សុខភាព
គ្រូពេទ្យព្រមាន ជាសះស្បើយពីកូវីដ-១៩ភ្លាម មិនទាន់អាចរួមដំណេកបានទេ
ទោះបីជាការស្រាវជ្រាវមុនៗធ្លាប់បង្ហាញថា វីរុសកូវីដ-១៩ មិនចម្លងតាមរយៈទឹកកាមឬការរួមភេទក៏ដោយ ប៉ុន្តែការសិក្សាថ្មីមួយបានព្រមានចំពោះការរួមដំណេកក្នុងកំលុងជាសះស្បើយពីជំងឺនេះ។

អត្ថបទការស្រាវជ្រាវថ្មីដែលចេញផ្សាយដោយសមាគមវេជ្ជសាស្ត្រអាមេរិក(AMA) បានរកឃើញថា សំណាកទឹកកាមពិតជាមានផ្ទុកវីរុសកូវីដ-១៩ ហើយអ្នកវិទ្យាសាស្រ្តបានផ្ដល់ដំបូន្មានចំពោះអ្នកមានដៃគូរួមភេទ ក្រោយជាសះស្បើយពីជំងឺ គប្បីរង់ចាំមួយរយៈពេលសិន ទើបអាចបង្កាត់ភ្លើងស្នេហ៍បាន។

ក្នុងនោះក្រុមអ្នកជំនាញបានហាមប្រាមដល់អ្នកជំងឺកូវីដ-១៩ បន្ទាប់ពីជាសះស្បើយភ្លាម ត្រូវតមរួមភេទរយៈពេល ៣០ ថ្ងៃ។
បន្ទាប់ពីធ្វើពិសោធន៍លើបុរសជនជាតិចិន ៣៨ នាក់ នៅក្នុងខេត្តហេណាន ប្រទេសចិន គេបានរកឃើញសំណាកវីរុស ១៦ ភាគរយក្នុងចំណោមពួកគេ។ ទោះយ៉ាងណា តាមការសិក្សាមិនទាន់មានភ័ស្ដុតាងគ្រប់គ្រាន់នៅឡើយថា ក្នុងប្រដាប់ភេទបុរសមានផ្ទុកសំណាកវីរុស តែវាអាចទៅរួចដែលវីរុសអាចចម្លងតាមរយៈពងស្វាស។ ត្បិតហានិភ័យចម្លងនេះមានតិចតួចពិតមែន ប៉ុន្តែអ្នកស្រាវជ្រាវបានទទូចម្ដងហើយម្ដងទៀតឱ្យរង់ចាំ ៣០ ថ្ងៃបន្ទាប់ពីបានជាសះស្បើយ សឹមរួមដំណេក។
ក្នុងពេលដំណាលគ្នានេះផងដែរ អ្នកជំនាញបានទូន្មានបន្ថែមថា ប្រសិនបើរួមភេទក្រោយ ៣០ ថ្ងៃនោះ ត្រូវប្រើស្រោមអនាម័យដើម្បីធានាសុវត្ថិភាពសុខភាពខ្ពស់ និងបង្ការផលប៉ះពាល់ចំពោះការបង្កកំណើត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ InsideHook
ចុចអាន៖ ក្រុមអ្នកជំនាញបញ្ជាក់ច្បាស់ៗថា កូវីដមិនឆ្លងតាមរយៈអាហារដែលយើងហូបឡើយ
ចុចអាន៖ វេជ្ជបណ្ឌិតទូន្មានហាមរួមភេទ៣ថ្ងៃ ក្រោយចាក់វ៉ាក់សាំងបង្ការកូវីដ-១៩
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


