សុខភាព
ការពារសុខភាព មកដឹងពីអាហារគួរ និងមិនគួរញ៉ាំអំឡុងពេលផ្ទុះកូវីដ-១៩
របបអាហារដែលមានសុខភាពល្អ និងមានតុល្យភាព ជាគន្លឹះមួយក្នុងការរក្សាសុខភាព។ ទោះបីជាមិនទាន់មានការសិក្សាណាមួយដែលបានធ្វើដើម្បីកំណត់ទម្លាប់របបអាហារល្អបំផុត ការពារប្រឆាំង នឹងជំងឺកូវីដ-១៩ ក៏ដោយ យើងគួរដឹងថាមានអាហារមួយចំនួនដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំយើងឲ្យមានសុខភាពល្អ ធន់នឹងជំងឺផ្សេងៗ។ ខាងក្រោមនេះ ជាប្រភេទអាហារដែលយើងត្រូវញ៉ាំ និងមិនគួរញ៉ាំក្នុងពេលនេះ ដើម្បីការពារសុខភាពកុំឲ្យចុះខ្សោយដូចជា៖
អាហារគួរញ៉ាំ

– អាហារប្រឆាំងនឹងការរលាក៖ វិធានការល្អបំផុតមួយដែលយើងអាចអនុវត្តដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំគឺកាត់បន្ថយការរលាក។ ដូចនេះហើយ ការបន្ថែមអាហារប្រឆាំងការរលាក (ខ្ទឹមបារាំង ពពួកប៊ើរី រមៀត) ទៅក្នុងរបបអាហារប្រចាំអាចជួយឲ្យថែទាំសុខភាពយើងបានល្អ និងប្រឆាំងពពួកមេរោគ ឬវីរុសបានល្អថែមទៀត។
– Probiotic៖ អាហារត្រាំ ឬជ្រក់ ផ្អាប់មានផ្ទុកសារធាតុ Probiotics ខ្ពស់ដែលជាបាក់តេរីល្អបង្កើតប្រព័ន្ធភាពស៊ាំរឹងមាំ និងមានសុខភាពល្អ។ សាកលវិទ្យាល័យ Nebraska នៃសហរដ្ឋអាមេរិក បានណែនាំឲ្យញ៉ាំអាហារសម្បូរទៅដោយជាតិ probiotics ដូចជា ទឹកដោះគោយ៉ាអួរ ឈីស ឬគីមឈី។ល។ អាហារដែលមានជាតិផ្អាប់ក៏មានសមត្ថភាពក្នុងការព្យាបាលបញ្ហារំលាយអាហារផងដែរ។
– វីតាមីន៖ ការបន្ថែមវីតាមីនទៅក្នុងរបបអាហារយើងប្រចាំថ្ងៃ ជាវិធីល្អមួយដើម្បីប្រឆាំងនឹងបាក់តេរី ឬវីរុស។ ដូចនេះ យើងគួរបន្ថែមសារជាតិវីតាមីនឲ្យគ្រប់គ្រាន់ដល់រាងកាយ ពិសេសវីតាមីន A C និងវីតាមីនE។ វីតាមីន A ជួយដល់មុខងារប្រព័ន្ធផ្លូវដង្ហើមដំណើរការបានល្អ ស័ក្តិសមបំផុតក្នុងពេលមានជំងឺផ្លូវដង្ហើមសាហាវដូចកូវីដ-១៩នេះ ហើយវាសម្បូរនៅក្នុងការ៉ុត ដំឡូងជ្វា ស្ពៃខ្មៅ ម្ទេសប្លោក។ល។
វីតាមីន C ជួយជំរុញការបង្កើតអង្គបដិប្រាណ ហើយយើងអាចរកបានក្នុងផ្លែក្រូច ផ្លែស្ត្រប៊ើរី និងគីវី។ ចំណែក វីតាមីន E សារធាតុប្រឆាំងអុកស៊ីដកម្ម និងងាយស្រួលរកក្នុងគ្រាប់ធញ្ញជាតិ ផ្លែប៊ើរ។ល។
អាហារគួរចៀសវាង

– អាហារប្រៃ៖ ការញ៉ាំអាហារប្រៃ ឬមានជាតិអំបិលច្រើនអាចបង្កើនការរលាកក្នុងខ្លួន ឬអាចបង្កឲ្យរលាកដល់សរសៃឈាមយើង គ្រោះថ្នាក់ដល់សុខភាព។ អង្គការសុខភាពពិភពលោក (WHO) បានណែនាំឲ្យមនុស្សម្នាក់ៗ ញ៉ាំអាហារប្រៃ ឬអំបិលឲ្យតិចជាង៥ក្រាម/ថ្ងៃ ដើម្បីធានាបាននូវសុខភាពល្អ។
– អាហារផ្អែម៖ កាត់បន្ថយការប្រើប្រាស់ស្ករ ក៏អាចជួយយើងកាត់បន្ថយការរលាកបានដែរ។ ជាធម្មតា អាហារធ្វើពីជាតិស្ករផ្តល់តែកាឡូរីទទេ មានន័យថា ក្រៅពីកាឡូរី ជាតិស្ករមិនផ្តល់អាហារូបត្ថម្ភណាល្អដល់រាងកាយទេ។ ហេតុនេះហើយ បើយើងឃ្លានអាហារផ្អែម យើងគួរងាកមកញ៉ាំផ្លែឈើ ឬអាហារមានជាតិផ្អែមពីធម្មជាតិវិញ ល្អជាងអាហារមានជាតិផ្អែមកែច្នៃដូចទឹកក្រូចកំប៉ុង នំផ្អែម។ល។
– អាហារជាតិខ្លាញ់៖ ជាតិខ្លាញ់ក៏ជាផ្នែកមួយបង្កើនហានិភ័យការរលាកដល់រាងកាយដែរ។ ដូចនេះ ការញ៉ាំជាតិខ្លាញ់មិនគួរលើសពី ១០%នៃកាឡូរីដែលយើងត្រវការប្រចាំថ្ងៃទេ តែអាហារដែលសម្បូរខ្លាញ់ល្អៗ យើងអាចញ៉ាំមានដូចជា ផ្លែប៊ើរ ស៊ុត ខ្លាញ់ត្រី ឬគ្រាប់ធញ្ញជាតិជាដើម៕
អត្ថបទផ្ដល់សិទ្ធិ៖ ះ Hello គ្រូពេទ្យ
ចុចអាន៖ អាហារងាយស្រួលរកប៉ុន្មាននេះ ជាថ្នាំបំប៉នជួយឲ្យផ្លូវដង្ហើមមានសុខភាពល្
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


