះចំណាយថវិកាយ៉ាងច្រើនចំនួន ១០.២ ពាន់លានដុល្លារ ហើយមានបំណងផ្តល់អាហារដល់ប្រជាជនឥណ្ឌូណេស៊ីចំនួន ៨៣ លាននាក់នៅចុងឆ្នាំនេះ ប៉ុន្តែអង្គការក្រៅរដ្ឋាភិបាលកំពុងអំពាវនាវឱ្យផ្អាកដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព។ ចាប់តាំងពីកម្មវិធីនេះដំណើរការតាំងពីខែមករាមក កុមារជាង ៦០០០ នាក់នៅទូទាំងប្រទេសបានធ្លាក់ខ្លួនឈឺ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


