សុខភាព
ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បង្ហាញពីការទទួលទានវីតាមីន C ដែលត្រឹមត្រូវ
បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាមួយចំនួនបាននិយមតៗគ្នាថា ការញ៉ាំវីតាមីន C អាចជួយការពារទប់ស្កាត់ ឬបង្ការមេរោគកូវីដ-១៩ ហើយបានទិញវីតាមីន C តាមឱសថស្ថាននានាមកញ៉ាំតាមៗគ្នា ដោយមិនបានដឹងពីកម្រិត ឬបរិមាណ ព្រមទាំងរយៈពេលនៃការទទួលវីតាមីន C នោះជាដើម។

ទាក់ទងទៅនឹងការ ទទួលទាន វីតាមីន C នេះ ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) បានមានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ជាទូទៅការញ៉ាំតែផ្លែឈើ ដូចជាផ្លែក្រូចជាដើមនោះ គឺពោរពេញដោយវីតាមីន C ហើយ ព្រោះផ្លែឈើជាមួយបន្លែ មានសារធាតុច្រើនដែលជួយប្រព័ន្ធការពារមនុស្ស។
ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី មានលើកឡើងថា៖ “ប៉ុន្តែនៅស្រុកខ្មែរយើង មួយៗមិនសូវញ៉ាំទេ បន្លែផ្លែឈើ ដូច្នេះហើយ ធ្វើឱ្យប្រព័ន្ធការពារយើងចុះខ្សោយ។ អ៊ីចឹងបានម្នាក់ៗដើម្បីជួយឱ្យប្រព័ន្ធការពារយើង ចូលចិត្តប្រើផ្លូវកាត់ ញ៉ាំវីតាមីន C ហ្នឹងដើម្បីទប់ស្កាត់ ដែលបច្ចុប្បន្ននេះកំពុងមានបញ្ហាជាមួយវីរុសកូវីដ។”

លោកឧកញ៉ាវេជ្ជបណ្ឌិត ថ្លែងបន្តថា ការញ៉ាំវីតាមីន C គឺដូចជំនួសឱ្យការញ៉ាំបន្លែផ្លែឈើមួយចំនួន ដើម្បីជំរុញប្រព័ន្ធការពារមនុស្សឱ្យខ្លាំង ទប់ស្កាត់ការវាយលុកមេរោគ។ ប៉ុន្តែអ្នកខ្លះញ៉ាំមិនបាន គឺញ៉ាំទៅ មានធ្វើទុក្ខដូចជារាគ ឬក្រហាយក្រពះ ឈឺពោះ ឧស្សាហ៍ផោមជាដើម ឯអ្នកខ្លះគឺញ៉ាំវីតាមីន C បានដោយមិនមានបញ្ហាចោទ។
ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី អ្នកជំនាញផ្នែកសុខភាពទូទៅ និងសាធារណៈ ដែលតែងតែចែករំលែកអំពីវិធីសាស្ត្រថែរក្សាសុខភាព នៅលើបណ្ដាញសង្គមហ្វេសប៊ុក បានបង្ហាញពីកម្រិតនៃការទទួលទានវីតាមីន C ថា ការញ៉ាំវីតាមីន C ក្នុងមួយថ្ងៃ គឺពី១,០០០ ទៅ១,៥០០មីល្លីក្រាម។

លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាន៍បញ្ជាក់ថា៖ “បើ១,០០០ មីល្លីក្រាម គឺញ៉ាំមួយថ្ងៃ ១គ្រាប់ បើ១,៥០០មីល្លីក្រាម ញ៉ាំម្ដង៥០០មីល្លីក្រាម ញ៉ាំ១ថ្ងៃ៣ដង ហើយញ៉ាំទឹកឱ្យបានច្រើន”។
ជាមួយគ្នានេះ លោកឧកញ៉ាវេជ្ជបណ្ឌិត បានបញ្ជាក់ថា នៅបរទេស គឺប្រជាជនគេទិញវីតាមីន C ញ៉ាំជាប្រចាំ គឺអត់កំណត់អីទេ។ ចំណែកការញ៉ាំវីតាមីន C របស់ប្រជាពលរដ្ឋកម្ពុជា គឺមិនងាយលើសបរិមាណទេ ព្រោះប្រជាជនយើងមិនសូវញ៉ាំបន្លែផ្លែឈើ គឺញ៉ាំតិចណាស់ ដូច្នេះមានតែ ខ្វះវីតាមីន C ច្រើនជាងលើស។
គួរបញ្ជាក់ថា វីតាមីនCគឺជាវីតាមីនដែលនៅក្នុងរាងកាយរបស់សត្វមួយចំនួនអាចបង្កើតបានដោយខ្លួនឯង ប៉ុន្ដែសម្រាប់មនុស្សវិញយើងអាចទទួលវីតាមីននេះបានរយៈអាហារ បន្លែ ផ្លែឈើស្រស់ជាពិសេសផ្លែឈើដែលមានជាតិជូរ៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ