សុខភាព
មូលហេតុអ្វី បានជាស្ដ្រីបែកទឹកភ្លោះមុនពេលសម្រាលកូន?
ការបែកទឹកភ្លោះមុនសម្រាល ជាការបែកទឹកភ្លោះមុនពេលដែលស្ត្រីឈឺពោះ។ ការបែកទឹកភ្លោះជាបញ្ហាដែលជួបញឹកញាប់ និងជាមូលហេតុនៃការសម្រាកពេទ្យក្នុងពេលផ្ទៃពោះ។
ក) មូលហេតុ អាចបណ្តាលមកពី៖
– ការឆ្លងមេរោគពេលពពោះ
– ទឹកភ្លោះច្រើន
– កូនភ្លោះ ឬកូនច្រើន

ខ) ការបែកទឹកភ្លោះមានផលវិបាក ទៅតាមអាយុនៃគភ៌៖
– ការបែកទឹកភ្លោះ មុនពេលគភ៌គ្រប់ខែ(មុន ៣៧ អាទិត្យ)
– ការបែកទឹកភ្លោះ ពេលគ៌ភគ្រប់ខែ(ក្រោយ ៣៧ អាទិត្យ)

គ) ការព្យាបាល៖
ការព្យាបាល និងការថែទាំ គឺប្រែប្រួលទៅតាមអាយុនៃគភ៌នៅពេលបែកទឹកភ្លោះ។ ថ្ងៃនេះយើងនឹងធ្វើការបង្ហាញជូន វគ្គទី១ អំពីការបែកទឹកភ្លោះ មុនពេលគភ៌គ្រប់ខែ(ចន្លោះ ២៤-៣៤អាទិត្យ)៖
– ស្ត្រីត្រូវសម្រាកពេទ្យ និងត្រូវធ្វើការតាមដានដោយក្រុមគ្រូពេទ្យជំនាញ
– ការប្រើប្រាស់ថ្នាំរយៈពេលខ្លី (គ្រប់ករណី និងភ្លាមៗ)ដើម្បីបន្ថយការចម្លងរោគទៅលើម្តាយនិងកូន
– ការប្រើប្រាស់ថ្នាំដើម្បីជំនួយសួតកូន
– ការប្រើប្រាស់ថ្នាំកុំឲ្យស្បូនកន្ត្រាក់ ទុកពេលវេលាឲ្យថ្នាំជំនួយសួតកូនមានប្រសិទ្ធិភាព
ចំណាំ៖ ៥០% នៃស្ត្រីនឹងសម្រាលកូនក្នុងរយៈពេលយ៉ាងយូរ មួយអាទិត្យ។

ប្រសិនបើ បងប្អូនស្ត្រីៗ មានការបែកទឹកភ្លោះ និងមានការធ្លាក់ឈាម សូមអញ្ជើញមកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ស្វែងរកមូលហេតុនិងព្យាបាលឲ្យបានត្រឹមត្រូវ៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ មូលហេតុដែលក្តៅខ្លួន ក្នុងអំឡុងពេលមានផ្ទៃពោះ!
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២៤ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ



