សុខភាព
ធ្លាប់តែបរិភោគផ្លែស៊ូ តិចអត់ដឹងថាបន្លែពណ៌ខៀវនេះ មានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពរាងកាយ
ផ្លែស៊ូមានជាតិកាបូអ៊ីដ្រាតកាឡូរីនិងខ្លាញ់ទាប។ ជាវិជ្ជមានវាមានជាតិសរសៃខ្ពស់សារធាតុរ៉ែផ្សេងៗគ្នា និងសារធាតុចិញ្ចឹមដូចជាទង់ដែង ម៉ាញ៉េស្យូម ម៉ង់ហ្គាណែស ប៉ូតាស្យូម ប្រូតេអ៊ីន វីតាមីន B ៩ B ៦ វីតាមីន K និងស័ង្កសី។
ទាំងអស់នេះជាមុខងារពិសេសមួយក្នុងការថែរក្សារាងកាយឲ្យមានសុខភាពល្អ។
១ ពន្យារភាពចាស់

អង់ទីអុកស៊ីដង់ខ្ពស់នឹងបំផ្លាញការការពារកោសិកាពីខាងក្នុង។ នៅពេលរឿងនេះកើតឡើង ភាពចាស់មុនអាយុនឹងលេចឡើង។ កោសិកាត្រូវបានរក្សាឲ្យមានសុខភាពល្អ ដោយគ្មានរ៉ាឌីកាល់គ្រោះថ្នាក់។ លើសពីនេះទៅទៀត មាតិកាវីតាមីន C នៃបន្លែនេះ ជួយសម្រួលដល់ការផលិតកូឡាជែន។
២ ជាតិស្ករក្នុងឈាមមានសុខភាពល្អ
ជាតិសរសៃខ្ពស់និងលក្ខណៈកាបូអ៊ីដ្រាតទាបនៃផ្លែស៊ូ នឹងធ្វើឲ្យល្អក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ហើយវានឹងមកប៉ះពាល់ដល់អាំងស៊ុយលីនវិជ្ជមាន។ ដូច្នេះស៊ូត្រូវបានណែនាំយ៉ាងខ្លាំងសម្រាប់អ្នកដែលមានបញ្ហាទាក់ទងនឹងជាតិស្ករ ដូចជាទឹកនោមផ្អែម។
៣ ប្រព័ន្ធរំលាយអាហារមានសុខភាពល្អ
ផ្លៃស៊ូនឹងជួយជំរុញមុខងាររំលាយអាហារ។ សមាសធាតុរុក្ខជាតិដែលគេហៅថា flavonoids ត្រូវបានគេរកឃើញនៅក្នុងផ្លែស៊ូ ដែលវាក៏រួមចំណែកដល់សុខភាពទូទៅនៃប្រព័ន្ធរំលាយអាហារដែរ។ វាជួយក្នុងការបញ្ចេញចោលនៅកាកសំណល់ឬជាតិពុលពីរាងកាយឲ្យបានត្រឹមត្រូវ។

៤ សុខភាពបេះដូង
ផ្លែស៊ូជួយផ្ដល់ជំនួយសម្រាប់ហានិភ័យបុគ្គលដែលស្ថិតក្នុងលក្ខខណ្ឌដូចជាកូលេស្តេរ៉ុលខ្ពស់ និងសំពាធឈាម វាអាចកាត់បន្ថយលំហូរឈាម។ ជួយបេះដូងមានសុខភាពល្អ។
៥ ថ្លើមមានសុខភាពល្អ
បន្លែមួយប្រភេទនេះត្រូវបានបង្ហាញថា មានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងខ្លាញ់ដែលរកឃើញនៅក្នុងថ្លើម។ វាក្លាយជាជម្រើសអាហារដ៏មានសក្ដានុពលសម្រាប់អ្នកដែលកំពុងការពារជំងឺថ្លើមខ្លាញ់ ដែលអាចកើតមានឬជំងឺថ្លើមផ្សេងទៀត។

៦ ល្អសម្រាប់ស្ត្រីមានផ្ទៃពោះ
សារធាតុ Folate គឺចាំបាច់ខ្លាំងណាស់សម្រាប់ស្ត្រីមានផ្ទៃពោះ ឬសម្រាប់អ្នកដែលព្យាយាមមានផ្ទៃពោះ។ វាមានសារៈសំខាន់ក្នុងការអភិវឌ្ឍខួរក្បាលនិងខួរឆ្អឹងខ្នងរបស់ទារក ដែលកំពុងលូតលាស់។ កង្វះសារធាតុនេះក៏អាចបណ្ដាលឲ្យកើតមិនគ្រប់ខែដែរ។ ផ្លែស៊ូមានបរិមាណខ្ពស់នៃសារធាតុ Folate សក្ដិសមសម្រាប់ស្ត្រីមានផ្ទៃពោះបំផុត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖practicalheal
ចុចអាន៖ទ្រលឹងទឹងមិនត្រឹមតែជារបស់ហូបលេងដ៏ឆ្ងាញ់ពិសា តែក៏ជាឱសថព្យាបាលរោគដ៏ស័ក្ដិសិទ្ធិ
ចុចអាន៖ពពាយជ្រុងជាអន្លក់ឬអាហារបានគ្រប់មុខ និងផ្ដល់គុណប្រយោជន៍ដល់សុខភាពច្រើនអនេកថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


