សុខភាព
ត្រូវប្រុងប្រយ័ត្នចំពោះ ទារកកើតពីម្តាយដែលមានជំងឺទឹកនោមផ្អែម!
ជំងឺទឹកនោមផ្អែមចំពោះស្ត្រីមានផ្ទៃពោះមានប្រហែល៣%ចំពោះស្ត្រីមានផ្ទៃពោះទាំងអស់។ ការតេស្តរកជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ គឺចាប់ផ្តើមនៅពេលស្ត្រីមានគភ៌ចន្លោះពី២៤-២៨សប្តាហ៍។ ទារកកើតពីម្តាយដែលមានជំងឺទឹកនោមផ្អែម ដោយសារម្តាយមានកម្រិតជាតិស្ករក្នុងឈាម ខ្ពស់ជាងធម្មតាអំឡុងពេលមានគភ៌។
ស្ត្រីដែលប្រឈមមុខនឹងកើតជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ៖
– ប្រវត្តិគ្រួសារមានជំងឺទឹកនោមផ្អែម
– ស្ត្រីធាត់
– ស្ត្រីដែលមានផ្ទៃពោះនៅអាយុ៣៥ឆ្នាំឡើងទៅ
ក) ការធ្វើតេស្តរកជំងឺទឹកនោមផ្អែមចំពោះស្ត្រីមានផ្ទៃពោះ ៖
ការធ្វើតេសរកជំងឺទឹកនោមផ្អែមចំពោះស្ត្រីមានផ្ទៃពោះគឺពឹងផ្អែកលើលទ្ធផលជាតិស្ករដែលបូមពីសរសៃឈាមវ៉ែន ដែលមានកម្រិតជាតិស្ករ៖
– កម្រិតជាតិស្ករព្រហាមមុនអាហារ ស្មើឬលើសពី 92mg/dL
– កម្រិតជាតិស្ករមួយម៉ោង ក្រោយផឹកទឹកស្ករ75ក្រាម ស្មើ ឫលើសពី 180mg/dL
– កម្រិតជាតិស្ករពីរម៉ោង ក្រោយផឹកទឹកស្ករ75ក្រាម ស្មើ ឫលើសពី 153mg/dL
បញ្ជាក់៖ លទ្ធផលណាមួយក៏បាន ដែលបង្ហាញខាងលើ ចាត់ទុកថាមានទឹកនោមផ្អែម។
ម្តាយដែលជំងឺទឹកនោមផ្អែមមិនបានតាមដានផ្ទៃពោះបានល្អ ទារកអាចប្រឈមមុខនឹងការស្លាប់ក្នុងផ្ទៃ និងការមានភាពមិនធម្មតាក្នុងផ្ទៃម្តាយ។

ខ) ផលប៉ះពាល់ជំងឺទឹកនោមផ្អែម៖
១) ចំពោះម្តាយ
– ក្រឡាភ្លើង
– ទឹកភ្លោះច្រើន
– ជំងឺខូចតម្រងនោម
– ជំងឺលើសឈាម
– និងគ្រោះថ្នាក់ផ្សេងៗទៀត
២) ចំពោះគភ៌
– ទារកមានទម្ងន់ច្រើនខុសធម្មតា ឬទារកមានគីឡូតិចជាងអាយុ
– ទារកកើតមិនគ្រប់ខែ
– ទារកខ្សោយក្នុងផ្ទៃ
– ភាពមិនធម្មតាធ្ងន់ធ្ងរពីកំណើតទាក់ទងបេះដូងពីកំណើត ខួរក្បាល ប្រព័ន្ធរំលាយអាហារ និងសរីរាង្គផ្សេងៗទៀត។
៣) ចំពោះទារកក្រោយសម្រាល
– កង្វះជាតិស្ករក្នុងឈាម(< 40mg/dl)ច្រើនកើតនៅ២ម៉ោងក្រោយកើត
– កង្វះជាតិកាល់ស្យូមក្នុងឈាម
– កង្វះជាតិម៉ាញ៉េស្យូមក្នុងឈាម
– ទារកមានវិបត្តិផ្លូវដង្ហើម(4%)ដែលអាចបណ្តាលមកពី៖
• សួតមិនទាន់ទុំ ដែលបណ្តាលមកពីកង្វះសារធាតុSurfactant នៅក្នុងថង់សួត។
• វិបត្តិផ្លូវដង្ហើមរយៈពេលខ្លី ដែលបណ្តាលមកពីសល់ទឹកក្នុងសួតក្រោយសម្រាលទាក់ទង នឹងការសម្រាលដោយការវះកាត់
• ការរីកធំនៃសាច់ដុំបេះដូង
– ទារកដែលធំលើសពី៤គីឡូអាចមានគ្រោះថ្នាក់ពេលសម្រាលចំពោះទារកដូចជា បាក់ឆ្អឹងដៃ(ឆ្អឹងដងកាំបិត) មិនអាចកម្រើកដៃបានដោយសារប៉ះពាល់សរសៃប្រសាទដៃ(Paralysie de plexus brachial )។

គ) ការផ្ដាំផ្ញើ៖
ស្ត្រីមានផ្ទៃពោះដែលមានជំងឺទឹកនោមផ្អែមត្រូវការចាំបាច់មានការដានផ្ទៃពោះឲ្យបានទៀងទាត់ ជាមួយគ្រូពេទ្យច្រើនផ្នែកចូលរួមដូចជា ផ្នែកសម្ភព ផ្នែកទារក-កុមារ និងផ្នែកជំងឺទឹកនោមផ្អែម ដើម្បីទទួលការព្យាបាលឲ្យបានត្រឹមត្រូវនិងមានប្រសិទ្ធិភាព និងដើម្បីកាត់បន្ថយគ្រោះថ្នាក់មុនពេលសម្រាល ក្រោយពេលសម្រាល និងភាពមិនធម្មតាពីកំណើតរបស់ទារក។

អ្នកម្តាយគ្រប់រូបគួរតាមដានផ្ទៃពោះឲ្យបានត្រឹមត្រូវក្នុងអំឡុងពេលមានផ្ទៃពោះជាមួយក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ព្រោះជំងឺទឹកនោមផ្អែមនៅពេលមានផ្ទៃពោះអាចរកឃើញនៅពេលដែលគាត់មកពិនិត្យផ្ទៃពោះ និងសម្រាលនៅកន្លែងដែលមានសុវត្ថិភាពដើម្បីកាត់បន្ថយផលវិបាកចំពោះម្តាយនិងទារក៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ការមានផ្ទៃពោះលើសខែ ក៏ជាសញ្ញាគ្រោះថ្នាក់ចំពោះអ្នកម្តាយ!
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026



