សុខភាព
ក្មេង ៥ឆ្នាំ ចាក់វ៉ាក់សាំងកូវីដរួច ឪពុកម្ដាយត្រូវជួយកូនធ្វើរឿងទាំងនេះ ដើម្បីជំរុញប្រសិទ្ធភាពថ្នាំ
កុំថាឡើយមនុស្សពេញវ័យ សូម្បីកុមារតូចៗក៏ត្រូវការរបបអាហារ បូករួមនឹងសកម្មភាពមួយចំនួន បន្ទាប់ពីចាក់ថ្នាំបង្ការកូវីដ-១៩ ដើម្បីជួយជំរុញប្រសិទ្ធភាពវ៉ាក់សាំងដែរ។

ក្រោយពីចាក់វ៉ាក់សាំងការពារកូវីដ-១៩រួចថ្មីៗ ប្រសិនបើឪពុកម្ដាយឬអាណាព្យាបាល ព្រងើយកន្តើយចំពោះទម្លាប់ហូបចុក និងការរស់នៅរបស់កុមារ វាអាចបណ្ដាលឱ្យថ្នាំបង្ការមិនអាចឆ្លើយតបពេញលេញលើសរីរាង្គរបស់ពួកគេ។ ហេតុនេះបានជាឪពុកម្ដាយ ត្រូវដឹងអំពីប្រការគួរធ្វើចំពោះកុមារ ក្រោយចាក់វ៉ាក់សាំងកូវីដរួចទាំងពីរលើក ក្នុងការជំរុញដល់ប្រព័ន្ធភាពស៊ាំដើម្បីពន្លឿនល្បឿនបង្កើតអង់ទីគ័រការពាវីរុស។
ជំរុញក្មេងផឹកទឹកឱ្យបានច្រើន៖ ក្រោយចាក់វ៉ាក់សាំងរួច ទាំងក្មេងទាំងចាស់នឹងមានអាការមិនស្រួល ឬក្ដៅខ្លួន ដែលប្រការនេះជាហេតុបណ្ដាលឱ្យរាងកាយខ្វះជាតិទឹក។ ដូច្នេះសូមជំរុញកូនៗដែលមិនទម្លាប់ផឹកទឹកច្រើន ធ្វើយ៉ាងណាផឹកទឹកឱ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់ ១.៥-២លីត្រ ក្នុងមួយថ្ងៃ។
ឱ្យក្មេងសម្រាកគ្រប់គ្រាន់៖ បើយោងសម្ដីតាមវេជ្ជបណ្ឌិត Michael Thorpy សាស្រ្តាចារ្យផ្នែកសរសៃប្រសាទមកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ Albert Einstein នៅញូយ៉ក បានអះអាងថា ចំពោះមនុស្សពេញវ័យក្រោយទទួលវ៉ាក់សាំងត្រូវតែគេងឱ្យបានយ៉ាងហោច ៧ម៉ោង។ ដោយឡែកក្មេងៗ ជាទូទៅ ពួកគេត្រូវការគេងយ៉ាងហោច ៨ម៉ោង ក្នុងមួយថ្ងៃ។ ហេតុនេះ ក្រោយពេលចាក់វ៉ាក់សាំងរួច គួរកុំបណ្ដោយឱ្យកុមារគេងតិចជាង ៨ម៉ោង ព្រោះបង្ការប្រព័ន្ធភាពស៊ាំពួកគេចុះខ្សោយ ពិបាកធ្វើការជាមួយវ៉ាក់សាំង។
យកចិត្តទុកដាក់របបអាហារ៖ ដើម្បីបង្កើនភាពស៊ាំក្នុងរាងកាយបានរហ័ស ជួយប៉ូវកម្លាំង និងជួយកាត់បន្ថយការឈឺចាប់ ព្រមទាំងរលាកក្រោយពេលចាក់វ៉ាក់សាំង គួរឱ្យក្មេងហូបស៊ុប ជាពិសេសសម្លទឹក មានបន្លែត្រីសាច់ផ្សេងៗ។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) របស់អាមេរិក ទូន្មានចំពោះមនុស្សពេញវ័យ ក៏ដូចជាកុមារដែរ ឱ្យទទួលទានអាហារសម្បូរជីវជាតិ បន្លែបៃតង និងចៀសវាងអាហារខ្លាញ់ច្រើន ប្រៃពេកឬផ្អែមពេក ដើម្បីធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំទ្វេរឡើង៕
អត្ថបទ៖ សន្យា
ចុចអាន៖ នេះ ផលរំខាននៃវ៉ាក់សាំង Sinovac ដូសទី ១ និង ២ លើក្មេងអាយុ ០៥ ឆ្នាំ
ចុចអាន៖ ចង់ឱ្យកូនមានអង់ទីគ័រខ្លាំង ដាច់ខាតកុំឱ្យញ៉ាំអាហារ ៣ប្រភេទនេះ ក្រោយចាក់វ៉ាក់សាំង Sinovac
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


