សុខភាព
ក្លិនមាត់មិនល្អ! សាកល្បងប្រើវិធីនេះ ធានាលែងមានបញ្ហាដែលនាំឲ្យបាត់បង់ទំនុកចិត្ត
ខ្យល់ដង្ហើមស្រស់ថ្លាមនុស្សនឹងមានទំនុកចិត្ត ប៉ុន្តែបើមានក្លិនអាក្រក់ អ្នកណាក៏មិនចង់នៅជិត ចង់ក្បែរប៉ុន្មានឡើយ។ ដង្ហើមមិនល្អជាទូទៅ អាចកើតឡើងចំពោះគ្រប់គ្នា ដែលមិនបានសំអាតមាត់ធ្មេញបានល្អ និងមិនគ្រប់ជ្រុងជ្រោយ។
មានក្លិនមិនល្អ តោះមកដឹងពីវិធីបន្ទាន់ចំនួន ៧ ដើម្បីទប់ស្កាត់ដង្ហើមអាក្រក់នាំឲ្យបាត់បង់ទំនុកចិត្ត៖
១ ដុសធ្មេញ

ពាក្សពីរម៉ាត់នេះស្រួលយល់ណាស់ តែបើប្រហែស អាចបណ្ដាលឲ្យមានក្លិនមាត់។ ដុសធ្មេញ គ្រាន់តែដុសពេលព្រឹកនិងពេលយប់ប៉ុណ្ណោះ។ ប៉ុន្តែបើដុសមិនបានត្រឹមត្រូវ នឹងបណ្ដាលឲ្យមានបញ្ហាក្លិនមាត់មិនល្អ ។ បន្ថែមពីលើនេះ វាអាចនៅសល់កំទេចកំទីអាហារនៅជាប់ធ្មេញ។ ដូច្នេះសូមដុសធ្មេញឲ្យបានត្រឹមត្រូវ កុំប្រញាប់ ដើម្បីជួយកាត់បន្ថយដង្ហើមមិនល្អផងដែរ។
២ ផឹកទឹកឲ្យបានច្រើន
នេះគឺជាមធ្យោបាយងាយស្រួលជាងគេ ដោយគ្រាន់តែផឹកទឹកឲ្យបានញឹកញាប់ ការផឹកទឹកក៏អាចជួយកាត់បន្ថយក្លិនទឹកមាត់ផងដែរ។
៣ ទំពារស្ករកៅស៊ូ

ក្លិនល្អចេញអញ្ចាញធ្មេញ ជួយកាត់បន្ថយដង្ហើមមិនល្អ។ លើសពីនេះ ការទំពារស្ករកៅស៊ូ ជួយរំញោចទឹកមាត់ដែលជាយន្តការការពារធម្មជាតិ ប្រឆាំងនឹងអាស៊ីដដែលបណ្តាលឲ្យពុកធ្មេញនិងដង្ហើមមិនល្អ។
៤ ប្រើប្រាស់ទឹកក្ពុលមាត់ជាប្រចាំ
សព្វថ្ងៃនេះផលិតផលដកដង្ហើមនៃទឹកក្ពុលមាត់ជាច្រើន ត្រូវបានដាក់លក់ ហើយមានទំហំតូចនិងអាចយកតាមខ្លួនបានយ៉ាងងាយស្រួល។
៥ ស្ករគ្រាប់បំបាត់ក្លិន
ស្ករគ្រាប់មួយចំនួនអាចជួយបំបាត់ដង្ហើមអាក្រក់ វាក៏ជួយធ្វើឲ្យដង្ហើមមានក្លិនផងដែរ។ ការបានណែនាំបង្ហាញថាបន្ទាប់ពីហូបស្ករគ្រាប់ ចូរផឹកទឹកបន្តិច ដើម្បីយកស្ករដែលហូបរួចចេញធ្មេញ។ បើមិនដូច្នោះទេ វាអាចជាបញ្ហាជាមួយនឹងដង្ហើមអាក្រក់វិញ។
៦ ប្រេងដូង
ប្រេងដូងដែលចំរាញ់រួច គឺជារឿងមួយទៀតដែលអាចជួយបំបាត់ដង្ហើមអាក្រក់។ គ្រាន់តែដាក់វាចូលក្នុងមាត់ ហើយក្ពុលមាត់ដូចទឹកបំបាត់ក្លិន។ ធ្វើបែបនេះ នឹងអាចជួយកាត់បន្ថយបាក់តេរីនៅក្នុងមាត់។
៧ ទៅពេទ្យធ្មេញ

ការស្វែងរកទន្តពេទ្យ ដើម្បីថែរក្សាមាត់អ្នក នឹងជួយកាត់បន្ថយក្លិន។ ជាពិសេសគឺជួយឲ្យស្នាមញញឹមរបស់យើងកាន់តែមានទំនុកចិត្ត។ សូមទៅជួបពេទ្យពេទ្យធ្មេញរាល់ ៦ ខែ ម្ដងឲ្យទៀងទាត់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ការបង្ករោគពីធ្មេញអាចនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិត
ចុចអាន៖អាហារ ១០ នេះជួយជំរុញចលនាឈាមរត់បានល្អ ជាពិសេស ដូចនៅឆ្ងាយពីដុកទ័រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


