Connect with us

សុខភាព

អ្នកមិនសូវចូលចិត្តក្លិនបឺរ បើដឹងពីប្រយោជន៍ ផ្លែឈើពណ៌បៃតងចាស់នេះចំពោះរាងកាយ នឹងលែងខកខាន

បានផុស

នៅ

ផ្លែបឺរឬ Avocado ត្រូវបានគេស្គាល់ថា ជាផ្លែឈើមួយប្រភេទ ដែលមានគុណប្រយោជន៍ខ្លាំងដល់រាងកាយ។ កាលពីមុនអាចថាពិបាករកនិងថ្លៃ ចូលមកដល់សព្វថ្ងៃនេះ បឺរកាន់តែងាយស្រួលរក និងធូរថ្លៃជាងមុន។ ចំណែក​រសជាតិវិញ ​សម្រាប់អ្នកមិនចូលចិត្តគឺពិបាកហូប​បន្តិច​ តែបើព្យាយាមនិង​ស្វែងយល់ អ្នកនឹងបានដឹងពី​គុណប្រយោជន៏​ដ៏​មហាសាល​របស់ផ្លែឈើពណ៌បៃតងចាស់នេះ នោះនឹងលែង​ខកខាន​ទទួលទាន​បឺរ​មិនខាន។

Lisa Drayer ជា​អ្នក​ជំនាញ​អាហារ​រូបត្ថម្ភ​នៅ​ទូរទស្សន៍ CNN បានកំណត់​អត្តសញ្ញាណ​ដ៏​អស្ចារ្យ​មួយ​ចំនួន​នៃ​​ផ្លែ​បឺរ​ ដែល​អ្នករាល់គ្នា​មិន​ធ្លាប់​ដឹង៖

១ ប៉ូតាស្យូមខ្ពស់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាមក្រសួងកសិកម្ម​អាមេរិក ​ផ្លែបឺរ ១០០ ក្រាម​ មាន​ផ្ទុក​ប៉ូតាស្យូម ៤៨៥ មីលីក្រាម​ បើ​ប្រៀបធៀប​នឹង​បរិមាណ​ចេក​ដូច​គ្នា។ ប៉ូតាស្យូម​ត្រឹមតែ ៣៥៨ មីលីក្រាម​រំញោច​ប្រព័ន្ធ​សរសៃ​ប្រសាទ​ និង​ជួយ​ដឹកជញ្ជូន​សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​ខ្លួន​ឲ្យ​មានប្រយោជន៍។ វា​ក៏ជួយ​កាត់​បន្ថយ​សំពាធឈាម​ផងដែរ។ ប៉ូតាស្យូម​ក៏​ជួយ​ឲ្យ​រាងកាយ​ដក​ជាតិសូដ្យូម​លើស ដែលមានក្នុងខ្លួន​តាម​រយៈ​ទឹកនោម។

២ សំបូរទៅដោយខ្លាញ់ monounsaturated ដែល​ល្អ​សម្រាប់​រាងកាយ

ខ្លាញ់ Monounsaturated ជួយ​កាត់​បន្ថយ​បរិមាណ​ខ្លាញ់​មិន​ល្អ​នៅ​ក្នុង​ខ្លួន។ វា​ក៏​ជួយ​បង្កើត​ជាតិ​ខ្លាញ់​ដែល​ជាប់​នឹង​ជញ្ជាំង​សរសៃឈាម​ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ស្ទះ​សរសៃ​ឈាម។

៣ មាតិកាជាតិសរសៃខ្ពស់


ផ្លែបឺរ ១០០ ក្រាម​មាន​ជាតិ​សរសៃ​ប្រហែល ៧ ក្រាម។ ផ្លែបឺរ​គឺ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​មនុស្ស​ជា​ច្រើន។ ជាពិសេស​មនុស្ស​ដែល​កំពុង​ឡើង​ទម្ងន់ ​លើស​ពី​នេះ​ជាតិ​សរសៃ​ជួយ​ធ្វើ​ឲ្យ​ប្រព័ន្ធ excretory កាន់​តែ​មាន​ប្រសិទ្ធភាព​ ឬ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ទល់​លាមក។

៤ ផ្ទុក​នៅ​សារធាតុ folate ខ្ពស់

ផ្លែឈើ​ដែល​មាន​ជាតិ​ខ្លាញ់​ ច្រើន​តែ​​សំបូរ​ទៅ​ដោយ​ជាតិ folate ដែល​មាន​ជាតិ folate ប្រហែល ៨១ មីក្រូក្រាម​ មាន​សារសំខាន់​សម្រាប់​ការ​លូតលាស់​ខួរក្បាល​ និង​ចិញ្ចឹម​ស្បូន។ អ្នក​ម្ដាយ​មាន​ផ្ទៃពោះ​គួរ​ទទួលទាន​ប្រូតេអ៊ីន​ប្រមាណ ៤០០ មីក្រូក្រាម​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​ឲ្យ​កូន​មាន​សុខភាព​ល្អ​ ជា​ពិសេស​មាន​ការ​លូតលាស់​ខួរក្បាល​ល្អ​ និង​ជួយ​ធ្វើ​ឲ្យ​ឆ្អឹងខ្នង​មាន​សុខភាព​ល្អ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ផ្លែឈើនិងបន្លែពណ៌ក្រហមស្រស់ ហូបជាទៀងទាត់ ដូចនៅឆ្ងាយពីគ្រូពេទ្យ

ចុចអា​ន៖ផ្លែត្របែកផ្ទុក​ទៅដោយ​សារជាតិចិញ្ចឹមជាច្រើន ​ រួមទាំងជំនួយដល់ស្បែកពីខាងក្នុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ទឹងសៀមរាបមិនមែនកើត​ពី​ធម្មជាតិ ឆ្លងកាត់​ការ​ជីកដោយមនុស្សជំនាន់អាណាចក្រខ្មែរ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ឆន ស្រីណេត ផ្តាំអ្នកវែកញែកមិនឃើញតម្លៃការខិតខំថ្នាក់ដឹកនាំថា “គួររួបរួមសាមគ្គីគ្នាទៅល្អជាង”

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកជំទាវស្ត្រីទី១៖ជាគ្រូពេទ្យទាមទារទំនួលខុសត្រូវខ្ពស់ ប្រឈមជំងឺបាក់ទឹកចិត្តខ្លាំង ហើយបញ្ហានេះអាចធ្វើឱ្យគ្រូពេទ្យសម្លាប់ខ្លួនបាន

ព័ត៌មានជាតិ៨ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ កុមារា កុមារី ជាទំពាំងស្នងឫស្សីសម្រាប់ជាតិ និងជាអ្នកបន្តវេនដ៏មានសក្ដានុពល

សន្តិសុខសង្គម១២ ម៉ោង មុន

សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១ នាក់ បើកទូរ៉ឺម៉កពលរដ្ឋលួចទឹកដោះគោ នៅកណ្ដាលផ្លូវ

ព័ត៌មានជាតិ២៤ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ពេលកូនឈឺ ម្ដាយឳពុកភ័យណាស់ ទោះពេទ្យនៅឆ្ងាយ យប់ជ្រៅប៉ុណ្ណា ក៏បញ្ជូនទៅដែរ ព្រោះជីវិតកូន ជាទ្រព្យមិនអាចកាត់ថ្លៃបានឡើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកជំទាវស្ត្រីទី១៖ជាគ្រូពេទ្យទាមទារទំនួលខុសត្រូវខ្ពស់ ប្រឈមជំងឺបាក់ទឹកចិត្តខ្លាំង ហើយបញ្ហានេះអាចធ្វើឱ្យគ្រូពេទ្យសម្លាប់ខ្លួនបាន

Sokha Hotels

ព័ត៌មានពេញនិយម