សុខភាព
រលាកសួតនិងកូវីដ មានរោគសញ្ញាដូចគ្នា ធ្វើយ៉ាងម៉េចទើបដឹងថាមួយណាជាជំងឺអ្វី?
សមាគម Urvesh នៃប្រទេសថៃបង្ហាញពីកូវីដ ១៩ និងជំងឺរលាកសួត (fibrotic-ILD ) មានរោគសញ្ញាស្រដៀងគ្នា។ ប៉ុន្តែទោះបីដូចគ្នា អ្នកជំងឺក៏ត្រូវតែស្វែងយល់ និងដឹងឲ្យបានច្បាស់ ចៀសវាងយល់ច្រឡំនាំធ្ងន់ខ្លាំង។
តើអ្វីទៅជាជំងឺរលាកសួត?
សាស្ត្រាចារ្យបណ្ឌិត Nithipat Chiarakul ប្រធានសមាគម Urvesh បញ្ជាក់ថា រលាកសួត គឺជាក្រុមជំងឺដែលបណ្តាលឲ្យរលាកជាលិកានៅក្នុងសួត។ វាជាជំងឺកម្រមួយដែលមិនដឹងពីមូលហេតុ។ លើសពីនេះ ព័ត៌មានសិក្សានៅមានកម្រិត ត្រូវការជំនាញឯកទេសនិងការព្យាបាលពហុជំនាញ។

គ្រោះថ្នាក់នៃជំងឺរលាកសួត
ដុំសាច់ក្នុងសួតគឺធ្ងន់ធ្ងរដូចមហារីកដែរ។ ប្រសិនបើមិនបានព្យាបាលទេ មេរោគនេះអាចរស់នៅបានតែ ៣,៥ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែប្រសិនបើធ្វើរោគវិនិច្ឆ័យបានឆាប់នៅដំណាក់កាលដំបូង។ វានឹងកាត់បន្ថយរោគសញ្ញានៃជំងឺ និងមិនអាចរស់នៅបានយូរឡើយ។
កូវីដ -១៩ និងជំងឺរលាកសួត
អ្នកជំងឺរលាកសួត ជារឿយៗធ្វើរោគវិនិច្ឆ័យយឺតពេល នេះគឺដោយសារតែរោគសញ្ញាមានលក្ខណៈប្រហាក់ប្រហែលនឹងជំងឺដទៃទៀត ដូចជាជំងឺស្ទះសួតរ៉ាំរ៉ៃ (COPD) ចំពោះបុរសជំងឺខ្សោយបេះដូង ស្ទះ ចំពោះស្ត្រីជំងឺរបេង មហារីកសួត និងជំងឺបេះដូង។ ដោយសាររោគសញ្ញាស្រដៀងនឹងអ្នកជំងឺកូវីដ ១៩ ទាំងដង្ហើមខ្លី ក្អកស្ងួត និងរលាកសួត។ ដូច្នេះវាជាការចាំបាច់ ដែលអ្នកជំងឺត្រូវតាមដានរោគសញ្ញារបស់ពួកគេដោយយកចិត្តទុកដាក់ ដើម្បីបានធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ។

រោគសញ្ញានៃជំងឺរលាកសួត
រោគសញ្ញាដែលអាចបង្ហាញពីជំងឺរលាកសួតរួមមាន៖ ក្អក អស់កម្លាំង រយៈពេលជាង ២ ខែ ដោយគ្មានមូលហេតុផ្សេងទៀត ។ សំឡេងដកដង្ហើមខុសពីធម្មតានៃសួតទាំងពីរ (មិនមែនអ្នកជក់បារីទេ) អុកស៊ីសែននៅចុងម្រាមដៃទាប នៅពេលហាត់ប្រាណ។
លើសពីនេះ អ្នកជំងឺកូវីដ ១៩ កន្លែងដែលសួតត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ អាចមានហានិភ័យនៃ ជំងឺរលាកសួតផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វ៉ាក់សាំងកូវីដគ្រប់ដូស បានការពារអ្នកជំងឺបេះដូងនិងសួត ពីការស្លាប់ដល់ទៅ ៩០ ភាគរយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


