សុខភាព
របបអាហារគួរហូប អាចកាត់បន្ថយហានិភ័យ កើតជំងឺមហារីក
ទោះបីជាមិនមានអាហារជាក់លាក់ តែមួយមុខណាមួយអាចប្រឆាំងនឹងជំងឺមហារីកបានមែន តែការមានរបបអាហារចម្រុះមុខដោយបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិបញ្ចូលគ្នា ជាវិធីសាស្រ្តល្អមួយក្នុងការការពារយើងពីហានិភ័យកើតជំងឺមហារីក។
ចង់កាត់បន្ថយហានិភ័យកើតជំងឺកាចសាហាវមួយនេះ គួរពិចារណារបបអាហារដូចខាងក្រោមនេះ៖
១. របបអាហារមានបន្លែ ផ្លែឈើចម្រុះ
បន្លែ និងផ្លែឈើ គឺ សម្បូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹមផ្សេងៗ ដែលត្រូវគេគិតថាអាចមានសមត្ថភាពជួយកាត់បន្ថយហានិភ័យជំងឺមហារីកជាក់លាក់មួយចំនួន។ ការញ៉ាំអាហារដូចជាបន្លែ និងផ្លែឈើច្រើន នឹងធ្វើឲ្យយើងមិនសូវញ៉ាំជាតិស្ករច្រើន។ ជំនួយឲ្យការញ៉ាំអាហារសម្បូរ ដោយស្ករកែច្នៃ យើងគួរងាកមកញ៉ាំផ្លែឈើវិញ សម្រាប់អាហារសម្រន់។
របបអាហារសម្ពូរដោយបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងគ្រាប់ផ្លែឈើ ជាប្រភេទអាហារគេជឿថាអាចជួយប្រឆាំងនឹងជំងឺមហារីក។
២. ញ៉ាំតែបៃតង

តែបៃតងមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងអាចជាផ្នែកមួយសំខាន់ក្នុងរបបអាហារប្រឆាំងនឹងជំងឺមហារីក។ តែបៃតងទំនងជាអាចជួយការពារជំងឺមហារីកថ្លើម សុដន់ លំពែង សួត បំពង់អាហារ និងស្បែក។ អ្នកស្រាវជ្រាវបានរកឃើញថាសារធាតុគីមីម្យ៉ាងឈ្មោះថា epigallocatechin-3 gallate នៅក្នុងតែបៃតង អាចមានសកម្មភាពប្រឆាំងអង់ហ្សីមបង្កការលូតលាស់មហារីក។ ក្នុងតែបៃតងមួយពែង មានផ្ទុកគ្រឿងផ្សំសារធាតុប្រឆាំងដុំសាច់ចន្លោះពី១០០ទៅ២០០មិល្លីក្រាម។
៣. ញ៉ាំប៉េងបោះឲ្យបានច្រើន
ការសិក្សាជាច្រើនបង្ហាញថាសារធាតុប្រឆាំងអុកស៊ីតកម្ម lycopene នៅក្នុងផ្លែប៉េងប៉ោះ អាចថាមានគុណប្រយោជន៍ខ្ពស់ជាង beta-carotene ,alpha-carotene និងវីតាមីនE ផង។ សារធាតុ lycopene ជាប្រភេទអាហារអាចប្រឆាំងនឹងជំងឺមហារីក ដែលអាចជួយការពារយើងពីជំងឺមហារីកជាក់លាក់មួយចំនួនដូចជាជំងឺមហារីកក្រពេញប្រូស្តាត និងមហារីកសួត។
៤. ខ្ទឹមស និងខ្ទឹមបារាំង
ការសិក្សាបានរកឃើញថាខ្ទឹមស និងខ្ទឹមបារាំង អាចមានសមត្ថភាពបញ្ឈប់ព័ត៌មានរបស់សារធាតុបង្កជំងឺមហារីកនៅក្នុងរាងកាយ ពិសេសនៅពោះវៀនធំ ថ្លើម និងសុដន់។ នៅក្នុងខ្ទឹមបារាំង និងខ្ទឹមស ត្រូវគេដឹងថាមានផ្ទុកសារធាតុស្ពាន់ធ័រសកម្ម ដែលអាចការពារជំងឺមហារីកបាន។
៥. ញ៉ាំត្រី

ខ្លាញ់នៅក្នុងត្រីមានផ្ទុកអាស៊ីដខ្លាញ់អូនមេហ្គា៣ ដែលអាស៊ីដខ្លាញ់ប្រភេទនេះ មានទំនាក់ទំនងទៅនឹងការកាត់បន្ថយហានិភ័យជំងឺមហារីកក្រពេញប្រូស្តាត។ បើសិនជាគ្នាយើងមិនសូវមានទម្លាប់ញ៉ាំត្រីទេ គួរចាប់ផ្ដើមពីពេលនេះទៅ៕
ចុចអាន៖ជំងឺមហារីក ៥ ប្រភេទ ច្រើនកើតលើកុមារតូចៗ
ចុចអាន៖ជឿអត់បើប្រាប់ថា ប្រភេទអាហារយើងញ៉ាំ ប៉ះពាល់ដល់អារម្មណ៍យើង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


