ព័ត៌មានអន្ដរជាតិ
ប្រធានអាស៊ានជំរុញឱ្យមីយ៉ាន់ម៉ាបញ្ឈប់អំពើហិង្សា មុនការបោះឆ្នោតមកដល់
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានបន្តបង្ហាញក្តីបារម្ភចំពោះវិបត្តិកាន់តែអាក្រក់ទៅៗរបស់ប្រទេសមីយ៉ាន់ម៉ាដែលនៅតែមិនទាន់បញ្ចប់ជម្លោះក្នុងប្រទេស ខណៈរបបយោធាមីយ៉ាន់ម៉ាដឹកនាំឧត្តមសេនីយ៍ មីន អ៊ុងឡាំង កំពុងបន្តផែនការរៀបចំការបោះឆ្នោតនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៥។

អ្នករិះគន់អះអាងថា ការបោះឆ្នោតត្រូវបានរៀបចំឡើងដើម្បីពង្រឹងការគ្រប់គ្រងរបស់យោធាប៉ុណ្ណោះ និងមិនមានភាពយុត្តិធម៌។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលកាន់តំណែងជាប្រធានអាស៊ាន បានជំរុញឱ្យរបបយោធាផ្តល់អាទិភាពដល់សន្តិភាព និងសិទ្ធិទទួលបានមនុស្សធម៌ ជុំវិញការធ្វើសមយុទ្ធនយោបាយ ដោយសង្កត់ធ្ងន់ថា អំពើហិង្សាត្រូវតែបញ្ឈប់ មុនពេលការបោះឆ្នោតដែលអាចទុកចិត្តបានណាមួយអាចប្រព្រឹត្តទៅបាន។
លោក អាន់វ៉ា បានអំពាវនាវដល់ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ឱ្យគោរពបទឈប់បាញ់នាពេលថ្មីៗនេះ ដែលបានប្រកាសបន្ទាប់ពីការរញ្ជួយដីដ៏សាហាវ និងអនុញ្ញាតឱ្យជំនួយមនុស្សធម៌ដែលមិនមានការរារាំងដល់ជនស៊ីវិលដែលជាប់គាំងនៅក្នុងតំបន់ជម្លោះ។ យ៉ាងណាក៏ដោយ ការប៉ះទង្គិចគ្នារវាងយោធា ក្រុមប្រដាប់អាវុធជនជាតិភាគតិច និងកងកម្លាំងតស៊ូនៅតែបន្តឆក់យកជីវិត និងជម្លៀសប្រជាជនជាងពីរលាននាក់ ដោយសហគមន៍ទាំងមូលត្រូវបានកាត់ផ្តាច់ពីអាហារ ការថែទាំសុខភាព និងបាត់បង់ទីជម្រក។
នៅចុងខែកញ្ញានេះ មេដឹកនាំអាស៊ានបាននិយាយថាពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិបត្តិនៅមីយ៉ាន់ម៉ា ប៉ុន្តែពួកគេមិនបានបន្ទោស ឬថ្កោលទោសរបបយោធាដោយចំហនោះទេ។ នេះក៏ព្រោះតែអាស៊ានមានច្បាប់មិនជ្រៀតជ្រែកផ្ទាល់ពេកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិកផ្សេងទៀត។ អ្នកជំនាញនិយាយថា វិធីសាស្រ្តទន់របស់អាស៊ាន នេះបង្ហាញថា អាស៊ានមិនមានអំណាចពិតប្រាកដច្រើនក្នុងការដាក់សម្ពាធលើមេទ័ពដែលមិនអើពើនឹងការរិះគន់ពីខាងក្រៅនោះទេ។ យ៉ាងណាក៏ដោយ ដោយសារម៉ាឡេស៊ីជាប្រធានអាស៊ានបច្ចុប្បន្ន ដូចនេះក៏រងសម្ពាធដែរដោយមួយព្យាយាមរក្សាទំនាក់ទំនងល្អជាមួយមេដឹកនាំប្រទេសមីយ៉ាន់ម៉ា ទន្ទឹមនឹងការជំរុញឱ្យបញ្ឈប់អំពើហិង្សា និងជួយប្រជាជនដែលរងគ្រោះពីជម្លោះ។

គួរបញ្ជាក់ថាចាប់តាំងប្រកាសត្រៀមរៀបចំការបោះឆ្នោតនៅចុងឆ្នាំនេះ របបយោធាមីយ៉ាន់ម៉ាបានបង្កើនការវាយប្រហារទាំងលើដីនិងតាមអាកាសរបស់ខ្លួនទ្វេដងដើម្បីដណ្ដើមយកទឹកដីដែលគ្រប់គ្រងដោយក្រុមប្រដាប់អាវុធមកវិញ ខណៈការវាយប្រហារទាំងនោះបានសម្លាប់ជនស៊ីវិលជាង១០០នាក់។
អ្នកវិភាគនិយាយថា របបយោធាកំពុងប្រើការវាយប្រហារផ្លូវអាកាសដើម្បីធ្វើភេរវកម្មលើជនស៊ីវិល បង្អាក់ការគ្រប់គ្រងរបស់ក្រុមប្រឆាំង និងរឹតបន្តឹងការគ្រប់គ្រងទឹកដីនៅមុនការបោះឆ្នោត។ ទោះបីជាមានការថ្កោលទោសយ៉ាងទូលំទូលាយក៏ដោយ ក៏ប្រទេសចិន រុស្ស៊ី ឥណ្ឌា និងរដ្ឋជិតខាងមួយចំនួននៅតែបន្តគាំទ្រផែនការបោះឆ្នោតរបស់របបនេះ។
អ្នកស្រុក និងក្រុមប្រដាប់អាវុធជនជាតិភាគតិចទទូចថា ការវាយប្រហារបានធ្វើប្រជាជនរងគ្រោះកាន់តែធ្ងន់ធ្ងរ ប៉ុន្តែបានពង្រឹងការប្តេជ្ញាចិត្តរបស់ពួកគេដើម្បីទប់ទល់នឹងរបបផ្តាច់ការនិងបដិសេធការបោះឆ្នោត៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


