សុខភាព
តើបុរសគួរចូលរួមបែបណាជាមួយសុខភាពស្ត្រី
សុខភាពផ្លូវភេទ សុខភាព បន្តពូជរបស់ស្ត្រីជារឿងសំខាន់ ដែលគួរតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ ជាពិសេសពីសំណាក់ដៃគូររបស់ស្ត្រីផ្ទាល់ដោយហេតុថា មានតែដៃគូរទាំងសងខាងទេដែលយល់ដឹងច្បាស់ពីសុខភាពគ្នាទៅវិញទៅមក។ ការរំលូតក៏ជាផ្នែកមួយនៃសុខភាពផ្លូវភេទ សុខភាពបន្តពូជ របស់ស្ត្រីដែរ។ ដែលទាមទារឲ្យមានការចូលរួមពីបុរសដែលជាស្វារមី ឬដៃគូរក្នុងការជួយគាំទ្រនិងលើកទឹកចិត្ត បើមិនដូច្នោះទេ ស្ត្រីអាចនឹងប្រឈមមុខជាមួយបញ្ហាជាច្រើន ជាពិសេសគឺការរងសម្ពាធនិងបញ្ហាផ្លូវចិត្ត។

នៅជុំវិញរឿងរំលូតនេះផងដែរ បុរសគួរតែមានការស្វែងយល់ដឹងឲ្យបានខ្ពស់ក្នុងការចូលរួមផ្ដល់ជាកម្លាំងចិត្ត និងគំនិតយោបល់នានា ទាក់ទងទៅលើការធ្វើការសម្រេចចិត្តរបស់ដៃគូ។ នេះជាសម្ដីរបស់លោកគ្រូបង្រៀនភាសាអង់គ្លេសម្នាក់នៅវិទ្យាល័យតេជោ ហ៊ុន សែន ក្រាំងអំពិល ខេត្តកំពត ។
លោកគ្រូមានប្រសាសន៍ថា ការរំលូតមានអត្ថប្រយោជន៍សំខាន់ណាស់ចំពោះស្ត្រី ទី១ គឺអាចកាត់បន្ថយភាពក្រីក្រក្នុងគ្រួសារ។ កាលណាមានកូនញឹកញាប់ពេកនាំឲ្យជួបផលវិបាកក្នុងការកសាងសុភមង្គលក្នុងគ្រួសារផងដែរ។
បើនិយាយពីសុខភាពផ្លូវភេទសុខភាពបន្តពូជ ការពន្យារកំណើតជាពិសេសការរំលូតវិញ លោកគ្រូក៏បានបព្ជាក់បន្ថែមថា ចំពោះបុរសៗវិញ គួរតែមានការចូលរួមយល់ដឹងឲ្យកាន់តែស៊ីជម្រៅ លើបញ្ហាសុខភាពរបស់ភរិយាពេលដែលនាងចង់ទៅទទួលយកសេវារំលូត ឬសេវាពន្យារកំណើត ហើយស្វាមីគួរតែគាំទ្រនិងលើកទឹកចិត្តដល់ប្រពន្ធខ្លួនជានិច្ច។

លោកគ្រូបញ្ជាក់ទៀតថា នៅក្នុងសាលារៀនរបស់គាត់មានគ្រូបង្រៀនមួយចំនួនក៏បាននាំគ្នានិយាយពីរឿង សុខភាពផ្លូវភេទ សុខភាព បន្តពូជផងដែរ ដែលវាបានរំលេចឲ្យឃើញពីសារ:សំខាន់នៃរឿងនេះ។ ជាលទ្ធផលយើងឃើញថា បន្ទាប់ពីបានពិភាក្សានិងទទួលចំណេះដឹងបន្ថែមទាក់ទងទៅនឹងសុខភាពផ្លូវភេទ សុខភាពបន្តពូជយើងឃើញថា បុរសៗយើងមានការយល់ដឹងច្រើន ហើយក្រុមគ្រួសារក៏មានពេលវេលាច្រើនសម្រាប់ធ្វើការចិញ្ចឹមបុត្រធីតា និងកសាងអនាគតគ្រួសារឲ្យមានសុភមង្គលដែរ។
ពាក់ព័ន្ធទៅនឹងសុខភាពផ្លូវភេទ សុខភាពបន្តពូជរបស់បុរស និងស្ត្រីចំពោះយុវវ័យក៏មានតួនាទីស្វែងយល់ជុំវិញរឿងនេះដែរ។ ដោយឡែក កញ្ញា ស៊ីវ ម៉េង អាយុ១៦ឆ្នាំ បញ្ជាក់ថា ទោះបីខ្ញុំជាយុវវ័យកំពុងសិក្សានៅថ្នាក់ទី៩ ក្តី តែចំពោះបញ្ហាសុខភាពបន្តពូជ ផ្លូវភេទ ខ្ញុំគិតថា មានសារៈសំខាន់ណាស់ព្រោះខ្ញុំបានការអញ្ជើញពីអ្នកស្ម័គ្រចិត្ត របស់អង្គការ(រ៉ាក់)ឲ្យចូលរៀនវគ្គសិក្សាដើម្បីទទួលយកចំណេះដឹងផ្នែកសុខភាព យុវវ័យ ជុំវិញរឿងផ្លូវភេទនេះដែលវាអាចជួយទៅដល់បញ្ហាសុខភាពធ្វើឲ្យយើងបានយល់ដឹងពីសុខភាពខ្លួនឯង ជាពិសេសសម្អាតរាងកាយ និងសម្អាតប្រដាប់ផ្លូវភេទរបស់យើង ហើយខ្ញុំក៏បានយកចំណេះដឹង ពី សុខភាព យុវវ័យ ទៅអប់រំណែនាំផ្សព្វផ្សាយដល់យុវវ័យដ៏ទៃទៀតដើម្បីឲ្យយុវវ័យចេះថែទាំខ្លួនឯង ដើម្បីចៀសផុតពីជំងឺទាំងឡាយ ជាពិសេសពីជំងឺកូវីដ១៩ និងជំងឺអេដស៍ផងដែរ។ ចំណែកនៅសាលារៀនក៏តែងតែជួយដាស់តឿន ក្រើនរំឭកដល់យុវវ័យយើងឲ្យពួកគាត់ត្រូវចេះអនាម័យខ្លួនប្រាណ លាងសម្អាតជាពិសេសបាញ់អាល់កុល ឬពាក់ម៉ាស់ឲ្យបានត្រឹមត្រូវនិងរក្សាគម្លាតពីគ្នា ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ដែលកំពុងនៅបង្កបញ្ហានៅឡើយ។

រាល់ការរំលូតនិងពន្យាកំណើតជុំវិញបញ្ហាផ្លូវភេទ ឱសថការីម្នាក់ឈ្មោះ គង់ សុវណ្ណារា នៃមន្ទីរពេទ្យបង្អែក កំពង់ត្រាចបានបញ្ជាក់ថា ក្រោយពីមានការចុះផ្សព្វផ្សាយអំពីសុខភាពរបស់ស្ត្រីទាក់ទងទៅនឹងការរំលូត ការពន្យាកំណើតរបស់អង្គការ(រ៉ាក់)បានចុះមកបង្រៀនរួចមកឃើញថា ស្ត្រីយើងបច្ចុប្បន្នកំពុងស្វែងយល់បានយ៉ាងច្រើនពីអត្ថប្រយោជន៍រាល់ការរំលូតដោយសុវត្ថិភាពដោយសារតែគាត់បានមកពិគ្រោះ និងពិភាក្សាអំពីសុខភាពរបស់ស្ត្រីទាក់ទងទៅនឹងការរំលូត ការពន្យាកំណើតរបស់អង្គការ (រ៉ាក់)បានចុះមកបង្រៀនយើងឃើញថា ស្ត្រីយើងបច្ចុប្បន្នកំពុងស្វែងយល់បានយ៉ាងច្រើនពីអត្ថប្រយោជន៍រាល់ការរំលូត ដោយសុវត្ថិភាព។ ដោយសារតែគាត់មកពិគ្រោះអំពីសុខភាពស្ត្រីដើម្បីផ្តល់សេវាថ្នាំលេបថ្នាំសុល ឬថ្មាំ ពន្យាកំណើតដាក់កង និងការប្រើប្រាស់ស្រោមអនាម័យជាដើម។
អ្នកគ្រូពេទ្យបញ្ជាក់ចុងក្រោយថា ធម្មតាគឺមានតែរោគស្ត្រីទេកម្រមានរោគបុរសណាស់ ព្រោះស្ត្រីយើងតែងតែប្រឈមបញ្ហាជាច្រើនពីសុខភាពផ្លូវភេទ ដូច្នេះគួរតែស្ត្រីយើងទៅរកមន្ទីរពេទ្យ ឬគ្លីនិក ដែលមានការទទួលស្គាល់ត្រឹមត្រូវបើសិនជាស្ត្រីយើងចង់ធ្វើការរំលូតប្រកបដោយសុវត្ថិភាព៕
អត្ថបទ៖ រុងរឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


