សុខភាព
ដឹងអត់ គ្រឿងទេសក្នុងផ្ទះបាយ ទុកបានយូរប៉ុនណា?
សម្ភារប្រើប្រាស់នៅក្នុងផ្ទះ ឬសម្លៀកបំពាក់ដែលយើងស្លៀកពាក់ប្រចាំថ្ងៃសុទ្ធតែមានកាលបរិច្ឆេទទាំងអស់ ហើយសូម្បីគ្រឿងផ្សំក្នុងផ្ទះបាយ ក៏មានថ្ងៃផុតកំណត់ដូចគ្នា។ វេជ្ជបណ្ឌិតផ្នែកទូទៅ លី ឫទ្ធីគុណ បានឲ្យដឹងគ្រឿងទេសសម្រាប់ចម្អិនអាហារ គឺមានថ្ងៃផុតកំណត់គ្រប់ប្រភេទ ហើយបើបន្តប្រើប្រាស់រហូតមិនដូរ អាចមានបញ្ហាសុខភាពផ្សេងៗ។
– ប្រភេទម្សៅ៖ មានសុពលភាពចាប់ពី ៦-១២ ខែ ម្សៅមានគុណភាពល្អធម្មតាអាចទុកបាន ៦ ខែ រីឯម្សៅល្អលេខមួយអាចទុកបាន ១ ឆ្នាំ។
– ប៊ីចេង៖ មានអាយុកាលចាប់ពី ២ ឆ្នាំ ឡើងទៅ ប្រសិនបើយើងថែរក្សានៅកន្លែងមានសុវត្ថិភាព និងមិនហែកកញ្ចប់។

– ស្ករស៖ អាចមានរយៈពេលរហូតដល់ ២ ឆ្នាំបន្ទាប់ពីយើងបើកប្រើហើយ។ តាមបច្ចេកទេស ស្ករមិនដែលខូចគុណភាពឡើយ ឲ្យតែគ្មានរបស់កខ្វក់ ឬជាតិសំណើមចូល តែគេណែនាំឲ្យបោះបង់ចោលបន្ទាប់ពី ២ ឆ្នាំ។

– អំបិល៖ មានអាយុកាលវែងណាស់ ប៉ុន្តែយកល្អយើងគួរទុកវាប្រហាក់ប្រហែលទៅនឹងស្ករ ប៊ីចេងទៅបានហើយ។

– ប៊័រ៖ អាចទុកបានប្រហែល ៦-៩ ខែប៉ុណ្ណោះនៅក្នុងទូទឹកកក ហើយកាលបរិច្ឆេទល្អបំផុតដោយបោះត្រាលើកញ្ចប់នោះមានរយៈពេលយ៉ាងហោចណាស់តែ ១ ខែប៉ុណ្ណោះ។
– ម្រេច៖ ប្រសិនបើមិនមានកាលបរិច្ឆេទនៅលើកញ្ចប់ ឬមានតែកាលបរិច្ឆេទវេចខ្ចប់ ម្រេចមូលអាចរក្សាគុណភាពប្រហែល ៣ ទៅ ៤ ឆ្នាំ ហើយម្រេចម៉ដ្ដល្អបំផុតប្រហែលជា ២ ឆ្នាំ។ ម្រេចនឹងមិនខូចគុណភាពទេ បើយើងរក្សាទុកវាឲ្យបានត្រឹមត្រូវ។

– ទឹកស៊ីអ៊ីវ៖ បើមិនបានបើកគម្របទេ អាចរក្សាទុករហូតដល់ ២ ឆ្នាំ ហើយបើបើករួចយ៉ាងយូរត្រឹម ៦ ខែប៉ុណ្ណោះ។
– ប្រេងខ្យង៖ មានអាយុកាលប្រហែល ១៨ ទៅ ២៤ ខែបើមិនទាន់បើកគម្រប នេះជាកាលបរិច្ឆេទនៅសម្រកដប ប៉ុន្តែបើយើងមិនប្រាកដអំពីគុណភាពសូមប្រើកន្លះឆ្នាំបានហើយ ដើម្បីទទួលបានរសជាតិអាហារឈ្ងុយឆ្ងាញ់។
– ប្រេងឆា៖ ដរាបណាយើងមិនទាន់បើក និងរក្សាទុកបានត្រឹមត្រូវល្អ យ៉ាងហោចណាស់ក៏ ២ ឆ្នាំដែរ ឬអាចយូរជាងនេះទៅទៀត។ នៅពេលបើកដបប្រើរួចហើយ ប្រេងឆាអាចទុកបាន ៦ ខែ ទៅ ១ឆ្នាំ។
លោកវេជ្ជបណ្ឌិតរូបនោះបានបន្តទៀតថា គ្រឿងទេសខ្លះពេលហួសកាលបរិច្ឆេទហើយវានឹងបាត់បង់រសជាតិ ក្លិន និងអាចមានបាក់តេរី ផ្សិត កកើតទៅក្នុងនោះ ដែលពេលញ៉ាំទៅនាំឲ្យឈឺពោះ រាករូសជាដើម។ មួយវិញទៀតផលិតផលដែលប្រើជ័រទៅវេចខ្ចប់ទុកកាន់តែយូរ ជាតិជ័រកាន់តែសាយភាយ នាំឲ្យមានបញ្ហាសុខភាពនាអនាគត។ ចំពោះការទិញគ្រឿងអស់នោះយកមកប្រើត្រូវដឹងពីកម្រិតបរិមាណត្រូវប្រើប្រាស់ក្នុងផ្ទះ ពោលបានគ្រួសារធំទិញទំហំធំមិនខុសទេ តែបើគ្រួសារតូចទិញចំណុះតិចទៅ។
រឿងសំខាន់មួយទៀតគេតែងតែណែនាំឲ្យយើងរក្សាទុកគ្រឿងទេសទាំងនោះនៅកន្លែងមានសុវត្ថិភាព បើទោះជាផ្ទះបាយជាកន្លែងមានកម្ដៅក្ដៅជាងកន្លែងដទៃ តែមិនគួរឲ្យត្រូវថ្ងៃ ភ្លើង ឬទុកជ្រាបចូលឡើយ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្
ចុចអាន៖ ប្រើគ្រឿងផ្សំ ៣ មុខនេះច្រើនក្នុងអាហារ ប្រៀបបាននឹងយកជំងឺដាក់ខ្លួន
ចុចអាន៖ គ្រឿងផ្សំមានក្នុងអាហារ និងអាហារកញ្ចប់មួយចំនួននេះ អាចបង្កគ្រោះថ្នាក់ដល់សុខភាព
-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៨ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


