សុខភាព
គន្លឹះ ៥ សំខាន់ៗ ត្រូវអនុវត្តជាចាំបាច់ ដើម្បីជួយអ្នកជំងឺកូវីដឱ្យឆាប់ជាសះស្បើយ
បន្ទាប់ពីឆ្លងមេរោគកូវីដ-១៩ រាងកាយអ្នកជំងឺភាគច្រើន ប្រាកដណាស់ថាចុះខ្សោយទ្វេដង។ ដោយសារសរីរាង្គមិនមាំទាំ បូកផ្សំប្រព័ន្ធភាពស៊ាំត្រូវវីរុសវាយលុកផង ទើបអ្នកជំងឺមួយចំនួនវិវត្តរោគសញ្ញាធ្ងន់ធ្ងរទៅៗ ហើយក្រនឹងជាឡើងវិញ។

ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី អ្នកជំងឺក៏នៅតែមានឱកាសជាសះស្បើយ ហើយអាចកាន់តែជារហ័សបាន បើសិនអនុវត្តសកម្មភាពមួយចំនួន ដើម្បីគាំពាររាងកាយឱ្យនៅតែមានសុខភាពរឹងមាំ។
១) ទទួលទានអាហារជីវជាតិ៖ អាហារពិតជាមានសារសំខាន់បំផុតសម្រាប់ស្ដាររាងកាយពីភាពទ្រុឌទ្រោមក្រោយហត់នឿយ ឬឈឺថ្កាត់។ ការជ្រើសទទួលទានអាហារមានសារធាតុចិញ្ចឹមគ្រប់គ្រាន់រួមមាន បន្លែ ត្រីសាច់ និងផ្លែឈើ អាចជួយបំពេញនូវការខូចខាតនៃកោសិកា ព្រមទាំងជួយបង្កើនល្បឿននៃការជាសះស្បើយឡើងវិញឆាប់រហ័ស។

២) បំពេញជាតិទឹក៖ ជំងឺកូវីដ មិនខុសពីផ្ដាសាយប៉ុន្មាន ដោយសារវាបានធ្វើឱ្យរាងកាយក្ដៅក្នុង ហើយខ្វះជាតិទឹក។ ដូច្នេះការដែលរក្សាទម្លាប់ផឹកទឹកឱ្យបានគ្រប់គ្រាន់ អាចជួយបំពេញជាតិទឹកដែលបាត់បង់ ព្រមទាំងជួយបញ្ចេញជាតិពុលតាមរយៈទឹកមនោមទៀតផង។

៣) សម្រាកគ្រប់គ្រាន់៖ ដំណេកស្កប់ស្កល់ជាគន្លឹះប្រឆាំងជំងឺទាំងឡាយទាំងពួង រួមទាំងជំងឺកូវីដ-១៩ដែរ។ ការគេងមិនគ្រប់គ្រាន់នាំឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ វីរុសងាយលុកលុយ និងធ្វើឱ្យឱកាសជាសះស្បើយរឹតតែអូសបន្លាយពេលទៀតផង។

៤) ធ្វើលំហាត់ប្រាណ៖ កំលុងផ្ទុកជំងឺ ការធ្វើលំហាត់ប្រាណអាចនឹងមានបញ្ហាខ្លះ ដោយសាររាងកាយចុះខ្សោយ។ ទោះយ៉ាងណា បើមិនហាត់ប្រាណសោះ សុខភាពនឹងកាន់តែយ៉ាប់ ដូច្នេះត្រូវទម្លាប់ហាត់ប្រាណបន្តិចម្តងៗ ព្រោះអាចជួយច្រើនដល់សុខភាពទាំងរាងកាយនិងអារម្មណ៍ ជាពិសេសអាចការពារជំងឺធ្លាក់ទឹកចិត្តបានថែមទៀត។

៥) គោរពគោលការណ៍សុខភាព៖ គោលការណ៍សុខភាព នៅតែត្រូវប្រកាន់ខ្ជាប់ជាប្រចាំ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ មិនថាអ្នកមិនទាន់ឆ្លង កំពុងឆ្លង ធ្លាប់ឆ្លងកូវីដ ឬអ្នកបានចាក់វ៉ាក់សាំងការពាររួចហើយនោះទេ ការរក្សាអនាម័យដោយត្រូវបើកទ្វារបង្អួចឲ្យខ្យល់ចេញចូលល្អ ហើយបើអាចចេញក្រៅបន្ទប់ឱ្យប៉ះពន្លឺព្រះអាទិត្យខ្លះ លាងសម្អាតដៃ ពាក់ម៉ាស និងគម្លាតសុវត្ថិភាព ដាច់ខាតត្រូវអនុវត្ត កុំបីអាក់ខាន៕

ប្រែសម្រួល៖ សន្យា
ប្រភព៖ HEALTH
ចុចអាន៖ មកដឹងវិធីថែទាំ និងការប្រើឱសថសម្រាប់អ្នកជំងឺកូវីដដែលត្រូវព្យាបាលនៅតាមផ្ទះ
ចុចអាន៖ សមាធិជាគន្លឹះដ៏មានប្រសិទ្ធភាពបំផុតសម្រាប់អ្នកជំងឺបាក់ទឹកចិត្ត និងថប់បារម្ភ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


